យុទ្ធនាការ «ភ្នំពេញស្អាត» ត្រឡប់មកវិញឆ្នាំ ២០២៥ ក្រោមប្រធានបទ៖ «ចិត្តស្អាត ខ្មែរស្អាត ដើម្បីសន្តិភាព»

គម្រោង «ស្អាត» គឺជាគម្រោងសហប្រតិបត្តិការ រវាងស្ថាប័នក្នុងស្រុក និងអន្តរជាតិ, ទីភ្នាក់ងាររដ្ឋាភិបាល និងអង្គការមិនស្វែងរកប្រាក់ចំណេញ ដែលមានបំណងកែលំអបរិស្ថាន និងសោភ័ណភាព នៅរាជធានីភ្នំពេញ។ គម្រោងនេះផ្តោតលើគោលការណ៍ “ខ្មែរស្អាត” ដែលរួមមាន៖

• ចិត្តស្អាត: មានចិត្តស្រស់ស្អាត, គ្មានអាក្រក់, ស្មោះត្រង់ និងស្រឡាញ់ធម្មតា។

• ប្រតិបត្តិស្អាត: អនុវត្តអំពើសមរម្យ, តាមសីលធម៌ និងធ្វើអ្វីដែលត្រឹមត្រូវ។

• អាកប្បកិរិយាស្អាត: គោរពច្បាប់សីលធម៌នៃសង្គម និងការគោរពអ្នកដទៃ។

គម្រោង «ស្អាត» ត្រូវបានបង្កើតឡើងដោយ សហស្ថាបនិក ៥ រូប៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ , លោកជំទាវ ទេព កូលាប, លោក ជី សិលា, លោក ហៃ ភិរម្យ និងលោកស្រី ហេង ធីតា។

ប្រវត្តិសង្ខេបនៃយុទ្ធនាការ

• ឆ្នាំ ២០១៧៖ ចេញជាលើកដំបូងជាយុទ្ធនាការ «ភ្នំពេញស្អាត»

• ឆ្នាំ ២០១៩៖ ពង្រីកទៅខេត្តផ្សេងៗ ដូចជា «កំពតស្អាត» និងគម្រោងផ្សេងៗក្នុងរយៈ ២០១៩–២០២៤

• ឆ្នាំ ២០២៥៖ ត្រឡប់មកវិញក្រោមប្រធានបទ «ចិត្តស្អាត ខ្មែរស្អាត ដើម្បីសន្តិភាព» មានគោលបំណងធ្វើសមាធិសាធារណៈដើម្បីពង្រឹងចិត្ត, ជំរុញគំនិតវិជ្ជមាន និងលើកទឹកចិត្តយុវជនខ្មែរ ពលរដ្ឋខ្មែរ និងជាធនធានមនុស្សល្អនៅក្នុងសង្គមទាំងមូល។

ព័ត៌មានលម្អិតនៃកម្មវិធី

• កាលបរិច្ឆេទ៖ ថ្ងៃទី ២៩ ខែវិច្ឆិកា ២០២៥

• ម៉ោង៖ ៦ ល្ងាច

• ទីកន្លែង៖ ពហុកីឡដ្ឋានជាតិ នូឡាំពិក

• ចំនួនអ្នកចូលរួមរំពឹង៖ ប្រមាណ ៤,០០០ នាក់

កម្មវិធីនេះប្រព្រឹត្តឡើងក្រោមអធិបតីភាពរបស់៖

• ឯកឧត្តម ហ៊ុន ម៉ានី – ឧបនាយករដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងប្រធានក្រុមប្រឹក្សាភិបាលគម្រោង «ស្អាត»

• ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន – ឧបនាយករដ្ឋមន្ត្រី, រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា

កម្មវិធីមាន៖

• ការសម្តែងធម្មទេសនា ដោយ ព្រះភិក្ខុ វជិរបញ្ញោ (គូ សុភាព)

• ការចូលរួមជាវាគ្មិនកិត្តិយស ដោយ លោក នឹម ឈុន្នី

គោលបំណង៖

• បង្កើនចិត្តស្អាត និងការគិតវិជ្ជមាន

• ផ្ដល់ថាមពលវិជ្ជមានចំពោះយុវជន, ពលរដ្ឋ និងសង្គមទាំងមូល

• ជួយស្ដារឡើងវិញសភាពស្ងប់ស្ងាត់ និងសេចក្ដីសង្ឃឹម

សូមអញ្ជើញចូលរួម ជាមួយយុវជនកម្ពុជា, ក្រុមគ្រួសារ និងអ្នកជំនាញរាប់ពាន់នាក់ ដើម្បីរួមចំណែកក្នុងយុទ្ធនាការមួយដ៏ពិសេសដែលផ្តល់ឱកាសសមាធិ, លើកទឹកចិត្ត និងចែកចាយថាមពលវិជ្ជមាន!

កុំភ្លេចណា!យុទ្ធនាការ «ភ្នំពេញស្អាត» បានត្រឡប់មកវិញហើយ។ ស្ត្រេស គេងមិនលក់ ឬគិតច្រើន អាចមករួមសមាធិសាធារណៈ «ចិត្តស្អាត ខ្មែរស្អាត ដើម្បីសន្តិភាព» ដើម្បីបញ្ចេញអារម្មណ៍អវិជ្ជមាន និងទទួលថាមពលវិជ្ជមានថ្មីៗបាន។

📅 ថ្ងៃទី២៩ ខែវិច្ឆិកា ២០២៥

⏰ ម៉ោង ៦ល្ងាច

📍 ពហុកីឡដ្ឋានជាតិ អូឡាំពិក