
យោធិនតំបន់ប្រតិបត្តិការសឹករងពោធិ៍សាត់ប្តេជ្ញា ហ្វឹកហ្វឺន អប់រំរៀនសូត្រ លើកកម្ពស់សមត្ថភាព ចំណេះដឹង ដើម្បីសម្រេចរាល់ភារកិច្ចដែលថ្នាក់លើប្រគល់ជូន

ខេត្តពោធិ៍សាត់៖ ការថ្លែងប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ក្នុងការអនុវត្តរបស់ នាយទាហាន នាយទាហានរង ពលទាហាន នៃតំបន់ប្រតិបត្តិការសឹករងពោធិ៍សាត់នេះ ក្នុងសិក្ខាសាលាបូកសរុបលទ្ធផលការងារយោធាសន្តិសុខប្រចាំឆ្នាំ ២០២២ និងដាក់ចេញនូវទិសដៅអនុវត្តបន្តឆ្នាំ ២០២៣ នាព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២៣ របស់តំបន់ ប្រតិ បត្តិការសឹករងពោធិ៍សាត់។
ឧត្ដមសេនីយ៍ ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ ប្រធានគណៈអធិបតី បាន វាយតម្លៃខ្ពស់ និងកោតសរសើរចំពោះការដឹកនាំបញ្ជាលើគ្រប់វិស័យរបស់ ឧត្តមសេនីយ៍ ទោ ប៉ែន ណាវណ្ណ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងពោធិ៍សាត់ រួមជាមួយមេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយ ទាហាន រង គ្រប់កងឯកភាព និងនាយស្ថាប័នចំណុះព្រមទាំងមានការចូលរួមពី យោធិន គ្រប់រូប បានធ្វើឲ្យអង្គភាព តំបន់ ប្រតិបត្តិការសឹករងពោធិ៍សាត់ សម្រេចបានជោគជ័យក្នុងភារកិច្ចប្រចាំឆ្នាំ ២០២២ ដែលថ្នាក់លើបាន ប្រគល់ ទទួលបានលទ្ធផលល្អប្រសើរគួជាទីមោទៈ មានជាអាទិ៍ ការចាត់វិធានការប្រយុទ្ធប្រឆាំងជំងីកូវីដ -១៩ ដោយការចាក់វ៉ាក់សាំងជូនកងទ័ព គ្រួសារកងទ័ព មន្ត្រីរាជការ នៅទូទាំងខេត្ត អតីតយុទ្ធជន និងប្រជាពលរដ្ឋ ទាំងក្នុងខេត្ត និងក្រៅខេត្តបានជាច្រើនមុឺននាក់ និងបានចូលរួមក្នុងសកម្មភាពមនុស្សធម៌បម្រើអតីតយុទ្ធជន និងប្រជាពលរដ្ឋ នៅខេត្តពោធិ៍សាត់ បានយ៉ាងល្អប្រសើរ ព្រមទាំងបានចូលរួមចំណែកក្នុងការការពារ សន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ មន្ត្រីរាជការនៅទូទាំងខេត្ត ដោយចូលរួមក្នុងការអនុវត្តនូវគោលនយោបាយ ភូមិ ឃុំមាន សុវត្ថិភាព ដោយទទួលបានលទ្ធផលល្អ ផងដែរ ។
ឧត្ដមសេនីយ៍ទោ ក៏បានផ្តាំផ្ញើកងទ័ពក្នុងតំបន់ប្រតិបត្តិការសឹករងពោធិ៍សាត់ ឱ្យបង្កើនការផ្សព្វផ្សាយ និងអនុវត្តឲ្យបានជាដាច់ខាតនូវវិធានការរបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនូវជំងឺកូវីដ-១៩ និងជំរុញដល់អង្គសិក្ខាសាលាបន្តអនុវត្តភារកិច្ច ទិសដៅសម្រាប់ឆ្នាំ២០២៣ខាងមុខ នេះ ឲ្យ ទទួល បាន លទ្ធផល ល្អ និជោគជ័យ បន្ថែម ទៀត ។
ជាចុងបញ្ជាប់ លោកឧត្តមសេនីយ៍ទោ ក៏បានផ្តល់កិត្តិយសបំពាក់ឋានន្តរសក្តិ ជូនប័ណ្ណសរសើរ លិខិតសរសើរ រង្វាន់ ជូនដល់នាយទាហាន នាយទាហានរង ពលទាហាន ដែលមានស្នាដៃឆ្នើមក្នុងការងារ១ឆ្នាំកន្លងទៅ និងបានឧបត្ថម្ភថវិកាដល់កម្មវិធី ចំនួន ១.៥០០.០០០រៀលផងដែរ៕