ពិតជាសោកស្តាយខ្លាំងណាស់! អគ្គីភ័យដែលឆាបឆេះអគារ៦ ក្នុងចំណោម៨អគារខ្ពស់ៗនៅហុងកុង មូលហេតុអាចបណ្តាលមកពីករណីមនុស្សឃាតរួចដុតតែម្តង  

អគ្គីភ័យដ៏សាហាវបំផុតដែលបានកើតឡើងនៅក្នុងដែនដីទីក្រុងហុងកុងមិនធ្លាប់មានទេក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ ដោយវាបានឆាបឆេះរយៈពេលពេញមួយយប់ចាប់តាំងពីព្រឹកថ្ងៃទិ២៦ខែវិច្ឆិកាមក ដោយបណ្តាលឱ្យមនុស្សស្លាប់រហូតដល់៤៤នាក់ហើយ និងជិត៣០០នាក់បាត់ខ្លួន ខណៈដែលក្រុមអ្នកជួយសង្គ្រោះនៅតែបន្តសកម្មភាពទាញអ្នកស្រុកចេញពីអគារអាផាតមិនខ្ពស់ៗដែលកំពុងឆេះរហូតដល់ព្រឹកថ្ងៃព្រ.ហនេះ។ ប៉ូលីសបានចាប់ខ្លួនបុរសបីនាក់ពីបទសង្ស័យជាប់ពាក់ព័ន្ធថាមានករណីមនុស្សឃាត ដែលបណ្តាលឲ្យធ្វើសកម្មភាពដុតបន្ទប់អាផាតមិននោះកាលពីពុធ ដែលជាអគារលំនៅដ្ឋានដ៏ពេញនិយមមួយក្នុងសង្កាត់តៃប៉ូ និងស្ថិតក្នុងតំបន់ជាយក្រុងមួយ New Territories។ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះដែរ (ម៉ោងក្នុងស្រុក) អគ្គីភ័យមិនទាន់រំលត់ទាំងស្រុងនៅឡើយទេ ហើយការជួយសង្គ្រោះនៅតែបន្តដដែលដើម្បីស្វែងរកមនុស្សបាត់ខ្លួនជិត៣០០នាក់។ អ្នកស្រុករាប់រយនាក់ត្រូវបានគេជម្លៀសខ្លួនចេញ ខណៈដែលអគ្គីភ័យបានរាលដាលពាសពេញអគារចំនួន៦ខ្នងក្នុងចំណោមអគារទាំង៨ខ្ពស់ៗនៅ Wang Fuk Court ខណៈដែលអណ្តាតភ្លើង និងផ្សែងភ្លឺចែងចាំងយ៉ាងសន្ធប់បាញ់ចេញពីបង្អួចនៃផ្ទះអាផាតមិនទាំងនោះ។ យោងតាមនាយកដ្ឋានពន្លត់អគ្គីភ័យបានឲ្យដឹងទៀតថាអគារតាមចំនួន៤ផ្សេងទៀតកំពុងស្ថិតក្រោមការគ្រប់គ្រងនៅឡើយទេនាព្រឹកថ្ងៃព្រហស្បតិ៍នេះ។ មន្ត្រីបាននិយាយបន្ថែមថា៖ អគ្គីភ័យបានចាប់ផ្តើមឆាបឆេះដំបូងនៅលើរនាំងខាងក្រៅនៃអគារមួយក្នុងចំណោមអគារទាំងនោះ ដែលស្ថិតក្នុងអគារកម្ពស់ ៣២ ជាន់ ហើយក្រោយមកបានរាលដាលដល់ខាងក្នុងអគារ ហើយបន្ទាប់មកទៀតវាក៏បានរាលទៅកាន់អគារក្បែរៗខាងនោះ ដែលទំនងជាបណ្តាលមកពីស្ថានភាពខ្យល់បក់ខ្លាំងនារដូវរំហើយនេះផង។ អគារលំនៅឋាននេះមានអគារចំនួនប្រាំបីខ្ពស់ៗ ដែលមានផ្ទះជាអាផាតមិនជិត ២០០០ និងមានអ្នករស់នៅប្រមាណជា៤៨០០នាក់ រួមទាំងមនុស្សចាស់ជាច្រើននាក់ផងដែរ។ វាត្រូវបានសាងសង់ឡើងក្នុងទសវត្សរ៍ឆ្នាំ ១៩៨០ហើយថ្មីៗនេះវាទើបតែត្រូវបានគេជួសជុលឡើងវិញជាលក្ខណៈទ្រង់ទ្រាយធំ។ 

លោក John Lee ប្រធានរដ្ឋបាលពិសេសក្រុងហុងកុង (HKSAR) បានមានប្រសាសន៍នៅថ្ងៃព្រហស្បតិ៍នេះថា៖ អគ្គីភ័យដ៏អាក្រក់នោះ ត្រូវបានគ្រប់គ្រងជាបណ្តើរៗហើយ ខ្ញុំពិតជាមានក្តីសោកស្ដាយយ៉ាងខ្លាំងចំពោះហេតុការណ៍ដ៏អាក្រក់នេះនៅWang Fuk ក្នុងសង្កាត់Tai Po ដែលវាបណ្តាលឱ្យមានមនុស្សស្លាប់ និងរបួសជាច្រើននាក់។ ខ្ញុំសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះអ្នកស្លាប់ និងសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះក្រុមគ្រួសាររបស់ពួកគេ និងអ្នករងរបួសដែរ។ នាយកដ្ឋានពន្លត់អគ្គីភ័យហុងកុង (HKFSD) បានដាក់ពង្រាយរថយន្តពន្លត់អគ្គីភ័យជាង ១៤០គ្រឿង និងរថយន្តសង្គ្រោះបន្ទាន់ជាង៦០គ្រឿង ព្រមទាំងបានក្រុមចល័តពន្លត់អគ្គីភ័យនិងគ្រូពេទ្យជាង ៨០០នាក់ ក្នុងនោះក៏មានយន្តហោះគ្មានមនុស្សបើកក៏ត្រូវយកមកប្រើប្រាស់ដើម្បីវាយតម្លៃស្ថានភាពនៅកន្លែងគ្រោះមហន្តរាយផងដែរ។ ខ្ញុំក៏បានណែនាំដល់ក្រុមសង្រ្គោះទាំងអស់ត្រូវប្រើប្រាស់ធនធាន និងកម្លាំងមនុស្សសរុបជាការចាំបាច់បំផុត ដើម្បីប្រយុទ្ធប្រឆាំងនឹងគ្រោះអគ្គីភ័យក្នុងល្បឿនឲ្យលឿនបំផុត ជាពិសេសគឺសង្រ្គោះជីវិតមនុស្ស៕ 

សម្រួលអត្ថបទ៖ សុផារិន្ទ