មន្ត្រីជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជា÷ បើកវេទិកាទីផ្សារហិរញ្ញវត្ថុសកលលើកដំបូង ក្រោមប្រធានបទ “ហានិភ័យសកល និងទស្សនវិស័យទីផ្សារ ក្នុងអំឡុងពេលនៃការផ្លាស់ប្តូរបរិបទពិភពលោក“

នៅព្រឹកថ្ងៃពុធ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ធនាគារជាតិនៃកម្ពុជា បានរៀបចំវេទិកាទីផ្សារហិរញ្ញវត្ថុសកល ជាលើកដំបូង ក្រោមប្រធានបទ “ហានិភ័យសកល និងទស្សនវិស័យទីផ្សារ ក្នុងអំឡុងពេលនៃការផ្លាស់ប្តូរបរិបទពិភពលោក“ ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម រ័ត្ន សុវណ្ណនរ: ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ បណ្ឌិតទេសាភិបាល នៅសណ្ឋាគារ Shangri-La Phnom Penh។

កម្មវិធីនេះ មានបទឧទ្ទេសនាម និងវេទិកាពិភាក្សាចូលរួមដោយវាគ្មិនរបស់ធនាគារជាតិនៃសកម្ពុជា ធនាគារកណ្ដាលលុចសំបួ ក្រុមហ៊ុនគ្រប់គ្រងទ្រព្យសកម្មដ៏ធំរបស់សហរដ្ឋអាមេរិក (Blackrock) និងក្រុមហ៊ុនគ្រប់គ្រងទ្រព្យសកម្មដ៏ធំរបស់បារាំង (Amundi) ព្រមទាំងមានសមាសភាពអ្នកចូលរួមមកពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បេឡាសន្តិសុខជាតិ វិទ្យាស្ថាន ស្រាវជ្រាវនិងការអភិវឌ្ឍកម្ពុជា និងគ្រឹះស្ថានធនាគារ សរុបប្រមាណជា២៥០រូប។

គោលបំណងនៃកម្មវិធី គឺដើម្បីចែករំលែកព័ត៌មានអំពីស្ថានភាពទីផ្សារនិងសេដ្ឋកិច្ចសកល បញ្ហាប្រឈម ទស្សនៈវិស័យទីផ្សារសកល និងទិសដៅទីផ្សារហិរញ្ញវត្ថុនាពេលអនាគត ព្រមទាំងកិច្ចពិភាក្សាអំពី “What Lies Ahead for Global Markets?” ដែលវាគ្មិននឹងជជែកវែកញែកអំពីយុទ្ធសាស្រ្តវិនិយោគ
ដែលទាំងនេះជាទុនសម្រាប់អ្នកចូលរួមអាចធ្វើការសម្រេចចិត្តបានកាន់តែប្រសើរឡើង។