សេចក្តីជូនដំណឹង:កម្មវិធីពិព័រណ៍សិក្សានៅអឺរ៉ុប នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ចាប់ពីម៉ោង ៤ ល្ងាច ដល់ ម៉ោង ៨ យប់

សហភាពអឺរ៉ុបប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នឹងមានកម្មវិធីពិពណ៌សិក្សានៅអឺរ៉ុបនាថ្ងៃទី 12 ខែវិច្ឆិកាឆ្នាំ 2025 ចាប់ពីម៉ោង 4 ល្ងាចដល់ម៉ោង 8:00 យប់។ សហភាពអឺរ៉ុបហៅកាត់ថាអ៊ីយូគឺជាសហភាពដែលមានលក្ខណៈពិសេសផ្នែកសេដ្ឋកិច្ចនិងនយោបាយដែលមានរដ្ឋសមាជិកចំនួន 27 ប្រទេស។ ហើយនៅក្នុងប្រទេសកម្ពុជាសហភាពអឺរ៉ុបមានប្រតិភូសហភាពអឺរ៉ុបជាតំណាងនៅរាជធានីភ្នំពេញ ដែលជាបេសកកម្មការទូតមានគោលដៅរក្សាទំនាក់ទំនងដោយយូរអង្វែងជាមួយប្រទេសកម្ពុជា។ ប្រតិភូសហភាពអឺរ៉ុបនិងសហការជាមួយស្ថានទូតជាសមាជិកសហភាពអឺរ៉ុបផ្សេងទៀតរៀបចំកម្មវិធីពិព័រណ៍សិក្សានៅអឺរ៉ុបលើកទី 4 នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី12 ខែវិច្ឆិកាឆ្នាំ 2025 នៅសាលបុរីកោះពេជ្រចាប់ពីវេលាម៉ោង 4 រសៀលដល់ម៉ោង 8:00 យប់។ កម្មវិធីនេះដែរ នឹងផ្ដល់ជូនដោយឥតគិតថ្លៃសម្រាប់និស្សិតឪពុកម្ដាយនិងសាធារណជនទូទៅដែលមានបំណងចង់ស្វែងយល់បន្ថែមទៀតអំពីការសិក្សានៅអឺរ៉ុបនិងឱកាសអាហារូបករណ៍ផ្សេងៗទៀតសម្រាប់សិស្សនិស្សិតកម្ពុជា។
កម្មវិធីនេះនឹងមានការចូលរួមពីសាកលវិទ្យាល័យមកពីអឺរ៉ុបចំនួនជាង 50ផងដែរ។
ដូចនេះនិស្សិតកម្ពុជាដែលកំពុងស្វែងរកឱកាសទទួលបានការអប់រំកម្រិតពិភពលោកនិងមកជួបជុំគ្នានៅសាបុរីកោះពេជ្រ។សម្រាប់កម្មវិធីពិព័រណ៍សិក្សានៅអឺរ៉ុបឆ្នាំ២០២៥ចាប់ពីម៉ោង 4 រសៀលដល់ម៉ោង 8:00 យប់នៅថ្ងៃទី 12 ខែវិច្ឆិកាឆ្នាំ 2025 នេះ។
សូមបញ្ជាក់ដែរថា តំណាងរបស់សាកលវិទ្យាល័យចំនួនជាង 50 មកពីសមាជិកសហភាពអឺរ៉ុបលើសពី 12 ប្រទេសនិងមកចូលរួមដើម្បីផ្ដល់ព័ត៌មានដោយផ្ទាល់ដល់និស្សិតអំពីជម្រើសនៃការសិក្សាផ្សេងៗដែលមាននៅអឺរ៉ុបចាប់ពីកម្រិតបរិញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់រហូតដល់អាហារូបករណ៍ពិសេសផ្សេងៗទៀត។ កម្មវិធីនេះបើកឱ្យមានការចូលរួមដោយឥតគិតថ្លៃ ហើយសហភាពអឺរ៉ុបក៏រំពឹងថានិងមាននិស្សិតលើសពី 1500 នាក់ចូលរួមដើម្បីស្វែងយល់អំពីការសិក្សានៅអឺរ៉ុប។
សូមចូលមើលបញ្ជីឈ្មោះសាកលវិទ្យាល័យ និងរបៀបវារៈកម្មវិធី តាមរយៈវេបសាយត៍នេះ https://www.studyineuropekh.com/ ៕