Zillion

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ រួមដំណើរដោយ ឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខា និងក្រុមការងារជំនាញបច្ចេកទេសផ្នែកវិស្វករសំណង់ អញ្ជើញចុះពិនិត្យទីតាំងដែលគ្រោងនឹងរៀបចំសាងសង់ស្ថានីយវិទ្យុ និងទូរទស្សន៍ ក្រុងបូកគោ

នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ រួមដំណើរដោយ ឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខា និងក្រុមការងារជំនាញបច្ចេកទេសផ្នែកវិស្វករសំណង់ អញ្ជើញចុះពិនិត្យទីតាំងដែលគ្រោងនឹងរៀបចំសាងសង់ស្ថានីយវិទ្យុ និងទូរទស្សន៍ ក្រុងបូកគោ ស្ថិតនៅលើភ្នំបូកគោ ក្រុងបូកគោ ខេត្តកំពត ។

សារះសំខាន់នៃការសាងសង់អគារស្ថានីយ៏ វិទ្យុ និងទូរទស្សន៏ ក្រុងបូកគោនេះ ព្រោះជាទីតាំងនៅលើភ្នំបូកគោ មានលក្ខណ: អំណោយផលល្អ សម្រាប់ដាក់ស្ថានីយ៏ ផ្សាយបន្ត វិទ្យុជាតិ និងទូរទស្សន៏ជាតិកម្ពុជា ដែលអាចផ្សាយបានទៅកាន់តំបន់ឆ្ងាយៗ នៅជុំវិញ ខេត្តកំពត ពិសេស សម្រាប់អ្នក នេសាទនៅសមុទ្រ អាចបើកមើលឃើញ និងស្តាប់បាន ពីការផ្សាយដំណឹង និងព័ត៌មានថ្មីៗ ទាន់ហេតុការណ៏ ហើយអ្វីដែលសំខាន់គឺការផ្សាយ ព្យាករណ៏អាកាសធាតុ និងព័ត៌មានទាន់ហេតុការណ៏ទាក់ទង ខ្យល់ព្យុះ ដើម្បីអ្នកនេសាទនៅសមុទ្របានដឹងទាន់ពេល ហើយជៀសពីឧបទ្ទវហេតុផ្សេងៗដែលកើតមាន។ ជាមួយគ្នានេះដែរ ក្នុងគម្រោងនៃការសាងសង់អគារថ្មី ក៏ជាកន្លែទុកសម្រាប់ អោយ មន្ត្រីក្រសួងព័ត៌មាន មកលេងកំសាន្ត និងស្នាក់នៅ ក្នុងរយៈពេលខ្លីបានផងដែរ។

សម្រាប់គម្រោងនៃការសាងសង់ថ្មី គឺសម្រាប់បំរើដល់ការងារផ្សព្វផ្សាយ អោយបានច្រើនកន្លែងដោយហេតុថា ពីមួយថ្ងៃទៅមួយថ្ងៃ សម្រាប់ក្រសួងព័ត៌មាន កាន់តែមានកិច្ចការងារជាច្រើនដែលត្រូវបំពេញទាំងថ្នាក់ជាតិ និងអន្តរជាតិ ដើម្បីធ្វើយ៉ាងណាអោយ វិស័យព័ត៌មាន និងសោតទស្សន៏កាន់តែរីកចម្រើន ស្របតាមការវិវត្តន៏នៃបច្ចេកវិទ្យា ព័ត៌មាន វិទ្យា និង ស្រប តាមទិសស្លោក ប្លែក លឿន ទុកចិត្តបាន នៅទីណា ពេលណាក៏បាន ៕