តុលាការបង់ក្លាដែសសម្រេចកាត់ទោសប្រហារជីវិតដោយកំបាំងមុខលើអតីតមេដឹកនាំលោកស្រី Sheikh Hasina ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិសម្លាប់មនុស្ស១៤០០នាក់
តុលាការពិសេសមួយនៅប្រទេសបង់ក្លាដែសបានសម្រេចកាត់ទោសប្រហារជីវិតលោកស្រី Sheikh Hasina ដែលជាអតីតនាយករដ្ឋមន្ត្រីបង់ក្លាដែសដែលត្រូវបានបណ្តេញចេញពីតំណែងកាលពីឆ្នាំមុន លើបទចោទប្រកាន់ប្រព្រឹត្តបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិដែលពាក់ព័ន្ធនឹងការបះបោរដ៏ធំដោយបានសម្លាប់មនុស្សរាប់រយនាក់ និងបញ្ចប់ការគ្រប់គ្រងអំណាចរយៈពេល១៥ឆ្នាំរបស់លោកស្រីដែរ។ តុលាការនៅទីក្រុងដាកាក៏បានកាត់ទោសប្រហារជីវិតអតីតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃឈ្មោះ Asaduzzaman Khan ផងដែរ ខណៈដែលករណីនេះក៏មានជនសង្ស័យទីបីចូលរួមដែរគឺអតីតប្រធានប៉ូលីសម្នាក់ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ៥ឆ្នាំ បន្ទាប់ពីលោកបានធ្វើក្លាយជាសាក្សីដ៏សំខាន់របស់រដ្ឋប្រឆាំងនឹងលោកស្រី Hasina ហើយបានសារភាពកំហុសទាំងអស់។ ការពិភាក្សាអំពីសាលក្រមរបស់តុលាការត្រូវបានផ្សាយផ្ទាល់សម្រាប់សាធារណជននិងពិភពលោក។ លោកស្រី Hasina និងលោក Khan ដែលបាននិរទេសខ្លួននៅក្នុងប្រទេសឥណ្ឌា ត្រូវបានកាត់ទោសដោយកំបាំងមុខ។ ទាំងលោកស្រី Hasina និងគណបក្សរបស់លោកស្រីត្រូវបានហៅមកវិញដោយ”តុលាការ kangaroo ” ហើយបានថ្កោលទោសការតែងតាំងមេធាវីដោយរដ្ឋបាលលោកស្រីដើម្បីតំណាងឱ្យលោកស្រីដែរ។ លោកស្រី Hasina និងលោក Khan បានប្រឈមមុខនឹងការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ជុំវិញបញ្ហាបណ្តាលឲ្យមនុស្សកាប់សម្លាប់គ្នារាប់រយនាក់អំឡុងពេលនៃការបះបោរទ្រង់ទ្រាយធំមិនធ្លាប់មានដែលដឹកនាំដោយនិស្សិតវ័យ Gen Z ក្នុងខែកក្កដា និងខែសីហា ឆ្នាំ២០២៤។ នៅក្នុងរបាយការណ៍កាលពីខែកុម្ភៈរបស់អង្គការសហប្រជាជាតិបាននិយាយថា មនុស្សរហូតដល់ ១៤០០នាក់ ត្រូវស្លាប់យ៉ាងរង្គាលនៅក្នុងអំពើហិង្សា ខណៈដែលទីប្រឹក្សាសុខភាពរបស់ប្រទេសក្រោមរដ្ឋាភិបាលបណ្តោះអាសន្នបង់ក្លាដែស បាននិយាយថា៖មានមនុស្សជាង៨០០នាក់ត្រូវបានសម្លាប់ និងប្រហែលជា១៤.០០០នាក់បានរងរបួស៕
សម្រួលអត្ថបទ៖ សុផារិន្ទ



