ផ្លូវបេតុងចំនួន ៤ខ្សែ ស្ថិតក្នុងសង្កាត់លេខ១ ក្នុងគម្រោងអភិវឌ្ឍខេត្តព្រះសីហនុ បានជួស ជុលឡើងវិញ ដើម្បីជួយសំរួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

នារសៀលថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ បានដឹកនាំមន្រ្តីជំនាញ នៃមន្ទីរ អង្គភាព ពាក់ព័ន្ធចុះពិនិត្យផ្លូវបេតុងចំនួន ៤ខ្សែ ក្នុងគម្រោង អភិវឌ្ឍខេត្តដែលប្រើប្រាស់ថវិកាខេត្តឆ្នាំ២០២៥ ដែលស្ថិតនៅសង្កាត់លេខ១ ក្រុងព្រះសីហនុ នារសៀលថ្ងៃសៅរទី០១ ខែវិច្ឆិកា ឆ្នាំ២០២៥ ។

គម្រោងទី១ ជួសជុលផ្លូវ (មុខពន្ធនាគារខេត្ត) ប្រវែង ៥១៥ម៉ែត្រ ទទឹង ៦ម៉ែត្រ កម្រាស់ ០,១៥ ម៉ែត្រ លូមូលកាត់ទទឹងផ្លូវមុខកាត់ ០,៦ម៉ែត្រ ប្រវែង ១០ម៉ែត្រ ចំនួន ៤កន្លែង លូមូលកាត់ទទឹងផ្លូវមុខកាត់ ១ម៉ែត្រ ប្រវែង ១០ម៉ែត្រ ចំនួន១កន្លែង និងលូអ៊ុយទំហំ ១ម៉ែត្រ គុណ ១,២ម៉ែត្រ ប្រវែង ១០ម៉ែត្រ ។
គម្រោងទី២ ប្រវែង ២៦៣ម៉ែត្រ ទទឹង ១០,២៥ម៉ែត្រ កម្រាស់ ០,២០ម៉ែត្រ ដោយចាក់ក្រាលបេតុង ស្ថិតនៅផ្លូវចូលទៅកាន់ចំណត រថយន្តថ្មី ។ គម្រោងទី៣ ផ្លូវប្រវែង ៩៥០ ម៉ែត្រ ទទឹង ៧,២៥ម៉ែត្រ កម្រាស់ ០,២០ ម៉ែត្រ ចាក់ក្រាលបេតុង និងខឿនចិញ្ចើមផ្លូវសងខាង និងខ្នែងផ្លូវចំនួន ៩កន្លែង ទំហំ ២៣៤ម៉ែត្រ ការ៉េ ដាក់លូមុខកាត់ ០,៨ម៉ែត្រចំនួន ៤កន្លែង ។

ឆ្លៀតក្នុងឱកាសដឹកនាំមន្ត្រីចុះពិនិត្យវឌ្ឍន
ភាពនៃការសាងសង់ផ្លូវបេតុងនេះដែរ ឯកឧត្តម ម៉ាង ស៊ីណេត អភិលខេត្តព្រះសីហនុ ក៏បានធ្វើការសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលមានទីលំនៅអមសងខាងផ្លូវបេតុងដែលកំពុងជួសជុល និងសូមការអធ្យា ស្រ័យ យោគយល់សម្រាប់គម្រោងជួសជុលផ្លូវ និងសូមចូលរួមចំណែកនូវដំណើរការ សាងសង់ផ្លូវរបស់យើងទទួលបានលទ្ធផលល្អ ងាយស្រួលក្នុងការធ្វើដំណើរចេញចូល ជាពិសេសជួយសម្រួលកូនចៅរបស់យើងមានផ្លូវបេតុងស្រួលធ្វើដំណើរទៅសាលា រៀន ព្រមទាំងបានធ្វើការណែនាំដល់បងប្អូនប្រជាពលរដ្ឋដែលមានទីលំនៅអមសងខាងផ្លូវសូមរៀបចំប្រព័ន្ធលូសមស្របមួយ ដើម្បីឱ្យមានលំហូរទឹកបានងាយស្រួល និងមានអនាម័យ បរិស្ថាននៅក្នុងមូលដ្ឋានកាន់តែល្អប្រសើរបន្ថែមទៀត៕