
ឯកឧត្តម ឃឹម វុទ្ធី ដឹកនាំកិច្ចប្រជុំលើកទី២ នៃគណៈកម្មការរៀបចំការប្រកួតប្រជែងរ៉ូបូតថ្នាក់អន្តរជាតិឆ្នាំ២០២៣

កិច្ចប្រជុំលើកទី២ នៃគណៈកម្មការរៀបចំ ការប្រកួតប្រជែងរ៉ូបូតថ្នាក់អន្តរជាតិឆ្នាំ២០២៣ RoBoCon បានធ្វើឡើងនៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ នាសាលប្រជុំព្រះវិហារ ទីស្ដីការក្រសួងព័ត៌មានក្រោមអធិបតីភាព ឯកឧត្តម ឃឹម វុទ្ធី អគ្គនាយកទូរទស្សន៍ជាតិកម្ពុជា និងជាប្រធានគណៈកម្មការរៀបចំការប្រកួតប្រជែងរ៉ូបូតថ្នាក់អន្តរជាតិ ២០២៣ ។
គណៈកម្មការរៀបចំការប្រកួតប្រជែងរ៉ូបូត អន្តរជាតិ ២០២៣ ត្រូវបាន ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន សម្រេចបង្កើតឡើងកាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ ដែលមាន ឯកឧត្តម ឃឹម វុទ្ធី ជាប្រធានដឹកនាំគ្រប់គ្រង និងរៀបចំការប្រកួតប្រជែងបូតថ្នាក់ជាតិ និងអន្តរជាតិ ឆ្នាំ២០២៣ ។ គណៈកម្មការមានការទទួលខុសត្រូវ និងសហការជាមួយសហគមន៍ផ្សព្វផ្សាយអាស៊ី ប៉ាស៊ីហ្វិក (ABU) – ធ្វើកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នរដ្ឋ និងឯកជនឲ្យមានប្រសិទ្ធិភាព ដើម្បីធ្វើឲ្យដំណើរការនៃការប្រកួតប្រជែងបូតអន្តរជាតិ ឆ្នាំ២០២០ ទទួលបានជោគជ័យ ។ ទន្ទឹមនេះ ក៏មានការកៀរគរធនធានហិរញ្ញវត្ថុ និងជំនួយផ្សេងៗពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិសម្រាប់រៀបចំធ្វើរបាយការណ៍ វឌ្ឍនភាព និងចុងក្រោយ ជូនថ្នាក់ដឹកនាំក្រសួង និងរាជរដ្ឋាភិបាល។
កម្មវិធីប្រកួតប្រជែងរ៉ូបូតអន្តរជាតិ ២០២៣ គ្រោងរៀបចំធ្វើឡើងនៅចុងខែសីហា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ ដែលនឹងបណ្តាប្រទេស ជាច្រើននាំយករ៉ូបូតមកចូលរួមប្រកួត ប្រជែងបង្ហាញសមត្ថភាព ស្ថាដៃ និងទេពកោសល្យ របស់ខ្លួនរៀងៗខ្លួន ។
កម្មវិធីABU Robocon គឺជាកម្មវីធីប្រកួតរូបូតអន្តរជាតិ របស់និស្សិតនៅតាមវិទ្យាស្ថាន និងសាកលវិទ្យាល័យ ដែលរៀបចំឡើងដោយទូរទស្សន៍ NFK ជប៉ុន សមាគមប្រព័ន្ធផ្សព្វផ្សាយអាស៊ីជាកBU និងប្រទេសជាសមាជិក ហើយ កម្មវិធីនេះ បានចាប់ផ្ដើមតាំងពីឆ្នាំ២០០២មកម្ល៉េះ។
-ទូរទស្សន៍ជាតិកម្ពុជា បានរៀបចំការប្រកួតប្រជែងរ៉ូបូតថ្នាក់ជាតិ ចាប់ពីឆ្នាំ២០១៤មក ហើយបាន បញ្ជូនក្រុមបូតចូលរួមប្រកួតរ៉ូបូតអន្តរជាតិ ចាប់ពីឆ្នាំ២០១៧មក។ -ដោយក្រុមរ៉ូបូតកម្ពុជា ធ្វើបានលទ្ធផលល្អ គឺធ្លាប់ទទួលបាន៣ហ្វុន កាលពីឆ្នាំ២០១៨ នឹងឈ្នះ ក្រុមខ្លាំងចិន កាលពីឆ្នាំ២០១៧ នៅប្រទេសជប៉ុន ធ្វើអោយNHK ចាប់អារម្មណ៍ស្នើទទកក្នុងការធ្វើជា ម្ចាស់ផ្ទះ។
កម្មវិធីប្រកួតដំបូងអន្តរជាតិ និងធ្វើចាប់ពីថ្ងៃទី២៣-២៨ ខែសីហា ឆ្នាំ២០២៣ នៅកីឡដ្ឋានក្នុងសាល នៃពហុកីឡដ្ឋានជាតិមករតតេជោ។
រហូតមកដល់ពេលនេះ មាន ១៦ ប្រទេសបានដាក់ដាក់ពាក្យចូលរួម រួមមាន កម្ពុជា ចិន អេហ្ស៊ីប ហ្វីជី ឥណ្ឌា ជប៉ុន ហុងកុង ម៉ាឡេស៊ី ម៉ុងហ្គោលី ថៃ វៀតណាម នេប៉ាល់ កាហ្សាកស្ថាន។
អាចនៅមានប្រទេសផ្សេងទៀត ដែលABU កំពុងសម្របសម្រួល។ -ទំហំព្រឹត្តិការណ៍ធំ មានលក្ខណៈដូចព្រឹត្តិការណ៍ប្រកួតកីឡាលក្ខណៈជម្រើសជាតិមួយ ព្រមទាំងមានអ្នកគាំទ្រមកចូលរួម។
មុននឹងឈានទៅធ្វើការប្រកួតជាលក្ខណៈអន្តរ កម្ពុជា ត្រូវធ្វើការប្រកួតថ្នាក់ជាតិជាមុនសិន ។
ដូច្នេះសម្រាប់ក្រុម រ៉ូបូត តាមបណ្តាសកលវិទ្យាល័យ និងវិទ្យាស្ថាននានាត្រូវប្រឹងប្រែងអោយអស់លទ្ធភាព ដើម្បីប្រកួតប្រជែងថ្នាក់ជាតិ ឈានទៅប្រកួតថ្នាក់អន្តរជាតិ នាពេលខាងមុខ។
កិច្ចប្រជុំនាឱកាសនេះ គឺជាកិច្ចប្រជុំលើកទី២ ដោយសមាសភាពចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការ មកពីអគ្គ នាយដ្ឋានទាំង៥ នៃក្រសួងព័ត៌មាន ដើម្បីបានទទួលជ្រាបពីផែនការ សកម្មភាព ការកំណត់ថ្លៃកញ្ចប់ និង Video Upload Server ក្នុងការអនុវត្តអោយ ទទួលបានជោគជ័យ សម្រាប់ដំណើរការរៀបចំ ការប្រកួតប្រជែងរ៉ូបូតថ្នាក់អន្តរជាតិឆ្នាំ២០២៣ ៕