កម្ពុជា-វៀតណាម រៀបចំកម្មវិធីជំនួបប្រាស្រ័យមិត្តភាពការពារព្រំដែនលើកទី២ ព្រមទាំងប្រគល់អំណោយជាគោពូជជូនប្រជាពលរដ្ឋកម្ពុជា និងប្រជាពលរដ្ឋវៀតណាម ដែលជួបការលំបាក

(ខេត្តតៃនិញ, វៀតណាម) ០៨/១១/២០២៥  ÷ ក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងការពារជាតិវៀតណាម បានរួមគ្នាប្រារព្ធពិធីជំនួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែនវៀតណាម-កម្ពុជា លើកទី២ ដែលពិធីជាផ្លូវការនឹងចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅលើទឹកដីខេត្តស្វាយរៀង ព្រះរាជាណាចក្រកម្ពុជា និងខេត្តតៃនិញ សាធារណរដ្ឋសង្គមនិយមវៀតណាម ។

ដើម្បីអបអរសាទរពិធីដ៏មានអត្ថន័យ ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការនេះ។ ដើម្បីអបអរសាទរនៅកម្មវិធីដែលបានរៀបចំឡើងនៅតាមបណ្ដោយព្រំដែននៃខេត្តទាំងពីរ គឺ ខេត្តតៃនិញ (វៀតណាម) និង ខេត្តស្វាយរៀង (កម្ពុជា) នៅព្រឹកថ្ងៃទី ០៨  ខែវិច្ឆិកា ឆ្នាំ ២០២៥ សកម្មភាពមនុស្សធម៌ដ៏មានអត្ថន័យ

ក្នុងឱកាសនៃពិធីជំនួបប្រាស្រ័យមិត្តភាពនេះ ក្រសួងការពារជាតិវៀតណាមក៏បានចាត់តាំងសកម្មភាពមនុស្សធម៌ដ៏គួរឱ្យកត់សម្គាល់មួយដោយបានប្រគល់អំណោយជា គោពូជ ចំនួន ២០ក្បាល ដល់គ្រួសារប្រជាពលរដ្ឋកម្ពុជា-វៀតណាមដែលជួបការលំបាកនៅតាមតំបន់ព្រំដែននៃប្រទេសទាំងពីរ។

នៅក្នុងឱកាសអញ្ជើញ ចូលរួមជាអធិបតីភាពនៅក្នុងពិធីទទួលពូជគោចិញ្ចឹមពីរវីរៈការពារព្រំដែនកងទ័ពវៀតណាមនៅក្នុងទឹកដីខេត្តតៃនិញ ប្រទេសវៀតណាម មានការអញ្ជើញចូលរួមពី លោក ជា ហ៊ន អភិបាលស្រុកស្វាយទាប ខេត្តស្វាយរៀង, លោក អ៊ុន សា អភិបាលរងស្រុកស្វាយទាប លោក ឧត្តមសេនីយ៍ត្រី វូ គ្វឹកអឹង អនុប្រធាននយោបាយកងទ័ពការពារព្រំដែនប្រទេសវៀតណាម។

មានប្រសាសន៍នៅក្នុងអង្គពិធី លោក ឧត្តមសេនីយ៍ត្រី វូ គ្វឹកអឹង អនុប្រធាននយោបាយកងទ័ពការពារព្រំដែនប្រទេសវៀតណាម បញ្ជាក់ថាអំណោយជាពូជគោចិញ្ចឹមពីវីរៈការពារព្រំដែនកងទ័ពវៀតណាមជូនដល់ប្រជាពលរដ្ឋទាំងពីរប្រទេសកម្ពុជាវៀតណាមដែលជួបការលំបាកនាពេលនេះ សរុប ចំនួន២០ក្បាល ដោយគិតជាតម្លៃគោមួយក្បាលមានតម្លៃ ២០លានដុង (ប្រាក់វៀតណាម) ស្មើនឹងជាង៣លានរៀល (ប្រាក់កម្ពុជា) ។ ប៉ុន្មានឆ្នាំកន្លងទៅនេះ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនវៀតណាម បានណែនាំអនុវត្ត កម្មវិធីជាច្រើនដើម្បីជួយដល់បងប្អូនប្រជាពលរដ្ឋ ដែលក្នុងនោះក៏មានការជួយ ឧបត្ថម្ភរួមទាំងប្រជាពលរដ្ឋ និងសិស្សានុសិស្សនៅតំបន់ព្រំដែនភាគីកម្ពុជាផងដែរ។

កម្មវិធីទាំងនោះបាននាំមកនូវប្រសិទ្ធភាពជាក់ស្តែង រួមចំណែកក្នុងការកសាងតំបន់ ព្រំដែនរឹងមាំ សន្តិភាព មិត្តភាព ស្ថិរភាព សហប្រតិបត្តិការ និងការអភិវឌ្ឍន៍។

ឆ្លៀតក្នុងឱកាសនោះ លោក ជា ហ៊ន អភិបាលស្រុកស្វាយទាប ខេត្តស្វាយរៀង នៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ប្រាប់អ្នកយកព័ត៌មានថា ÷ ប្រជាពលរដ្ឋនៅឃុំមនោរម្យ ស្រុកស្វាយទាបខេត្តស្វាយរៀង ដែលជួបការលំបាកចំនួន ១០ គ្រួសារ បានមកទទួលពូជគោចិញ្ចឹមពីវីរៈការពារព្រំដែនកងទ័ពវៀតណាម ដែលពិធីសប្បុរសធម៌និងដោយមានអត្ថន័យនេះប្រារព្ធធ្វើឡើងក្នុងន័យអបអរសាទរនៃជំនួបប្រាស្រ័យមិត្តភាពការពារព្រំដែនកម្ពុជាវៀតណាមលើកទី ២ ដែលប្រារព្ធធ្វើឡើងនៅលើទឹកដីខេត្តស្វាយរៀងប្រទេសកម្ពុជា នៅខេត្តទៅតៃនិញ ប្រទេសវៀតណាម។

អំណោយគោពូជនេះ មិនត្រឹមតែជាជំនួយសប្បុរសធម៌ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាមធ្យោបាយជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជននៅតាមព្រំដែនឱ្យមាននិរន្តរភាពផងដែរ។ កម្មវិធីនេះបានបង្ហាញពីចំណងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងកងទ័ព និងប្រជាជននៃប្រទេសទាំងពីរ ក្នុងការកសាងព្រំដែនសន្តិភាព មិត្តភាព ស្ថិរភាព និងការអភិវឌ្ឍរួមគ្នា កម្ពុជា-វៀតណាម។