មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន អញ្ជើញចូលរួមជាវាគ្មិនដើម្បីធ្វើបទអន្តរាគមន៍ ក្នុងកិច្ចពិភាក្សាមន្ត្រី ជាន់ខ្ពស់ក្រោមប្រធានទី ២ស្តីពី «Technological Innovation and AI-Powered Digital Economy ក្នុងកម្មវិធីសប្តាហ៍អាស៊ាន-ចិន (ASEAN-China Week)ដែលរៀបចំឡើង ដោយមជ្ឍមណ្ឌលអាស៊ាន-ចិន (ASEAN-China Center-ACC)

ទីក្រុង Fuzhou ខេត្តFujian នៃសាធារណរដ្ឋប្រជាមានិតចិន៖ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ ថាវអមិដា អនុរដ្ឋលេខាធិការ នៃក្រសួងព័ត៌មាន និងជាប្រធានលេខាធិការដ្ឋាន សម្របសម្រួលកិច្ចសហប្រតិបត្តិការអន្តរជាតិ(ល.ស.ស.អ) បានអញ្ជើញចូលរួមជាវាគ្មិនដើម្បី ធ្វើបទអន្តរាគមន៍ ក្នុងកិច្ចពិភាក្សាមន្ត្រីជាន់ខ្ពស់ ក្រោមប្រធានទី២ស្តីពី  «Technological Innovation and AI-Powered Digital Economy ក្នុងកម្មវិធីសប្តាហ៍ អាស៊ាន-ចិន (ASEAN-China Week)ដែលរៀបចំឡើងដោយមជ្ឍមណ្ឌល អាស៊ាន-ចិន (ASEAN-China Center-ACC)។

នៅក្នុងកិច្ចពិភាក្សានោះ ឯកឧត្តម អនុរដ្ឋលេខាធិការ បានទទួលស្គាល់នូវគុណប្រយោជន៍ នៃបច្ចេកវិទ្យាឌីជីថល ក្នុងការជំរុញ ឱ្យមានការរីកចម្រើនលើវិស័យជាច្រើន ក៏ដូចជាការផ្សារភ្ជាប់ទំនាក់ទំនងវាងតំបន់ និងតំបន់ និងការលើកកម្ពស់វិស័យសាធារណៈនៅក្នុងតំបន់។

ឯកឧត្តម បានសង្កត់ធ្ងន់អំពីគោលជំហរបស់កម្ពុជាក្នុង ការប្រើប្រាស់បច្ចេកវិទ្យាដើម្បីអភិវឌ្ឍប្រទេស ឱ្យកាន់តែមានប្រសិទ្ធភាព ដោយផ្តោតជាសំខាន់លើ ៥ចំណុចជាអាទិភាពរួមមាន៖ (១). ការបង្កើតច្រករបៀងពាណិជ្ជកម្ម តាមបែបឌីជីថលដោយ ប្រើ ហត្ថលេខាអេឡិចត្រូនិច វិក្កយបត្រអេឡិចត្រូនិច និងការប្រើប្រាស់ ឯកសារពាណិជ្ជកម្ម អេឡិចត្រូនិច (២). ការធ្វើទំនើបកម្មបញ្ញាសិប្បនិម្មិត (AI) ដោយផ្តោតជាសំខាន់លើមនុស្សនៅ ក្នុងវិស័យទេសចរណ៍កសិកម្ម និងភ័ស្តុភារក្រោមវិធានការបង្ការឱ្យ សុវត្ថិភាពក្នុងតំបន់ (៣). ការបង្កើតមជ្ឍមណ្ឌលធានាទំនុកចិត្តលើការប្រើប្រាស់ AI និងជំនាញ AI (៤). ការបង្កើតពាណិជ្ជកម្មអេឡិចត្រូនិចសម្រាប់សហគ្រាសធុនតូច និងមធ្យម និង(៥). ការពង្រឹងការតភ្ជាប់បណ្តាញទំនាក់ទំនងរួមមានដូច ជា៖បណ្តាញអុបទិបដែលមានគុណភាពខ្ពស់មជ្ឍមណ្ឌលផ្ទុកទិន្នន័យ និងតំបន់គ្រប់គ្រងនិងដំឡើង Cloud ដែលអនុគ្រោះដល់ការថែរក្សាអធិបតេយ្យភាពជាតិ ។

កិច្ចខិតខំប្រឹងប្រែងខាងលើ នឹងផ្តល់អត្ថប្រយោជន៍ទៅវិញទៅមក និងគាំទ្រដល់សហគ្រាសធុនតូច និងមធ្យម និងយុវជនក៏ដូចជាពង្រឹងការផ្សារភ្ជាប់ទំនាក់ទំនងនៅក្នុងតំបន់។