Zillion

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន ទទួលជួប និងទទួលសៀវភៅកម្រងកំណាព្យភាសាបារាំងពី លោកជំទាវលោកជំទាវ ស៊ុន សាភឿន គណ:កម្មការទី៥ ការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន និង ឯកឧត្តម សារុន ប្ញទ្ធា រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

 

    សៀវភៅភាសាបារាំងជាកម្រងកំណាព្យរបស់កវីនិពន្ធដ៏ល្បីល្បាញរបស់បារាំងនៅសតវត្សទី១៩ គឺលោក អាល់ហ្វ្រេត ដឺ មុស្សេត៍ ត្រូវបាន លោកជំទាវ ស៊ុន សាភឿន គណ:កម្មការទី៥ការបរទេស 

សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន តំណាងរាស្ត្រមណ្ឌលក្រចេះ អនុប្រធានគណ:កម្មការនយោបាយនៃសភានិយាយភាសាបារាំង អនុប្រធានបណ្តាញស្ត្រីកម្ពុជានៃAPF

និង ឯកឧត្តម សារុន ប្ញទ្ធា រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សមាជិកគណ:អចិន្ត្រៃយ៍យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល នាំយកមកជូនដល់ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ ដើម្បីទុកជាអនុស្សាវរីយ៍ ហើយក៏ជាទុកសម្រាប់ការអាន ព្រោះ ឯកឧត្តម រដ្ឋមន្រ្តី ចូលការអាន និងចងក្រងឯកសារ សរសេរសៀវភៅ ។

  តាមការបញ្ជាក់របស់ ឯកឧត្តម សារុន ប្ញទ្ធា ដោយមើលឃើញថាសៀវភៅដ៏កម្រមួយនេះ ត្រូវបានកវីនិពន្ធ ជនជាតិបារាំងតែងនិពន្ធឡើងជាកម្រងកំណាព្យជាច្រើន ពាក់ពន្ធ័ការអប់រំទូទៅ ការផ្តល់ដំបូន្មានដ៏ល្អៗ ទើបទិញយកមកជូនដល់ ឯកឧត្តម ខៀវ កាញារីទ្ធ នាឱកាសនេះតែម្តង។ 

   ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានសំដែងនូការ អរគុណចំពោះ លោកជំទាវ សូ សាភឿន និង ឯកឧត្តម សារុន ប្ញទ្ធា ដែលត្រូវជាកូនប្រុសបង្កើតរបស់លោកជំទាវ ដែលបានផ្តល់សៀវភៅបុរាណនេះ។ បន្ទាប់ពីទទួលបានសៀវភៅនេះ ឯកឧត្តម ខៀវ កាញារីទ្ធ បានបង្ហាញនូវអារម្មណ៍ថា < នឹកឃើញពីដើម ដែលសៀវភៅមានតិច ខ្ញុំតែងយកទៅចងបែបនេះដែរ ( តែមិនល្អដូចនេះទេ ព្រោះគ្មានលុយ ) ។ សូម្បីតែរឿងគុនចិនក៏យកទៅចងដែរ ។ តែនៅភ្នំពេញឥលូវ មិនមានអ្នកចេះវិជ្ជានេះទៀតទេមើលទៅ ៕