នៅរសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ថោង សុជាតិ រដ្ឋលេខាធិការទីស្តីការ គណៈរដ្ឋមន្ត្រី និងជាមន្រ្តីគ្រប់គ្រងជាន់ខ្ពស់នៃ អ.វ.ត.ក. តំណាងរបស់ឯកឧត្តម ហែម ក្រាញ់តូនី រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានរដ្ឋបាលស្តីទី អ.វ.ត.ក. បាន អញ្ជើញជាអធិបតីក្នុងប្រកាសបើកកម្មវិធីប្រកួតសវនាការប្រឌិតថ្នាក់ជាតិស្តីពីនីតិ មនុស្សធម៌អន្តរជាតិឆ្នាំ២០២៥។ ពិធីនេះបានរៀបចំឡើងនៅសាកិលវិទ្យាល័យ ភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ។
ជាកិច្ចចាប់ផ្តើមកម្មវិធី ឯកឧត្តមបណ្ឌិត លុយ ចណ្ហា សាកលវិទ្យាធិការ សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច និង លោកស្រី Clémentine Rendle ទីប្រឹក្សាច្បាប់នៃគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ (ICRC) ប្រចាំតំបន់បានបង្ហាញពីចំណាប់អាម្មរណ៍ និងវាយតម្លៃខ្ពស់ចំពោះ ការរៀបចំបើកកម្មវិធីប្រកួតសវនាការប្រឌិតថ្នាក់ជាតិស្តីពីនីតិមន្ទីស្សធម៌អន្តរជាតិ ឆ្នាំ២០២៥ ដោយចាត់ទុកថា ជាកិត្តិយសសម្រាប់សាកលវិទ្យាល័យ ដែលបាន ទីទួលនិស្សិតដែលជាអ្នកជំនាញច្បាប់វ័យក្មេងមកជួបជុំគ្នា ដើម្បីសិក្សា ផ្លាស់ប្តូរ គំនឹត និងស្វែងយល់ឲ្យស៊ីជម្រៅបន្ថែមទៀត អំពីច្បាប់មនុស្សធម៌អន្តរជាតិ។
ក្នុងឱកាសនៃការប្រកាសបើកកម្មវិធីប្រកួត ឯកឧត្តម ថោង សុជាតិ បាន មានប្រសាសន៍ថា “ការប្រកួតសវនាការប្រឌិតថ្នាក់ជាតិស្តីពីនីតិមនុស្សធម៌ អន្តរជាតិនេះ គឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពមួយក្នុងការចែករំលែ ពីសោធនានា និងអនុញ្ញាតឱ្យនិស្សិតបានសិក្សាស្វែដ៏យល់កាន់តែស៊ីជម្រៅអំពី នីតិមនុស្សធម៌ អន្តរជាតិ និងឧក្រិដ្ឋកម្មអន្តរជាតិ តាមរយៈករណីសិក្សាដែលត្រូវបាននិម្មិតឡើង នឹងតាមរយៈយន្តការនៃការអនុវត្តច្បាប់ស្រដៀងគ្នាផ្សេងទៀត។ លើសពីនេះ ទៅទៀត ព្រឹត្តិការណ៍នេះនឹងក្លាយទៅជាឱកាសមួយក្នុងការជចំរុញលើកទឹកចិត្ត ដល់នីស្សិត ដើម្បីឈានទៅចូលរួមការប្រកួតប្រជែងលើឆាកអន្តរជាតិ។”
ឯកឧត្តមរដ្ឋលេខាធិការ បានបន្ថែមថា បច្ចុប្បន្ន អ.វ.ត.ក. កំពុង បំពេញការងារដែលនៅសេសសល់បន្ទាប់។ ពីការងារតុលាការ ជាពិសេសពាក់ព័ន្ធនឹងការងារបណ្ណសារឯកសារ និងការ ផ្សព្វផ្សាយសមរិទ្ធផលជាកេរដំណែលប្រវត្តិសាស្ត្រ ដែល អ.វ.ត.ក. សម្រេច បាន។ ក្នុងន័យនេះ អ.វ.ត.ក. បានចុះអនុស្សរណៈនៃការយោគយល់គ្នា ចំនួន១៨មកហើយ ជាមួយអង្គការ ស្ថាប័ន និងសាកលវិទ្យាល័យនានា ដែលក្នុង នោះមាន ICRC ផងដែរ ដើម្បីចែករំលែកចំណេះដឹង និងចូលរួមលើកកម្ពស់ដល់ ច្បាប់មនុស្សធម៌អន្តរជាតិ និងនីតិព្រហ្មទណ្ឌអន្តរជាតិ ដោយបានបង្កើតឱ្យ មានកម្មវិធីអប់រំ និងផ្សព្វផ្សាយព័ត៌មាន ការចូលរួមពង្រឹងនីតិរដ្ឋ គាំទ្រ ការកែទម្រង់ប្រព័ន្ធតុលាការ និងការប្រកួតប្រជែងតុលាការប្រឌិតផ្នែកច្បាប់ មនុស្សធម៌អន្តរជាតិ។ ការរៀបចំកម្មវិធីនេះឡើងក៏បានបង្ហាញពីការតាំងចិត្ត របស់ អ.វ.ត.ក. ក្នុងការសហការ និងបន្តកិច្ចសហប្រតិបត្តិការណ៍រវាង អ.វ.ត.ក ជាមួយ ICRC ក៏ដូចជាមួយ បណ្តាសាកលវិទ្យាល័យជាដៃគូ ឱ្យកាន់តែស៊ីជម្រៅនិងគ្រប់ជ្រុងជ្រោយផង ដែរ។
សូមជម្រាបថា នេះជាឆ្នាំទី៣ ដែល អ.វ.ត.ក. បានរៀបចំកម្មវិធីនេះ ដោយ មានជំនួយបច្ចេកទេសពី ICRC និងកិច្ចសហការរៀបចំពីសាកលវិទ្យាល័យជា ដៃគូ រួមមាន សាកលវិទ្យាល័យអាម៉េរិកកាំងភ្នំពេញ (AUPP) និងសាកល វិទ្យាល័យជាតិគ្រប់គ្រង (NUM) ។ នៅឆ្នាំនេះមាន ក្រុមនិស្សិតច្បាប់ចំនួន៨ក្រុម មកពីសាកលវិទ្យាល័យចំនួន៤ គឺសាកលវិទ្យាល័យជាតិគ្រប់គ្រង សាកល វិទ្យាល័យបញ្ញាសាស្រ្ត សាកលវិទ្យាល័យ ប៊ែលធីអន្តរជាតិ សាកលវិទ្យាល័យ ភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រ សេដ្ឋកិច្ច ចូលរួមប្រកួត។ កម្មវិធីប្រកួតនេះនឹង ប្រព្រឹត្តទៅរយៈពេល២ថ្ងៃគឺ នទៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសាកំល វិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច និងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលធនធាន អ.វ.ត.ក.៕



