អង្គការកែប្រែសហគមន៍ CTO បានរផ្តល់សម្ភារះសិក្សាដល់កុមារ ដែលរងផលប៉ះពាល់ដោយសារបញ្ហាជំលោះព្រំដែនខ្មែរ-ថៃ នៅជំរុំវត្តគោកមន និងកន្លែងរៀនបណ្តោះអាសន្ន សាលាបឋមសិក្សាតាមាន់សែនជ័យ

ថ្ងទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ អង្គការកែប្រែសហគមន៍ CTO បានផ្តល់ជាសម្ភារះ សិក្សាដល់កុមារ ដែលរងផលប៉ះពាល់ដោយសារបញ្ហាជំលោះព្រំដែនខ្មែរ-ថៃ នៅជំរុំវត្តគោកមន និងកន្លែងរៀនបណ្តោះ អាសន្ន សាលាបឋមសិក្សាតាមាន់សែនជ័យ នៅ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។ ទៅក្នុងកម្មវិធីនេះក៏មានការអញ្ជើញចូលរួមពីអាជ្ញាធរដែនដីនាយកសាលា និងលោកគ្រូអ្នកគ្រូ ចូលរួមផងដែរ។ លោក យិញ យ៉ា នាយកប្រតិបត្តិអង្គការកែប្រែសហគមន៍ ( CTO) ប្រចាំសាខាខេត្ត សៀមរាប និងខេត្តឧត្តរមានជ័យ បានមានប្រសាសន៍បញ្ជាក់ថា ការរៀបចំកម្មវិធីចែក សម្ភារះ សិក្សាដល់កុមារ នាពេលនេះ ក្នុងគោល បំណងរួមចំណែកជួយកុមារ និងគ្រួសារកុមារ ដើម្បីជួយសម្រាលនៃការខ្វះខាតក្នុងជីវភាព និងការលើកកំពស់សុខុមាលភាពដល់កុមារផងដែរ។ លោកលោក យិញ យ៉ា បន្តថា កម្មពិធីនេះគឺជាការួមចំណែកមួយយ៉ាងសំខាន់ក្នុងការការងារ​មនុស្សធម៌​ដើម្បីជួយដល់កុមារនៅកម្ពុជាដែលមានជីវភាពខ្វះខាត់ទទួលបាននូវសម្ភារសិក្សា ដើម្បីទទួលបាន​ឱកាសសិក្សាដ៏សមរម្យ លោកបញ្ជាក់បន្តថា កាផ្ទុះអាវុធនាថ្ងៃទី២៤កក្កដា ២០២៥ ដោយបញ្ហាជំលោះព្រំដែនខ្មែរ-ថៃ មានប្រជាពលរដ្ឋរាប់ម៉ឺនគ្រួសារបានជំលៀស ចេញពីលំនៅដ្ឋានដើម្បីសុវត្ថិភាព ដែលខ្លះស្នាក់នៅជំរុំសុវត្ថិភាពស្នាក់នៅបណ្តោះអាសន្នដែលអាជ្ញាធររៀបចំ ក្នុង និង ក្រៅខេត្ត ហើយមួយចំនួនទៀតបានទៅស្នាក់នៅបណ្តោះ អាសន្នតាមផ្ទះសាច់ញាតិ។ ប្រជាជនបានរត់ភៀសខ្លួនយ៉ាងកំហុក ហើយស្ថានភាពតានតឹងតាមបន្ទាត់ព្រំដែននៅបន្តអូសបន្លាយជាច្រើនខែ បើទោះបីជាមានបទឈប់បាញ់បានរៀបចំឡើងក្នុងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ក៏ដោយ។  អង្គការកែប្រែសហគមន៍បានរួមគ្នា នឹងដៃគូផ្តល់មូលនិធិឆ្លើយតបនូវតម្រូវបន្ទាន់៣លើក រួចមកហើយ ទៅដល់គ្រួសារដែលស្នាក់នៅក្នុងជំរុំវត្តថ្មកំបោរ និងវត្តបាត់ថ្កៅ ដែលមានជាសម្ភារះប្រើប្រាស់ ស្បៀង និងសាច់ប្រាក់ ក៏ដូចជាធុងស្តុកទឹកស្អាត អនាម័យ និងសម្ភារះគាំទ្រការសិក្សាកុមារ។

ការឆ្លើយតបខាងលើ អាចចូលរួមចំណែកសម្រាលការលំបាករបស់បងប្អូនមួយអន្លើ ឬតែក្នុងមួយរយះពេលខ្លីប៉ុនណោះ។ ម្យ៉ាងវិញទៀតទោះបីជាមានការចូលរួមឆ្លើយតបបន្ថែមពីស្ថាប័នដៃគូរអភិវឌ្ឍ និងផ្តល់ជំនួយជាតិ អន្តរជាតិ សប្បុរសជន និងរាជរដ្ឋាភិបាលជាហូរហែររួចមកហើយក៏ដោយ ក៏ទំហំនៃតម្រូវការពីផលប៉ះពាល់នេះនៅតែមិនទាន់គ្រប់គ្រាន់។ ក្រោយធ្វើការប្រជុំពិភាក្សាពិគ្រោះយោបល់ និងយោងទៅលើលទ្ធផលនៃការចុះវាយតម្លៃផលប៉ះពាល់នេះរួមគ្នា រវាងអង្គការកែប្រែសហគមន៍ និងអង្គការឆាលហ្វានកម្ពុជា យើងបានស្វះស្វែងរកថវិកា និងសម្រេចអនុម័តការគាំទ្របន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងតម្រូវការនេះ។

