ឯកឧត្ដមទេសរដ្ឋមន្រ្តី លី ធុជ ដឹកនាំគណៈប្រតិភូគម្រោងបោសសម្អាតមីនដេីម្បីលទ្ធផល និងតំណាងស្ថានទូតជប៉ុន ចុះពិនិត្យយសកម្មភាពរបស់មណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាបាត់ដំបង ក្នុងការផ្តល់សេវាដល់ជនមានពិការភាពស្ថិតក្នុងខេត្តពោធិ៍សាត់
(ពោធិ៍សាត់) ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្ដមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន ដឹកនាំគណៈប្រតិភូគម្រោងបោសសម្អាតមីនដេីម្បីលទ្ធផល ដូចជា កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) តំណាងស្ថានទូតអូស្ត្រាលី សាធារណរដ្ឋកូរ៉េ ណូវែលហ្សឺឡង់ និងលុចសំបួ ក្នុងនោះក៏មានការចូលរួមផងដែរពីតំណាងស្ថានទូតជប៉ុន ដេីម្បីចុះពិនិត្យសកម្មភាពរបស់មណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាភូមិភាគបាត់ដំបង ក្នុងការផ្តល់សេវាដល់ជនមានពិការភាពស្ថិតក្នុងឃុំស្រែស្តុក ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។



