
ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន និង ឯកឧត្ដម Wang Wentian ឯកអគ្គរដ្ឋទូត ចិន ប្រចាំនៅកម្ពុជា អញ្ជើញជាអធិបតី សម្ពោធការចាក់បញ្ចាំងភាពយន្តឯកសារ “ស្នាមញញឹមកម្ពុជា” របស់វិទ្យុមិត្តភាព កម្ពុជា ចិន នៃ អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន

ខ្សែភាពយន្តឯកសារ “ស្នាមញញឹមកម្ពុជា” រៀបចំឡើងដោយ វិទ្យុមិត្តភាពកម្ពុជា ចិន នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន ដោយមានកិច្ចសហការជាមួយ អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា បានធ្វើពិធីសម្ពោធការចាក់បញ្ចាំង នៅរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ នា អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន និង ឯកឧត្ដម Wang Wentian ឯកអគ្គរដ្ឋទូត ចិន ប្រចាំនៅកម្ពុជា ។ ឆ្នាំ២០២៣ គឺជាខួបលើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងចិន និងកម្ពុជា ហើយក៏ជាឆ្នាំ មិត្តភាពកម្ពុជា ចិន និងជាខួបគម្រប់១០ ឆ្នាំនៃការ ដាក់ចេញនូវគំនិតផ្តួចផ្តើម “ខ្សែក្រវាត់ និងផ្លូវ”។ ភាពយន្តឯកសារ “ស្នាមញញឹមកម្ពុជា” ចំនួន បី ភាគ ដែលផលិតយ៉ាងផ្ចិតផ្ចង់ដោយ មជ្ឈមណ្ឌល ភាសាតំបន់អាស៊ី និង អាហ្វ្រិក នៃអគ្គស្ថានីយវិទ្យុ និង ទូរទស្សន៍មជ្ឈិម ចិន ផ្តោតលើប្រជាជនទូទៅ នៅកម្ពុជា បង្ហាញពីលទ្ធផលជាផ្លែផ្កាដែលសម្រេចបានដោយប្រទេសចិន និងកម្ពុជា ក្នុងដំណើរការរួមគ្នាកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិ និងការផ្លាស់ប្តូរជាវិជ្ជមានក្នុងជីវភាពរស់នៅរបស់ប្រជាជន កម្ពុជា ។
ឯកឧត្ដម Wang Wentian បានថ្លែងថា ខ្សែភាព យន្ត”ស្នាមញញឹមកម្ពុជា” គឺជាអំណោយដ៏ថ្លៃថ្លាសម្រាប់ឆ្នាំមិត្តភាព កម្ពុជា ចិន ជឿជាក់ថាក្រោមការដឹកនាំជាយុទ្ធសាស្ត្ររបស់ថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ និងការខិតខំប្រឹងប្រែងរួមគ្នារបស់ភាគីទាំងពីរ ការកសាងសហគមន៍ជោគវាសនារួមកម្ពុជាចិននាយុគសម័យថ្មី នឹងមិនត្រឹមតែផ្តល់ផលប្រយោជន៍កាន់តែប្រសើរឡើងសម្រាប់ប្រជាជន និងប្រទេសទាំងពីរប៉ុណ្ណោះ ប៉ុន្តែក៏នឹងដើរតួនាទីកាន់តែធំក្នុងសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍ក្នុងតំបន់ និងលើពិភពលោកផងដែរ។
ភាពយន្តឯកសារនេះផ្តោតសំខាន់លើជីវភាព របស់ប្រជាពលរដ្ឋទូទៅនៅប្រទេសកម្ពុជា ដោយបានរៀបរាប់ពីកិច្ចសហប្រតិបត្តិការដែលមានផល ប្រយោជន៍ឱ្យគ្នាទៅវិញទៅមករវាងប្រទេសចិន និងកម្ពុជា និងរឿងរ៉ាវពិត និង រស់រវើកនៅក្នុងវិស័យ “ហេដ្ឋារចនាសម្ព័ន្ធ” “សេដ្ឋកិច្ច” និង”វប្បធម៌” បានកត់ត្រានូវសមទ្ធិផលនៃការអភិវឌ្ឍន៍របស់ប្រទេសកម្ពុជាលើវិស័យហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម វប្បធម៌ និងវិស័យផ្សេងៗទៀត ព្រមទាំងបំណងប្រាថ្នាចង់បានជីវភាពកាន់តែល្អប្រសើររបស់ប្រជាជនកម្ពុជា ។
