របាយការណ៍អភិវឌ្ឍប្រកបដោយចីរភាពរបស់ China Huaneng នៅកម្ពុជា សម្រាប់ឆ្នាំ២០២៤ បានចេញផ្សាយជាផ្លូវការហើ

កាលពីថ្ងៃទី ៩ ខែវិច្ឆិកានេះ យោងតាមរបាយការណ៍អភិវឌ្ឍប្រកបដោយចីរភាពរបស់ China Huaneng នៅកម្ពុជា សម្រាប់ឆ្នាំ២០២៤ ត្រូវបានប្រកាសផ្សាយជាផ្លូវការ នៅក្នុងវេទិកាកំពូល រូបភាពសកលសហគ្រាសចិន ឆ្នាំ២០២៥។

របាយការណ៍អភិវឌ្ឍប្រកបដោយចីរភាពរបស់ China Huaneng នៅកម្ពុជា ឆ្នាំ សម្រាប់២០២៤នេះ គឺមានជារបាយការណ៍ព២ភាសា ដែល Huaneng បានបោះពុម្ពផ្សាយសម្រាប់កម្ពុជា ជាបន្តបន្ទាប់រយៈពេល៦ឆ្នាំ ជាប់ៗគ្នា។

របាយការណ៍នេះ គឺបានផ្គូត់ផ្គងតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ (SDGs) ហើយបែងចែកចេញជា៣ជំពូករួមមាន:

-មូលដ្ឋានសេសាន៖ គោរពច្បាប់ ការគ្រប់គ្រងហានិភ័យរឹងមាំ”

-អង្គរចងចិត្ត៖ ស្នេហារួមបង្កើតសន្តិភាព ភ្ជាប់ទំនាក់ទំនងសហគមន៍”

-មេគង្គបៃតង៖ ទឹកស្អាត ព្រៃភ្នំ ធនធានធម្មជាតិអភិវឌ្ឍរួម”

តាមរយះរបាយការណ៍ខាងលើនេះ គឺបានបង្ហាញប្រព័ន្ធអំពីការអនុវត្ត និងសមិទ្ធផលដ៏លេចធ្លោ របស់ស្ថានីយ៍វារីអគ្គិសនីសេសានក្រោម២ ដែលជាគម្រោងវារីអគ្គិសនីធំបំផុតនៅកម្ពុជា ក្នុងឆ្នាំ២០២៤ ក្នុងវិស័យអាជីវកម្មប្រកបដោយចីរភាព ការទំនួលខុសត្រូវសង្គម ការអភិរក្សបរិស្ថាន និងវិស័យអេកូឡូស៊ីផ្សេងៗទៀត។

សូមបញ្ជាក់ថា របាយការណ៍នេះក៏បង្ហាញពីបេសកកម្ម និងកាតព្វកិច្ចរបស់ Huaneng ក្នុងការបង្កើតគំរូសហប្រតិបត្តិការថាមពលបៃតង “ខ្សែក្រវាត់ និងផ្លូវ” រវាងកម្ពុជានិងចិន និងការកសាងរូបភាពម៉ាកអន្តរជាតិកំរិតខ្ពស់។