ភ្លៀងធ្លាក់ខ្លាំងបណ្តាលឱ្យមានជំនន់ទឹកភ្លៀងនៅភាគឦសានប្រទេសអ៊ីតាលី បណ្តាលឱ្យមនុស្ស២នាក់បាត់ខ្លួន ក្រោយហេតុការណ៍រអិលបាក់ដី
ភ្លៀងធ្លាក់ខ្លាំងបានបណ្តាលឱ្យមានទឹកជំនន់នៅក្នុងតំបន់មួយចំនួននៅភាគឦសានប្រទេសអ៊ីតាលីកាលពីថ្ងៃចន្ទនេះ ដែលជម្រុញឲ្យក្រុមអ្នកពន្លត់អគ្គីភ័យចេញជួយសង្រ្គោះ និងបាននិយាយថាពួកគេបានអន្តរាគមន៍ជួយប្រជាពលរដ្ឋដែលជាប់នៅក្នុងផ្ទះរបស់ពួកគេរាប់សិបដងហើយមកដល់ពេលនេះ។ យោងតាមវីដេអូវដែលថតដោយក្រុមអ្នកពន្លត់អគ្គីភ័យពីឧទ្ធម្ភាគចក្របានបង្ហាញពីស្ថានភាពភូមិ Romans d’Isonzo ក្នុងខេត្ត Gorizia នៃតំបន់ Friuli Venezia Giulia ត្រូវបានជន់លិចដោយទឹកពីទឹកទន្លេ Torre ហូរហៀរនៅក្បែរខាងនោះ។ ក្រុមអ្នកជួយសង្គ្រោះបានកំពុងបន្តស្វែងរកមនុស្ស២នាក់ដែលបានបាត់ខ្លួនបន្ទាប់ពីមានហេតុការណ៍រអិលបាក់ដី បានវាយប្រហារផ្ទះរបស់ពួកគេនៅក្នុងភូមិ Brazzano di Cormons មួយផ្សេងទៀតដែរ៕
សម្រួលអត្ថបទ៖ សុផារិន្ទ



