ឯកឧត្តម ទន់ សារ៉ាត ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់ទីប្រឹក្សាក្រសួងព័ត៌មាន ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការគាំទ្រ និងជំរុញនូវការអនុវត្តកម្មវិធីគោលនយោបាយ ផែនការ យុទ្ធសាស្ត្រ និងកម្មវិធីកំណែទម្រង់នានា របស់រាជរដ្ឋាភិបាលក្នុងវិស័យព័ត៌មាន និងសោតទស្សន៍,

( ភ្នំេពេញ )៖ កិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់ទីប្រឹក្សាក្រសួងព័ត៌មាន ឆ្នាំ២០២៥ និងលើកទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២៦ បានធ្វើឡើងនៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ នាសាលនាសាលមណ្ឌលបណ្តុះបណ្តាល និងវិក្រឹតការវិជ្ជាជីវៈសារព័ត៌មាន ក្រោមវត្តមានអញ្ជើញដឹកនាំកិច្ចប្រជុំដោយ ឯកឧត្តម ទន់ សារ៉ាត រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារសម្របសម្រួល ជាមួយទីប្រឹក្សាក្រសួងព័ត៌មាន។
កិច្ចប្រជុំនាឱកាសនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយិកា នៃអគ្គនាយកដ្ឋានទាំង៥ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាទីប្រឹក្សា ឋានៈស្មើរដ្ឋលេខាធិការ.អនុរដ្ឋ លេខាធិការ
.អគ្គនាយក.អគ្គនាយករង.និងប្រធាននាយកដ្ឋាន ជាច្រើនរូបច្រើន។
ឯកឧត្តម ទន់ សារ៉ាត តំណាង ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងថា នេះជាលើកទី២ ហើយក្នុងរយៈពេលជាង ២ឆ្នាំនៃដំណើរការរបស់ រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ នៃរដ្ឋសភា ដោយក្រសួងព័ត៌មាន បានរៀបចំកិច្ចប្រជុំទីប្រឹក្សាក្រសួងព័ត៌មាន ក្រោម ការដឹកនាំរបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន។ ឯកឧត្តម ប្រធានក្រុមការងារសម្របសម្រួល បានគូសបញ្ជាក់ថា តួនាទីរបស់ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាទីប្រឹក្សារបស់ក្រសួងព័ត៌មាន គឺមានសារៈសំខាន់ណាស់ ព្រោះជាអ្នកផ្តល់ប្រឹក្សា ជួយដល់ ប្រធាន ស្ថាប័ន និងថ្នាក់ដឹកនាំនៅក្នុងការងារប្រតិបត្តិការជាប្រចាំថ្ងៃ របស់ក្រសួងព័ត៌មានដែល ជាស្ថាប័ន គ្រប់គ្រងទៅលើវិស័យព័ត៌មាន ដែលជាស្ថាប័នគាំទ្រមួយយ៉ាងសំខាន់ក្នុងការជួយទៅដល់ក្រសួង មន្ទីរទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ នៅក្នុងវិស័យព័ត៌មាន និង សាធារណៈមតិ ។
ឯកឧត្តម ទន សារ៉ាត បានជម្រាបជូនស្ថានភាពមួយចំនួនរបស់ទីប្រឹក្សាក្រសួង សរុបមានចំនួន ៤១៣នាក់ ស្រី១១៥នាក់ ហើយក្នុងចំណោមទីប្រឹក្សាទាំងនេះ មាន ឯកឧត្តម លោកជំទាវ ចំនួន ៦៤រូប ត្រូវបាន ឯកឧត្តមរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចាត់បញ្ចូលជា សមាជិក សមាជិកា ក្រុមការងារចុះមូលដ្ឋានខេត្តក្រចេះ ដើម្បីរួមបំពេញការងារជាមួយ ឯកឧត្តម លោកជំទាវ ប្រធានក្រុមការងារក្រុង និង ស្រុកទាំង៧ របស់ខេត្តក្រចេះ ដើម្បីត្រួតពិនិត្យការអនុវត្តកម្មវិធីនយោបាយយុទ្ធសាស្របញ្ចកោណដំណាក់ កាលទី១របស់រាជរដ្ឋាភិបាលកម្ពុជា ។ ជាមួយគ្នានេះដែរ
ដើម្បីលើកស្ទួយការងារជំនាញ ក៏ដូចជាការផ្ទេរចំណេះជំនាញដល់ មន្ត្រីបន្តវេន ទីប្រឹក្សាក្រសួងព័ត៌មាន ចំនួន ៧៨នាក់ បានចូលរួមជួយបណ្តុះបណ្តាលដល់មន្ត្រីតាមអគ្គនាយកដ្ឋានទាំង ៥ចំណុះឲ្យក្រសួង ។ ក្រៅពីកិច្ចការងារស្នូល ទីប្រឹក្សាមួយចំនួន បានជួយចែករំលែកព័ត៌មានល្អៗ ដែលទទួលបានពីក្រុមការងារប្រចាំការសមរភូមិព្រំដែន របស់ក្រសួងព័ត៌មាន ដោយជួយបង្ហោះសារទាក់ទងដល់ការទប់ស្កាត់ព័ត៌មានក្លែងក្លាយ ព័ត៌មានប្រឌិត ព័ត៌មានញុះញង់ជាដើម៕