Zillion

ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ស្តេចយាងនិវត្តន៍ពីការគង់សម្រាកព្យាបាលព្រះរាជសុខភាពនៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន

នៅរសៀលថ្ងៃទី១៦ ខែមិនា ឆ្នាំ២០២៣ ព្រះកុរណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ ព្រះមហា​ក្សត្រ​នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសម្តេចព្រះ មហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រមទាំងគណៈប្រតិភូ ជាន់ខ្ពស់ ដង្ហែថ្វាយព្រះរាជដំណើរ បានយាង និងអញ្ជើញនិវត្តន៍ពីរដ្ឋធានីប៉េកាំងនៃសាធារណរដ្ឋ ប្រជាមានិតចិន មកកាន់ព្រះរាជាណាចក្រកម្ពុជាវិញ បន្ទាប់ពីព្រះករុណាជាអម្ចាស់ជីវិតលើត្បួង និងសម្តេចព្រះ មហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានសម្រេចទទួល មហាជោគជ័យក្នុងការគង់ សម្រាក ពិនិត្យព្យាបាលព្រះរាជសុខភាព។