គណៈប្រតិភូសភាប្រជាជនចិន ខេត្តជាំងស៊ូ ចូលជួបសម្ដែងការគួរសមជាមួយឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ

លោក ប៊ូ យូ សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជនចិន និងជាអនុប្រធានគណៈកម្មការកសាងសង្គម ដឹកនាំគណៈប្រតិភូសភាប្រជាជនចិន ខេត្តជាំងស៊ូ ចូលជួបសម្ដែងការគួរសមជាមួយឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងឯកឧត្តម លោកជំទាវ សមាជិកសមាជិកា ក្រុមប្រឹក្សាខេត្ត នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥។

នាឱកាសនោះ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត បានមានប្រសាសន៍ជំរាបជូនអំពីកត្តាភូមិសាស្ត្រ និងសក្ដានុពល រួមទាំងសមិទ្ធផលរបស់ខេត្តព្រះសីហនុ ដោយស្ថិតនៅភាគនារតី នៃព្រះរាជាណាចក្រកម្ពុជា មានសក្តានុពលដ៏សម្បុរបែប មានផ្លូវគមនាគមន៍ដូចជា ផ្លូវទឹក ផ្លូវគោក និងផ្លវអាកាស រួមទាំងផ្លូវទឹកមានកំពង់ផែអន្តរជាតិចំនួន៣ ជាពិសេសកំពង់ផែស្វយ័តក្រុងព្រះសីហនុ ត្រូវបានធ្វើការអភិវឌ្ឍជា ៣តំណាក់កាល ហើយរាជរដ្ឋាភិបាលបានរៀបចំ ផែនការមេដាក់ខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ដោយចែកជា ៤ហ្សូន ដើម្បីជំរុញអ្នកវិនិយោគមកវិនិយោគនៅក្នុងខេត្តព្រះសីហនុកាន់តែច្រើន ហើយឯកឧត្តមបានបន្តទៀតថា ការអនុវត្តនីតិបញ្ញត្តិច្បាប់ស្ដីពីការគ្រប់គ្រងរាជធានីខេត្តក្រុង ដោយក្នុងនាមក្រុមប្រឹក្សាខេត្តមានតួនាទីចុះទៅមូលដ្ឋាន ដើម្បីស្វែងយល់សិក្សាព័ត៌មាន និងគាំទ្រទៅដល់មូលដ្ឋានយកមកបូកសរុបបានអនុម័តរួចរាល់ប្រគល់ជូនថ្នាក់ដឹកនាំគណៈបញ្ជាការឯកភាពក្រុង/ស្រុក/ខេត្តក្នុងការអនុវត្តបន្តជូនដល់ប្រជាពលរដ្ឋដែលជួបបញ្ហាប្រឈមនានា។

លោក ប៊ូ យូ សមាជិកគណៈកម្មាធិការ
អចិន្ត្រៃយ៍សភាប្រជាជនចិន និងជាអនុប្រធានគណៈកម្មការកសាងសង្គម បានអោយដឹងថា ដំណើរទស្សនកិច្ចនេះ គឺដើម្បីអនុវត្តកិច្ចសហប្រតិបត្តិការជាមួយគ្នាស្របតាមគោលបំណងថ្នាក់ដឹកនាំ នៃប្រទេសទាំងពីរ ។ លោក ប៊ូ យូ បានបញ្ជាក់ថាដោយក្នុងមួយឆ្នាំសភាប្រជាជនចិនបានរៀបចំកិច្ចប្រជុំពេញអង្គចំនួន ១លើកនៅក្នុងខែមករាហើយប្រសិនបើមានករណីពិសេសសភាប្រជាជននិងរៀបចំកិច្ចប្រជុំម្ដងទៀត ហើយសភាប្រជាជនខេត្ត និងគណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជនចិន តែងតែប្រកាន់ជាប់យកគំនិតប្រជាជនជាស្នូល ដោយបានអនុវត្តកំណែនីតិបញ្ញត្តិត្រួតពិនិត្យ សម្រេចបញ្ឈប់មន្ត្រី និងតែងតាំងមន្ត្រីគ្រប់លំដាប់ថ្នាក់ដែលបានអនុវត្តតាមច្បាប់ ក្នុងនោះតួនាទីភារកិច្ចរបស់សភាប្រជាជនខេត្តទី១.កំណែនីតិបញ្ញត្តិ ដោយក្នុងសភាប្រជាជនខេត្តយើងបានរៀបចំយន្តការដែលមានរយៈ ពេល ៥ឆ្នាំ ហើយក្នុងប្រទេសចិនសភាពប្រជាជនខេត្តនីមួយៗគឺមានរយៈពេល ៥ឆ្នាំ សម្រាប់ក្នុងអាណត្តិថ្មីនេះបានរៀបចំកែសម្រួលបញ្ញត្តិតាមមូលដ្ឋាន៤៦ ដោយបញ្ញត្តិទាំងអស់នេះគឺបានគ្រប់បណ្ដប់ទៅលើវិស័យសេដ្ឋកិច្ច បច្ចេកវិទ្យា និងការការពារបរិស្ថានអេកូឡូស៊ី ព្រមទាំងការធានាក្នុងការរស់នៅរបស់ប្រជាជនផងដែរ៕