នាវាចម្បាំងប្រភេទ Type 076 ដំបូងរបស់ចិនត្រូវបង្ហាញជា សាធារណៈនៅលើផ្ទៃសមុទ្រ Sichuan អាចផ្លាស់ទីពេញទម្ងន់ បានជាង ៤០,០០០តោន
នាវាចម្បាំង Type 076 ដំបូងគេរបស់ប្រទេសចិនបានចេញដំណើរពីទីក្រុងសៀងហៃនៅព្រឹកថ្ងៃសុក្រនេះក្នុងធ្វើបេសកកម្មដំណើការសាកល្បងប្រភេទនាវាចរណ៍លើកដំបូងរបស់ខ្លួន នេះបើយោងតាមការចុះផ្សាយរបស់ទូរទស្សន៍រដ្ឋ CCTV។ ការសាកល្បងលើផ្ទៃសមុទ្រនៅ Sichuan នឹងផ្តោតសំខាន់លើការធ្វើតេស្តផង និងផ្ទៀងផ្ទាត់ភាពជឿជាក់ ព្រមទាំងស្ថេរភាពនៃប្រព័ន្ធថាមពល អគ្គិសនី និងប្រព័ន្ធផ្សេងៗទៀតរបស់នាវាដែរ។ នាវាដែលអភិវឌ្ឍ ដោយខ្លួនឯងរបស់ប្រទេសចិននេះត្រូវបានបញ្ជូលទៅលើផ្ទៃទឹកក្នុងខែធ្នូឆ្នាំ២០២៤ នៅក្នុងពិធីដាក់ឱ្យដំណើរការ និងដាក់ឈ្មោះរបស់វា និង ត្រូវផ្តល់លេខតួនាវាថា ៥១។ នាវា Sichuan អាចផ្លាស់ទីបានពេញទម្ងន់ជាង ៤០,០០០តោន និងមានរចនាសម្ព័ន្ធដូចកោះពីរជាប់គ្នា រួមជាមួយនឹងសមត្ថភាពផ្ទុកយន្តហោះចម្បាំងដោយប្រវែងវែងបាន។ ក្នុងនាមជានាវាចម្បាំងជំនាន់ថ្មីរបស់កងទ័ពជើងទឹកចិន PLA នាវានេះរួមបញ្ចូលជាមួយនូវបច្ចេកវិទ្យា catapult អេឡិចត្រូម៉ាញ៉េទិច ដែលអាចឱ្យវាផ្ទុកយន្តហោះស្លាបថេរបាន ផ្ទុកឧទ្ធម្ភាគចក្រ និងឧបករណ៍នៅលើទឹកបានយ៉ាងងាយស្រួល នេះបើយោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយផ្លូវការរបស់ចិននៅថ្ងៃនេះ៕
សម្រួលអត្ថបទ៖ សុផារិន្ទ



