យ៉ាងហោចណាស់មានអ្នកទេសចរ៥នាក់បានស្លាប់ក្នុងស្ថានភាពអាកាសធាតុអាក្រក់ខ្លាំង! អំឡុងពេលមានដំណើរទេចរណ៍ ឡើងភ្នំនៅប្រទេសឈីលី
មន្រ្តីរដ្ឋាភិបាលបានរាយការណ៍ថា យ៉ាងហោចណាស់មានអ្នកទេសចរ៥នាក់ រួមទាំងជនជាតិម៉ិកស៊ិកពីរនាក់ទៀតដែលជនជាតិអាល្លឺម៉ង់ និងស្ត្រីអង់គ្លេសម្នាក់ បានស្លាប់បន្ទាប់ពីជាប់គាំងនៅក្នុងព្យុះព្រិល លាយលំនឹងខ្យល់បក់បោកខ្លាំង ខណៈដែលពួកគេកំពុងឡើងទៅលើភ្នំដែលមានផ្ទាំងទឹកកកក្រាស់នៅ Torres del Paine ក្នុងប្រទេសឈីលី។ អាជ្ញាធរបាននិយាយថា មនុស្ស៤នាក់ផ្សេងទៀត ត្រូវបានគេរាយការណ៍ថាបាត់ខ្លួន បន្ទាប់ពីរកឃើញអ្នករស់រានមានជីវិតផ្សេងទៀតដែលនៅទីតាំងនោះ។ លោក José Antonio Ruiz ជាតំណាងប្រធានគ្រប់គ្រងក្នុងតំបន់ បានថ្លែងពីក្នុងសន្និសីទសារព័ត៌មានមួយនៅ Punta Arenas ថា “ការងារប្រតិបត្តិការនៃការស្វែងរកសពមនុស្សបានចាប់ផ្តើមរួចហើយ”។ ហេតុការណ៍នេះបានកើតឡើងនៅរសៀលថ្ងៃចន្ទកន្លងទៅ នៅពេលដែលអាកាសធាតុចាប់ផ្តើមអាក្រក់ទៅៗនិងបានវាយប្រហារផ្នែកផ្សេងៗនៃឧទ្យានជាតិ Torres del Paine ដែលវាគឺជាភាពស្មុគស្មាញនៃកត្តាធម្មជាតិដ៏ធំមួយនៅភាគខាងត្បូងនៃទ្វីបមួយនេះ។ យោងតាមលោក Ruiz បញ្ជាក់ទៀតថា៖ ក្រុមអ្នកទេសចរមួយក្រុមបានវង្វេងផ្លូវ នៅពេលដែលពួកគេកំពុងឡើងភ្នំ ដែលមានអាកាសធាតុប្រែប្រួលភ្លាមៗហើយត្រូវជាប់នៅក្នុងស្ថានភាពអាកាសធាតុអាក្រក់នោះតែម្តង។ អ្នកឡើងភ្នំម្នាក់ត្រូវបានជម្លៀសចេញដោយជោគជ័យ បន្ទាប់ពីបានទាក់ទងសេវាសង្គ្រោះបន្ទាន់ទាន់ពេលវេលា។ បន្ទាប់ពីបានរកឃើញសពមនុស្ស និងកំណត់អត្តសញ្ញាណមនុស្សបាត់ខ្លួនផ្សេងទៀតទាំងអស់បានហើយ នោះក្រុមជួយសង្គ្រោះបានបញ្ចប់ដំណាក់កាលស្វែងរក ហើយត្រូវបានកំណត់ឱ្យបន្តការជម្លៀសសពចេញមកដែរ៕
សម្រួលអត្ថបទ៖ សុផារិន្ទ



