
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អញ្ជើញប្រកាសតែងតាំងផ្លាស់ប្តូរមុខតំណែង បំពាក់ឋានន្តរស័ក្ក ជូននាយទាហាន និងសម្ពោធសមិទ្ធផលនានា ជូនសាលាពលទាហានទី៥ យោធភូមិភាគទី៥

នៅថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២៣ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំងផ្លាស់ប្តូរមុខតំណែង បំពាក់ឋានន្តរស័ក្ក ជូននាយទាហាននៃកងយោធពលខេមរភូមិន្ទ និងសម្ពោធសមិទ្ធផលនានា ជូនសាលាពលទាហានទី៥ យោធភូមិភាគទី៥ កងទ័ពជើងគោក ក្នុងខេត្តបាត់ដំបង។