ឯកឧត្តម ហាប់ ទូច រដ្ឋលេខាប្រចាំការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈអញ្ជើញចូលរួមពិធីបិទសប្តាហ៍ភាពយន្តអន្តរជាតិ មេគង្គ-ឡានឆាងលើកទី៧ និងពិធីចែកពានរង្វាន់ដំរីមាសប្រចាំកម្មវិធី
នាល្ងាចថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្ដម ហាប់ ទូច រដ្ឋលេខាធិការប្រចាំការតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអញ្ជើញចូលរួមពិធីបិទសប្តាហ៍ភាពយន្តអន្តរជាតិមេគង្គ-ឡានឆាង លើកទី៧ ក្រោមប្រធានបទ “ទស្សនៈអន្តរជាតិ នៃភាពយន្តអំពីធម្មជាតិ និងមនុស្សជាតិ”និងពិធីចែកពានរង្វាន់ភាពយន្តឆ្នើម ដែលរៀបចំឡើងនៅទីក្រុង Qujing ខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន។




