
ព្រះរាជសារ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ផ្ញើជូនជនរួមជាតិនិងអន្តរជាតិ

សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យ ចេញព្រះរាជសារសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅជូនដល់ ជនរួមជាតិនិងអន្តរជាតិ ដែលបានសម្តែងនូវសមានចិត្តសោកស្តាយចំពោះ ព្រឹត្តិការណ៍ នៃឧបទ្ទវហេតុយ៉ាងតក់ស្លុត និងរន្ធត់បំផុត លើព្រះរាជដំណាក់ខេត្តសៀមរាប ដោយគ្រោះអគ្គីភ័យឆាបឆេះនៅថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០២៣ វេលាម៉ោង ២២:០៥នាទី កន្លងមកនេះ។