ឯកឧត្ដម រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ មានប្រសាសន៍គួសបញ្ជាក់ថា ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងចិន ក្នុងវិស័យផ្សព្វផ្សាយព័ត៌មាន មានប្រវត្តិយូរអង្វែងណាស់មកហើយ ហើយការផ្សព្វផ្សាយខ្សែភាពយន្ត ”ស្នាមញញឹម កម្ពុជា ”លើកនេះបានចូលរួមជាកម្លាំងប្រព័ន្ធផ្សព្វផ្សាយសម្រាប់ការបន្ថែមអត្ថន័យថ្មីនៅក្នុងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ កម្ពុជា ចិន ក៏ដូច ជាដើម្បីប្រកៀកស្មាគ្នាកសាងសហគមន៍ ជោគវាសនារួមកម្ពុជា ចិន ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ស្ដង់ដារខ្ពស់នៅក្នុងយុគសម័យថ្មី ។
ឯកឧត្តម រដ្ឋមន្រ្តី បានជម្រាបជូនថា មហាសន្និបាតសភាទាំងពីររបស់ប្រទេសចិន ទើបតែបញ្ចប់ ទៅក៏បានគូសវាសគោលដៅថ្មីក្នុងការជំរុញ ទំនើបកម្មបែបផែនចិន ។ ឯកឧត្តម ពិតជាទន្ទឹងរង់ចាំមើលប្រទេស ចិន លើចំណុចចាប់ផ្ដើមថ្មីនៃ ដំណើរថ្មី អាចចែករំលែក កាលានុវត្តភាព អភិវឌ្ឍន៍កាន់តែច្រើនបន្ថែមទៀតជូនពិភពលោក ជាពិសេសប្រទេសនៅជុំវិញ ដើម្បីចូលរួមកាន់តែ ច្រើនទៀតក្នុងសន្តិភាព និងវឌ្ឍនភាព នៃមនុស្ស ជាតិ ។ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា តែងតែគាំទ្រជំហររបស់ប្រទេសចិន ការអភិវឌ្ឍរបស់ប្រទេសចិន និងសំឡេងរបស់ប្រទេស ចិនជាសាធារណៈ ។
លោកស្រី Kong Siqi ប្រធានគ្រប់គ្រងវិទ្យុមិត្តភាពកម្ពុជាចិន ក្នុងនាមជាសាក្សី និងជាអ្នកផ្សព្វផ្សាយអំពី ចំណងមិត្តភាពកម្ពុជា ចិន វិទ្យុមិត្តភាពកម្ពុជា ចិន បានប្រើប្រាស់សំឡេងអមដំណើរជាមួយ ប្រជាជនកម្ពុជាអស់រយៈពេល ១៤ ឆ្នាំមក ហើយ ក្នុងនោះ វិទ្យុមិត្តភាពកម្ពុជា ចិន បានមើល ឃើញដោយផ្ទាល់នូវការផ្លាស់ប្តូររបស់ប្រទេសកម្ពុជា ជាពិសេសបន្ទាប់ពីគំនិតផ្តួចផ្តើម “ខ្សែក្រវាត់និងផ្លូវ” បានតភ្ជាប់ កិច្ចសហប្រតិបត្តិការ ជាមួយ “យុទ្ធសាស្ត្រចតុកោណ ” របស់កម្ពុជារួចមក ។ តាមរយៈនេះបានមើលឃើញពី សមិទ្ធផលគួរឱ្យកត់សម្គាល់របស់កម្ពុជាលើគ្រប់វិស័យ ដូច ជាហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម បច្ចេកវិទ្យា ជាដើម ហើយបានមើលឃើញពីជីវភាពកាន់តែល្អ ប្រសើរ របស់ប្រជាជនកម្ពុជាផងដែរ។
ឯកឧត្តម ឃឹម វុទ្ធី អគ្គនាយកនៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា បានលើកឡើងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ “បងប្អូន មិត្តភាពដែកថែប” “សហគមន៍ជោគវាសនា រួមកម្ពុជា ចិន“ “ទំនើបកម្មបែបផែនចិន ” បានក្លាយជាពាក្យ ពេញនិយមដែលប្រជាជនកម្ពុជាស្គាល់យ៉ាង ច្បាស់។ អនាគត ពួកយើង ក៏ សង្ឃឹមថា ប្រទេស ទាំងពីរ កម្ពុជាចិន បន្តប្រកៀក ស្មាគ្នា ឆ្ពោះទៅមុខ ជួយគ្នា ទៅវិញទៅមក ធ្វើ ឱ្យ ”ទំនើបកម្មបែបផែន ចិន ” ដែលជំរុញភាពមានបានរួមគ្នា និង វឌ្ឍនភាពប្រកបដោយសន្តិភាព ក្លាយជា បែបផែន អភិវឌ្ឍន៍អាចយកជាគំរូបានដែលផ្ដល់ផល ប្រយោជន៍ដល់ប្រជាជនកាន់តែច្រើនក្នុងប្រទេស កម្ពុជា និងក្នុងពិភពលោកផងដែរ ។ ស្នាមញញឹមកម្ពុជា គឺជានិមិត្តសញ្ញារបស់ ប្រទេសកម្ពុជា ហើយ ទូរទស្សន៍ជាតិកម្ពុជា ចូលរួមក្នុង ព្រឹត្តិការណ៍នេះ ដើម្បីពង្រឹងទំនាក់ទំនងនិង កិច្ចសហប្រតិបត្តិការ ជាមួយ ស្ថានីយវិទ្យុ និង ទូរទស្សន៍មជ្ឈិមចិន រួមគ្នារៀបរាប់ពីសាច់រឿង កម្ពុជា និង ចិន ប្រកៀកស្មាគ្នា អភិវឌ្ឍទៅមុខ នៅលើ មាគ៌ាតស៊ូសម្រេចគោលដៅ ១០០ឆ្នាំ ទីពីរ របស់ប្រទេសចិន ៕