រដ្ឋមន្រ្តីការពារជាតិអាម៉េរិក Pete Hegseth ធ្វើទស្សនកិច្ចនៅនៅហាណូយដើម្បីពង្រឹងចំណងមិត្តភាពការពារជាតិ ក្នុងខួប៥០ឆ្នាំក្រោយបញ្ចប់សង្រ្គាមវៀតណាម

រដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិក លោក Pete Hegseth បានទៅដល់ប្រទេសវៀតណាមកាលពីថ្ងៃអាទិត្យនេះដើម្បីបញ្ជាក់ជាថ្មីអំពីភាពជាដៃគូដែលបង្កើតឡើងនៅលើស្លាកស្នាមសបន្សល់ទុកពីសង្គ្រាមវៀតណាម។ ក្នុងដំណើរទស្សនកិច្ចមួយនេះហាក់ដូចជាសាកល្បងថាតើទីក្រុងវ៉ាស៊ីនតោនអាចធានាដល់ដៃគូដ៏សំខាន់មួយនេះបានឬទេ? និងមានការប្រុងប្រយ័ត្នបានដែរឬទេ។ លោក Hegseth បាននិយាយថា ការលើកឡើងអំពីមរតកនៃសង្គ្រាម ដែលបានបញ្ចប់កាលពី៥០ឆ្នាំមុននៅក្នុងខែមេសា “នៅតែជាមូលដ្ឋានគ្រឹះនៃទំនាក់ទំនងការពារជាតិរបស់យើង និងជាអាទិភាពកំពូលសម្រាប់រដ្ឋបាលអាម៉េរិកដដែល និងក្រសួងការពារជាតិ។ ដំណើរទស្សនកិច្ចរបស់លោក Hegseth ក៏ជាការកត់សម្គាល់ខួបលើកទី ៣០ នៃចំណងការទូតរវាងអតីតគូសត្រូវទាំងពីរ និងរយៈពេល២ឆ្នាំចាប់តាំងពីពួកគេបានធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងមួយ និងក្លាយជាភាពនៃដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលជាឋានៈការទូតខ្ពស់បំផុតរបស់វៀតណាមដែរ។ លោកបានមកដល់ទីក្រុងហាណូយ បន្ទាប់ពីស្ថិតនៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ជាកន្លែងដែលលោកបានចូលរួមកិច្ចប្រជុំសមភាគីការពារជាតិជាមួយរដ្ឋសមាជិកមកពីសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍។ កិច្ចសហប្រតិបត្តិការលើបញ្ហាក្រោយសង្គ្រាមនៅតែជាមូលដ្ឋានគ្រឹះសតិអារម្មណ៍ និងនយោបាយនៃទំនាក់ទំនងសហរដ្ឋអាមេរិក-វៀតណាមដដែល។ ចាប់តាំងពីបានធ្វើឱ្យទំនាក់ទំនងមានលក្ខណៈធម្មតាឡើងវិញនៅឆ្នាំ ១៩៩៥មក ប្រទេសទាំងពីរបានធ្វើការរួមគ្នាដើម្បីសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ស្វែងរកសពសមាជិកយោធាដែលបាត់ខ្លួន និងសម្អាតបញ្ហាឌីអុកស៊ីន – សារធាតុគីមីពុលដែលប្រើក្នុងសារធាតុ Agent Orange – ពីអតីតមូលដ្ឋានទ័ពអាកាសអាមេរិកដែលបន្តប៉ះពាល់ដល់សហគមន៍ដែរ។ ប៉ុន្តែវានៅតែមានការព្រួយបារម្ភអំពីអនាគតនៃកិច្ចខិតខំប្រឹងប្រែងទាំងអស់នេះ នៅពេលដែលមូលនិធិរបស់សហរដ្ឋអាមេរិកសម្រាប់កម្មវិធីជាច្រើនត្រូវបានកាត់បន្ថយ ដែលបញ្ឈប់ការងារសម្អាតមួយចំនួនជាបណ្តោះអាសន្ន មុនពេលបន្តឡើងវិញ។ ការប្តេជ្ញាចិត្តទាំងនោះត្រូវបានគេមើលឃើញចំពោះគម្រោងទាំងនេះដែលអាចជួយធ្វើឱ្យទំនាក់ទំនងមានស្ថេរភាព និង “បង្កើតកន្លែង” សម្រាប់កិច្ចសហប្រតិបត្តិការការពារជាតិបន្ថែមទៀត នេះបើតាមសម្តីរបស់ លោក Nguyen Khac Giang ជាអ្នកស្រាវជ្រាវទស្សនកិច្ចនៅក្នុងកម្មវិធីសិក្សាវៀតណាមនៅវិទ្យាស្ថាន ISEAS-Yusof Ishak របស់ប្រទេសសិង្ហបុរី។ បន្តមកនៅព្រឹកថ្ងៃច័ន្ទនេះ លោក Pete Hegseth រដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិកបានចាកចេញពីទីក្រុងហាណូយហើយ ដោយបន្តដំណើរទស្សនកិច្ចរយៈនៅប្រទេសកូរ៉េខាងត្បូងជាបន្តរហូតដល់ថ្ងៃទី៤ខែវិច្ឆិកានេះ ដើម្បីចូលរួមកិច្ចពិភាក្សាសន្តិសុខជាមួយសមភាគីកូរ៉េខាងត្បូងរបស់គាត់គឺលោក Ahn Gyu-back ៕

សម្រួលអត្ថបទ៖ សុផារិន្ទ