ឯកឧត្តម ហ៊ុន ម៉ានី ៖ អបអរសាទរសមិទ្ធផលដែលសាលាមត្តេយ្យសិក្សាធនធាន ក្រុងព្រះសីហនុ និងទទួលបានជ័យលាភី លេខ១

្រឹកថ្ងៃចន្ទទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណ និងជាប្រធានគណ:កម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណ:ថ្នាក់ជាតិ(គ.វ.ជ) អញ្ជើញធ្វើទស្សនកិច្ចសាលាមត្តេយ្យសិក្សាធនធានក្រុងព្រះសីហនុ ស្ថិតនៅសង្កាត់លេខ២ ក្រុងព្រះសីហនុ ដោយមានការចូលរួមពីសមាជិក សមា ជិការ គណ:ប្រតិភូរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌទូទាំងប្រទេស ។

ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណ បានធ្វើការវាយតម្លៃខ្ពស់ចំពោះលោកគ្រូ អ្នកគ្រូ ជាពិសេសឯកឧត្តម ម៉ាង សុីណេត អភិបាលខេត្តព្រះសីហនុ និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ ។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានបន្ថែមថាថ្ងៃនេះយើងបានចុះមក និងស្វែងយល់បន្ថែមស្តីពីភាពជោគជ័យ ពីតំណាក់កាលមួយ ទៅតំណាក់កាលមួយ និងសូមចូលរួមអបអរសាទសមិទ្ធផលដែលសាលាមត្តេយ្យសិក្សាធនធាន ក្រុងសម្រេចបាន និងសូមអបអរសាទរចំពោះជ័យលាភី លេខ១ សម្រាប់សាលាមត្តេយសិក្សាធនធានក្រុងព្រះសីហនុឆ្នាំ២០២៤ នេះជាការខិតខំប្រឹងប្រែងរួមគ្នាដែលជាតួអង្គសម្រាប់មត្តេយសិក្សាធនធានក្រុង ដែលជាការចូលរួមចំណែករបស់ថ្នាក់ដឹកនាំសាលាមត្តេយក្រុង សហគមន៍ និងការជួយជ្រោមជ្រែងទាំងធន ធាន និងពេលវេលាដែលជាភាពជោគជ័យ និងបទពិសោធន៍ដែលបានចែករំលែកបទពិសោធន៍ទៅតំបន់ដ៏ទៃដែលបានអនុវត្តរួចស្រេច ហើយតាមរយ:សាលាមត្តេយ្យក្រុងព្រះសីហនុ ។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានបញ្ចាក់ថា ក្នុងនាមគណ:កម្មការរៀបចំ នៃការប្រកួតប្រជែងគ្មានអ្វីសប្បាយចិត្តចំពោះការចូលរួមចំណែកក្នុងការប្រកួតប្រជែងបំរើសេវាសាធារណ:គំរូទាំងវិស័យអប់រំ និងវិស័យសុខាភិបាលមានផលប្រយោជន៍ពិតប្រាកដ ចំពោះអ្នករៀបចំ គឺចង់បានភាពជាក់ស្តែង យើងបានរៀបចំក្របខណ្ឌគណ:កម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណគំរូថ្នាក់ជាតិ (គ.វ.ជ) ដើម្បីវាយតម្លៃកិច្ចការដែលយើងបាន ដាក់ឱ្យអនុវត្តចាប់ពីឆ្នាំ២០១៨ រហូត មកដល់បច្ចុប្បន្ន ។ ទន្ទឹមនោះ ក៏មានអង្គភាពដែលបានខិតខំប្រឹងប្រែងដូចគ្នា គឺគ្រាន់តែអត់មានវេទិការក្នុងការពន្លិចទៅលើអ្វីដែលយើងខិតខំប្រឹងប្រែង នេះជាភាពឈ្លៀសវៃរបស់អតីតសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលក្រសួងមុខងារសាធារណ: ក៏ដូចជាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុយល់ឃើញថា (គ.វ.ជ) ជាវេទិការមួយរំលេច និងផ្តល់ឪ្យមន្ត្ត្រីរាជការស៊ីវិលរបស់យើងខិតខំប្រឹងប្រែង ក្រៅពីនេះយើងចង់ឱ្យបទពិសោធន៏ទាំងអស់នេះចែករំលែកទៅដល់អង្គភាពផ្សេងទៀត ទោះបីយើងមានថវិកាដូចគ្នា សមត្ថភាពដូចគ្នា ក៏ប៉ុន្តែអង្គភាពមួយដែល មានថវិកា និងធនធានមនុស្សប្រហាក់ប្រហែលគ្នា អង្គភាពមួយជោគជ័យ និងអង្គភាពមួយមិនទទួលបានជោគជ័យ ព្រោះយើងធ្វើប្រតិបត្តិការក្នុងវិស័យតែមួយ ត្រូវចេះចែករំលែកបទពិសោធន៍ឱ្យគ្នា ដែលជាវេទិការមួយ ដើម្បីមានការចូលរួមប្រកួតប្រជែងតាមបណ្តាអង្គភាពកាន់តែច្រើន ត្រូវការ
ភាគីពាក់ព័ន្ធចូលរួម ជាពិសេស អភិបាល នៃគណ:អភិបាលរាជធានី ខេត្ត ក្រុង ស្រុក ត្រូវចូលរួមបំផុស ជំរុញ ដើម្បីរួមគ្នាចូលរួមប្រឡងប្រណាំងអង្គភាពផ្តល់សេវាសាធារណ:គំរូកាន់តែមានប្រសិទ្ធិភាព និងប្រសិទ្ធ ផលនាពេលខាងមុខ ។