អង្គការកែប្រែសហគមន៍ (CTO) តាមរយៈគម្រោងឆ្លើយតបសង្គ្រោះបន្ទាន់ដល់កុមារ និងអាណាព្យាបាលកុមារ ដែលរងផលប៉ះពាល់ដោយបញ្ហាជំលោះព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តឧត្តរមានជ័យ (Emergency Response for Conflict-Affected Children and Parents in Oddar Meanchey province) ដែលគម្រោងនេះធ្វើការក្នុងភាពជាដៃគូរជាមួយអង្គការឆាលហ្វានកម្ពុជា ChildFund Cambodia ផ្តោតទៅដល់កុមារ និងគ្រួសារកុមារដែលស្នាក់នៅជំរុំសុវត្ថិភាពបណ្តោះអាសន្ន វត្តថ្មគោកមន និងវត្តបាត់ថ្កៅ  គម្រោងនេះមានគោលដៅធ្វើឲ្យប្រសើរឡើងនូវសុវត្ថិភាពដល់កុមារ លើកកំពស់សុខុមាលភាព និងជួយឲ្យកុមារ ឪពុកម្តាយកុមារដែលរងផលប៉ះពាល់ពីជំលោះព្រំដែន ហើយគម្រោងផ្តោតលើកុមារចំនួន និងឪពុកម្តាយកុមារដែលស្នាក់នៅជំរុំបណ្តោះអាសន្នសុវិត្ថិភាព វត្តបាត់ថ្កៅ និងវត្តគោកមន ចំនួន៥៦៨នាក់ ដែលក្នុងនោះមានកុមារពីថ្នាក់មត្តេយ្យដល់ថ្នាក់ទី៦ ដែលកំពុងរៀនក្នុងកន្លែងរៀនបណ្តោះអាសន្នចំនួន១៦៨នាក់។  ជាមួយគ្នានេះ ក៏មានការអប់រំផ្សព្វផ្សាយចំណេះដឹងស្តីពីពីវិធានការពារហានិភ័យដល់កុមារ និងឪពុកម្តាយកុមារដែលកំពុងស្នាក់នៅក្នុងជំរុំភៀសសឹក។គោលបំណង៖

  ផ្តល់ជូនកុមារនូវកន្លែងរៀន និងលេងកំសាន្ត ដែលមានបរិយាកាសមេត្រីភាព ផាសុខភាព តាមរយះរៀបចំកែលម្អរបំពេញបន្ថែមនៅកន្លែងរៀនឲ្យកាន់តែប្រសើរ និងផ្តល់សម្ភារះគាំទ្រការសិក្សាដល់កុមារ ។

  ធ្វើការអប់រំផ្សព្វផ្សាយដល់កុមារនិងឪពុកម្តាយកុមារ អំពីសុវត្ថិភាពកុមារ សិទ្ធិកុមារ យន្តការរាយការណ៍ក្នុងករណីមានការរំលោភបំពានកុមារ ហើយរួមបញ្ចូលទាំងការអប់រំផ្លូវចិត្តដើម្បីកាត់បន្ថយភាពតានតឹងរបស់ជនភៀសសឹក។

សូមបញ្ជាក់ថា ទីកន្លែង និងកាលបរិច្ឆេទ

  ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ  នៅពេលព្រឹក រៀបចំនៅ(ជរុំវត្តគោកមន) ពេលរសៀល រៀបនៅ(កន្លែងរៀនបណ្តោះអាសន្នបឋមសិក្សាតាមាន់សែនជ័យ)ហើយ សម្ភារះដែលគាំទ្រផ្តល់ជូនតាមជំរុំទាំង២ កញ្ចប់សម្រាប់គ្រូបង្រៀនក្នុងកន្លែងរៀនបណ្ដោះអាសន្ន ១៤មុខស្មើនឹង ២៣៦ ឈុត កញ្ចប់ល្បែងកំសាន្តក្នុងកន្លែងរៀនបណ្ដោះអាសន្ន ១៤មុខ ស្មើនឹង ២៩០ឈុត

  កញ្ចប់សម្រាប់កន្លែងរៀនបណ្ដោះអាសន្ន ៦មុខ ស្មើនឹង៦២ឈុត សម្ភារៈអនាម័យសម្រាប់កន្លែងរៀនបណ្ដោះអាសន្ន ៤មុខ ស្មើនឹង១២២ឈុត សម្ភារៈសិក្សាសម្រាប់សិស្ស១៦៨នាក់ក្នុង១នាក់១កញ្ចប់(កាបូប សៀវភៅ ប៊ិក ខ្មៅដៃ ប្រដាប់ខួងខ្មៅដៃ និងកូល័រផាត់ពណ៌)ដែល ចំណាយថវិកាចំណាយ ៥,៤០០ ដុល្លារអាមរិក៕