ដំណើរការបោសសម្អាតកម្ទេចកម្ទីក្នុងភូមិលិចទឹកជំនន់! ដែលជាប់ព្រំដែនរវាងប្រទេសវែល-អង់គ្លេស បន្ទាប់ពីកម្លាំងព្យុះ Claudia បោកបក់
ប្រជាជននៅក្នុងភូមិមួយក្បែរព្រំដែនប្រទេសវែលនិងអង់គ្លេស បានចូលរួមជាមួយគ្នាក្នុងប្រតិបត្តិការបោសសម្អាតកម្ទេចកម្ទីរាយប៉ាយបន្ទាប់ពីកម្លាំងព្យុះ Claudia (ក្លូឌៀ) បានបង្កឲ្យមានទឹកជំនន់នៅក្នុងតំបន់ជាច្រើនក្នុងចក្រភពអង់គ្លេស។ ក្រៅពីនោះ ព្យុះ Ewyas Harold ដែលស្ថិតក្នុងប្រទេសអង់គ្លេសដដែលត្រូវបានដាក់ឲ្យស្ថិតនៅចំណុចពណ៌ក្រហម និងព្រមានពីទឹកជំនន់ដែរ ខណៈដែលប្រជាជនបានផ្តល់ជំនួយដល់អ្នកដែលរងផលប៉ះពាល់ ហើយកសិករបានធ្វើការពេញមួយយប់ដើម្បីជួយសង្គ្រោះសត្វចិញ្ជឹមរបស់ពួកគេ។ កសិករម្នាក់បាននិយាយប្រាប់អ្នកផ្សាយព័ត៌មានអង់គ្លេស Sky News ថា៖ គាត់មានសំណាងណាស់ដែលសត្វពាហនៈរបស់គាត់ភាគច្រើនត្រូវបានផ្លាស់ទីទាន់ពេលវេលា។ “យើងមានចៀម២ទៅ៣ក្បាល និងសត្វគោ២ទៅ៣បីក្បាល ប៉ុន្តែវាពិតជាសំណាងខ្លាំងណាស់ ដែលយើងបាននាំសត្វចិញ្ជឹមទាំងនោះចូលមកកាន់ទីទួលសុវត្ថិភាពទាន់ពេលវេលាទាំងអស់។ ដូច្នេះពួកវានៅខាងក្នុងទីតាំងដែលស្ងួត ហើយនៅខាងក្រៅនៅតែមានទឹកជំនន់ដដែល។ រូបភាពពីលើអាកាសនៃភូមិមួយក្នុងប្រទេសវែលគឺភូមិ Monmouth បានជន់លិចស្ទើតែទាំងស្រុង ដែលកំពុងមានតម្រូវការជួយសង្រ្គោះបន្ទាន់ចាប់ពីចុងសប្តាហ៍នេះមក៕
សម្រួលអត្ថបទ៖ សុផារិន្ទ



