ភ្នំពេញ៖ នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម) បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសតែតាំងថ្នាក់ដឹកនាំ (គ.ជ.គ.ម) និងដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែវិច្ឆិកា និងលើកទិសដៅអនុវត្តបន្តប្រចាំខែធ្នូ ដែលពិធីនឹងប្រព្រឹត្តទៅនៅទីស្តីការ គ.ជ.គ.ម។
ពីធីប្រកាសតែងតាំងថ្នាក់ដឹកនាំ គ.ជ.គ.ម ចំនួន ៤រូប រួមមាន៖ ឯកឧត្តម អ៊ុក ឃ្នួច ជាអនុប្រធាន គ.ជ.គ.ម, ឯកឧត្តម គីម វីរៈ ជាអនុប្រធាន និងជាអគ្គលេខាធិការ គ.ជ.គ.ម, ឯកឧត្តម តាន់ សុវិជ្ជា ទឹប្រឹក្សា គ.ជ.គ.ម, លោកជំទាវ សេង ច័ន្ទពិសី ជាជំនួយការ គ.ជ.គ.ម និងលោកជំទាវ ចេន សុភានាថ ជាជំនួយការ គ.ជ.គ.ម។
ឆ្លៀតក្នុងពិធីនេះ ឯកឧត្តម ទេសរដ្ឋមន្រ្តី បានណែនាំដល់ថ្នាក់ដឹកនាំដែលទើបទទួលការតែងតាំងថ្មី និងមន្រ្តីរាជការទាំងអស់ ត្រូវបំពេញតួនាទី និងភារកិច្ចដោយការទទួលខុសត្រូវខ្ពស់តាមការចាត់តាំងរបស់ថ្នាក់ដឹកនាំ ដើម្បីសម្រេចឱ្យបានជោគជ័យគ្រប់ភារកិច្ច សំដៅធានាធ្វើយ៉ាងណាតម្កល់ជាឧត្តមប្រយោជន៍សម្រាប់សង្គមជាតិ និងប្រជាជន៕



