នាវាទេសចរណ៍ NORWEGIAN ដឹកភ្ញៀវទេសចរណ៍ ១,៨៧៧ នាក់ ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីធ្វើទស្សនកិច្ច
នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នាវាទេសចរណ៍ ឈ្មោះ NORWEGIAN សញ្ជាតិ BAHAMAS ដែលមានប្រវែងបណ្តោយ ២៦៨,២៩ ម៉ែត្រ ប្រវែងទទឹង ៣២,២០ ម៉ែត្រ ជម្រៅ ៨,៤ ម៉ែត្រ បានចូលចតនៅ ក.ស.ស. ដោយសុវត្ថិភាព ក្នុងគោលបំណងមកទស្សនាប្រទេសកម្ពុជា រយៈ ពេល ១ថ្ងៃ បន្ទាប់ពីចេញដំណើរមកពីប្រទេសចិន។ នាវាទេសចរណ៍នេះ មាននាវិកសរុបចំនួន ៨៦៤ នាក់ (ស្រី ១៩១ នាក់) មាន ៤៨ សញ្ជាតិ។ និងមានភ្ញៀវទេសចរណ៍សរុបចំនួន ១,៨៧៧ នាក់ (ស្រី ១,០៣៩ នាក់) មាន ៥២ សញ្ជាតិ។ ចំនួនសញ្ជាតិដែលមានភ្ញៀវច្រើនជាងគេ គឺចិន (៨២៩ នាក់) កាណាដា (២៦១ នាក់) និងអង់គ្លេស (១៥៩ នាក់) ហើយនាវាទេសចរណ៍នេះ នឹងចាកចេញទៅប្រទេសថៃ នៅវេលាម៉ោង ១៦:៣០ នាទី នៅថ្ងៃដដែល។
ប្រភព៖ Sihanoukville Autonomous Port (PAS)



