ឯកឧត្តម ម៉ាង ស៊ីណេត ៖រាជរដ្ឋា ភិបាលចាត់ទុកវិស័យឯកជនជាក្បាលម៉ាស៊ីននៃកំណើន និងជាដៃ គូរដ៏សំខាន់ក្នុងការបង្កើតការងារ កនិងគំគំនិតច្នៃប្រឌិត!
ព្រឹកថ្ងៃពុធទី១២ ខែវិច្ឆិកា ឆ្នាំ ២០២៥ ឯកឧត្តមបណ្ឌិត កៅ ថា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជន បទ និងកសិកម្ម (ARDB) និង ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញបើកសិក្ខាសាលាស្តីពី «កាលានុវត្តភាព និងទិសដៅវិនិយោគសម្រាប់អនាគត» នៅសណ្ឋាគារ Sea Breeze ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ។
លោក ហុង ប៊ុនទី ប្រធានសមាគមន៍សហគ្រិនវ័យក្មេងសាខាខេត្តព្រះសីហនុ ថ្លែងថាសមាគមន៍សហគ្រិនវ័យក្មេងសាខាខេត្តព្រះសីហនុបានបង្កើន ឡើងនៅក្នុងឆ្នាំ២០២២ ដែលបច្ចុប្បន្នមានសមាជិកចំនួន ៤២ នាក់ ដែលសុទ្ធតែជាម្ចាស់អាជីវកម្មក្នុងវិស័យជាច្រើន។ បើទោះបីជាសមាគមន៍ទើបតែបង្កើត ប៉ុន្តែសមាគមន៍បានធ្វើការងារយ៉ាង សកម្មក្នុងការគាំទ្រសមាជិករបស់ខ្លួន ព្រមទាំងមានការសហការយ៉ាងជិតស្និតជាមួយស្ថាប័នពាក់ ព័ន្ធនានា ជាពិសេសរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីធានាបាននូវការអភិវឌ្ឍរបស់សហគ្រាសធុនតូច និងមធ្យម ដែលជាកត្តាយ៉ាងសំខាន់ក្នុងការ ចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចខេត្ត និងប្រទេសកម្ពុជាផងដែរ។
ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល ខេត្តព្រះសីហនុ បានបញ្ជាក់ថា រាជរដ្ឋាភិបាលចាត់ទុកវិស័យឯកជនជាក្បាលម៉ាស៊ីននៃកំណើន និងជាដៃគូដ៏សំខាន់ក្នុងការបង្កើតការងារ ការបង្កើតគំនិតច្នៃប្រឌិត និងនវានុវត្តការលើកកម្ពស់ផលិត ភាព និងការពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជានៅក្នុងទីផ្សារតំបន់ និងសកលលោក។ ដោយឈរលើមូលដ្ឋាននេះ រាជ រដ្ឋាភិបាលផ្តោតលើអាទិភាពចំនួន៥: ១.ការអភិវឌ្ឍទីផ្សារការងារ ២.ការលើកស្ទួយសហគ្រាសធុនមីក្រូតូច និងមធ្យមធុរកិច្ចថ្មី សហគ្រិនភាព និងការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ៣.ការពង្រឹងភាពជាដៃគូវិស័យសាធារណៈ និងវិស័យឯកជន ៤.ការពង្រឹងការ ប្រកួតប្រជែង ៥.ការពង្រឹងប្រព័ន្ធធនាគារ និងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ។ រាជរដ្ឋាភិបាលកម្ពុជាក្នុងនីតិកាលទី៧ នៃរដ្ឋសភា ក្រោមមគ្គុទ្ទេសក៍ដ៏ឈ្លាសវៃ និងការបេ្តជ្ញាចិត្តរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នា យករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជា បានដាក់ ចេញនូវយុទ្ធសាស្រ្តបញ្ច កោណដំណាក់កាលទី១ និងគោល នយោបាយអាទិភាពនានា ដើម្បីគាំទ្រដល់ដំណើរការស្តារ និងអភិវឌ្ឍសេដ្ឋកិច្ចសង្គម ជាពិសេសបានការពារយ៉ាងរឹងមាំនូវអធិប តេយ្យជាតិ និងបូរណភាពទឹកដីកម្ពុជា តាម រយៈការអនុវត្តយ៉ាងម៉ឺងម៉ាត់នូវគោលនយោបាយសន្តិសហ វិជ្ជមាន និងប្រើប្រាស់យន្តការអន្តរជាតិប្រកបដោយប្រសិទ្ធភាពក្នុងគោលដៅបន្តរក្សាសុខសន្តិភាពជូនជាតិ និងប្រជាជន។ សូមស្វាគមន៍ចំពោះវិនិយោគិនគ្រប់ជាតិសាសន៍គ្រប់ខ្នាត មិនថាខ្នាតតូច ខ្នាតមធ្យម និងខ្នាតធំនោះទេ រដ្ឋបាលខេត្តនឹងសហ ការជាមួយអ្នកពាក់ព័ន្ធនានា ដើម្បីពិនិត្យ និងផ្តល់យោបល់លើសំណើរ សុំការលើកទឹកចិត្តលើការវិនិយោគគ្រប់ប្រភេទក្នុងខេត្ត តាមរយៈកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុឆ្នាំ ២០២៤។ រដ្ឋបាលខេត្ត បានត្រៀមខ្លួនរួចរាល់ ដើម្បីគាំទ្រ បង្កលក្ខណៈងាយស្រួលគ្រប់បែប យ៉ាង និងទទួលនូវគម្រោងវិនិយោគថ្មីៗបន្ថែមទៀតដោយមានក្រុម ការងាររង់ចាំទទួល និងប្រឹក្សាយោបល់អំពីសារៈប្រយោជន៍ នៃការលើកទឹកចិត្ត និងការធានាលើការវិនិយោគក្នុងខេត្តព្រះសីហនុ។



