សិស្ស ជំនាន់ទី៤ និងទី៥ នៃសាលាបណ្តុះបណ្តាលជំនាញសក់ អន្តរជាតិ សម្តែងការសប្បាយចិត្ត ក្រោយទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សា លេីជំនាញកាត់សក់បុរស
សិស្ស ជំនាន់ទី៤ និងទី៥ នៃសាលាបណ្តុះបណ្តាល ជំនាញសក់ អន្តរជាតិ International Baber Academy សម្តែងការសប្បាយចិត្តក្រោយ ទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សា លេីជំនាញកាត់សក់បុរស គ្រប់ម៉ូត អ៊ុតសក់ ពណ៍ ហេីយនិងគ្រោងនិងឈានទៅបង្កេីតអាជីវកម្មផ្ទាល់ខ្លួន ប្រកបដោយជំនាញច្បាស់លាស់។ ការបង្ហាញសម្តែងការសប្បាយចិត្តនេះ ត្រូវធ្វេីឡេីងក្នងកម្មវិធីប្រគល់សញ្ញាបត្រជំនាន់ទី៤ និងទី៥ ក្រោមអធិបតីភាព អ្នកឧញ៉ា គីម សុខអេង អគ្គនាយកក្រុមហ៊ុន The KK Residence 598 លោក វង់ សារុំ នាយកប្រតិបត្តិ និងជាស្ថាបនិកសាលាបណ្តុះបណ្តាល ជំនាញសក់ អន្តរជាតិ រួមនិងផ្នែកពាក់ព័ន្ធជាច្រេីនទៀត នៅរាជធានីភ្នំពេញ។
អ្នកឧញ៉ា គីម សុខអេង អគ្គនាយកក្រុមហ៊ុន The KK Residence 598 បានធ្វេីការវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ លោកគ្រូ-អ្នកគ្រូ សាលាបណ្តុះបណ្តាល ជំនាញសក់ អន្តរជាតិ ដែលបានខិតខំយកចិត្តទុកដាក់ ក្នុងវគ្គ បណ្តុះបណ្តាលនេះជាច្រេីនខែមក រហូតទទួលបានលទ្ធផលដូចថ្ងៃនេះ ដែលជាការបង្ហាញនូវការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍន៍មូលធនមនុស្សផងដែរ ដែលបានផ្តល់ចំណេះដឹងលេីអាជីវកម្មមួយប្រកបដោយភាពច្បាស់លាស់ ។ អ្នកឧញ៉ា បានធ្វេីការណែនាំដល់សិស្សជ័យលាភីទាំងអស់ ដែលទទួលបានវិញ្ញាបនបត្រនាពេលនេះថា បេីទោះបី ទទួលបាននូវសញ្ញាបត្រក៏ដោយ សូមកុំភ្លេចបន្តស្វ័យសិក្សាបន្ថែមទៀត ដេីម្បីអោយស្នាដៃរបស់ខ្លួនកាន់តែរីកចម្រេីន ចេះរកម៉ូតថ្មីៗ បន្ថែមនូវសិល្បៈនៃការកាត់សក់ប្លែក ដេីម្បីអោយអាជីវកម្មរបស់ខ្លួនកាន់តែមានស្ថេរភាព និងរីកចម្រេីនទៅមុខបន្ថែមទៀត។



