ឯកឧត្តម សុខ គាង  និងឯកឧត្តម ម៉ាង ស៊ីណេត អញ្ជើញបើកបវេសនកាលឆ្នាំសិក្សា២០២៥- ២០២៦ សាលាបឋម និងវិទ្យាល័យ ហ៊ុន សែន មិត្តភាព

ព្រឹកថ្ងៃសៅរ៍ទី១ ខែវិច្ឆិកា ឆ្នាំ ២០២៥ ឯកឧត្តម សុខ គាង ប្រធានក្រុមការងារវិស័យអប់រំយុវជន និងកីឡា នៃក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ និងជារដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាល ខេត្តព្រះសីហនុ អញ្ជើញបើកបវេសនកាលឆ្នាំសិក្សា២០២៥- ២០២៦ នៅសាលា បឋម និងវិទ្យាល័យ ហ៊ុន សែន មិត្តភាព ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ។

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល ខេត្តព្រះសីហនុ បានអានសារ លិខិតរបស់សម្តេចមហា បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សា២០២៥- ២០២៦ និងបានកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ ដឹកនាំ មន្ត្រីរាជការ បុគ្គលិកសិក្សានៃមន្ទីរអប់រំយុវជន និងកីឡាខេត្ត គណៈគ្រប់គ្រងវិទ្យាល័យ លោកគ្រូ អ្នកគ្រូ ទាំងគ្រឹះ ស្ថានសាធារណៈ និងឯកជន ដែលបានខិតខំយកអស់កម្លាំងកាយ ចិត្ត ប្រាជ្ញាស្មារតី និងបច្ចេកទេស ចូល រួមចំណែកក្នុងការបណ្ដុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពសមត្ថភាព មានចំណេះដឹង ចំណេះធ្វើ មានសីលធម៌ល្អ មនសិការវិជ្ជាជីវៈ និងជាទំពាំងស្នងឬស្សីប្រកបដោយភាពសុខដុមរមនា ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍសង្គម- សេដ្ឋកិច្ច ជាពិសេសបានខិតខំបង្ហាត់បង្រៀនក្មួយៗ សិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ជារៀង រាល់ឆ្នាំទទួលបានលទ្ធផលជាទីមោទក ។

ឯកឧត្តម បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា តាមរយៈក្រសួងអប់រំបានយកចិត្តទុកដាក់ និងដាក់ចេញនូវកម្មវិធីផ្សេងៗសំដៅលើកកម្ពស់គុណភាពអប់រំផ្តោតលើការពង្រឹងគុណភាពសាលារដ្ឋ ចាប់ពីថ្នាក់មត្តេយ្យសិក្សាដល់មធ្យមសិក្សា ។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលបានបង្កើតគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ និងផ្សព្វផ្សាយគោលន យោបាយយុទ្ធសាស្ត្រផែនការសកម្មភាព វិធានការចាំបាច់នានា និងកំណត់នូវក្របខ័ណ្ឌសមិទ្ធកម្មដែលរួមមានសូចនាករគន្លឹះ និងវិធីសាស្ត្រវាស់វែងពង្រឹងគុណភាពអប់រំសាលារដ្ឋ ចាប់ពីថ្នាក់មត្តេយ្យរហូតដល់មធ្យមសិក្សាប្រកប ដោយស័ក្តិសិទ្ធភាព ប្រសិទ្ធភាព និងសមិទ្ធកម្ម។ រដ្ឋបាលខេត្តព្រះសីហនុ បានយកចិត្តទុកដាក់លើវិស័យអប់រំ ព្រមទាំងការអភិវឌ្ឍកុមារ និងយុវជនឱ្យមានសក្ដា នុពលពេញលេញខាងផ្លូវកាយ បញ្ញា ចិត្ត និងផ្លូវអារម្មណ៍ ក្លាយជាកូនល្អ មិត្តល្អ សិស្សល្អ ពលរដ្ឋល្អក្នុងសង្គមជាឆ្អឹងខ្នងដ៏រឹងមាំរបស់ប្រទេសជាតិ និងបានយកចិត្តទុកដាក់លើបរិស្ថានសិក្សានៅតាមសាលា រៀនក្នុងខេត្ត តាមរយៈការកែលំអហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ការសាង សង់ និងជួសជុលអគារសិក្សា និងកែលម្អបណ្ណាល័យ ការរៀបចំទីលាន កីឡា ការរៀបចំអាហារដ្ឋាន ចំណត ការបំពាក់សម្ភារៈថ្នាក់មត្តេយ្យ ការរៀបចំសួនជីវៈចម្រុះ និងសួនអំណាន ព្រមទាំងសម្ភារ និងបរិក្ខារពេទ្យនៅក្នុងគ្រឹះស្ថាន សិក្សានានាក្នុងខេត្តព្រះសីហនុ ។

ឯកឧត្តម សុខ គាង បានពាំនាំផ្តាំផ្ញើពីឯកឧត្តម  សាយ សំអាល់ បានយកចិត្តទុកដាក់លើវិស័យអប់រំ ដូច្នេះប្អូនៗត្រូវចេះឆ្ងល់ និងហ៊ានសួរនាំចូលរួមថែរក្សាបរិស្ថាន អនាម័យ ដើម្បីឱ្យសាលារៀនយើងល្អ ទន្ទឹមនោះលោកគ្រូ អ្នកគ្រូត្រូវដើរឱ្យទាន់បច្ចេកវិទ្យា ដើម្បីពង្រឹង គុណភាពអប់រំនៅសាលា និងក្នុងខេត្តព្រះសីហនុ ដូច្នេះសហគមន៍ជាម្ចាស់ក្នុងការចូលរួមគ្រប់គ្រងដែលមានក្រសួងអប់រំជាអ្នកដឹកនាំ ហើយអាជ្ញាធរមូលដ្ឋានជាអ្នកដឹក នាំតម្រង់ទិស ប្រសិនបើ សាលាយើងបានរៀបចំបានល្អ វាមានការពាក់ព័ន្ធនឹងការគ្រប់ គ្រងហិរញ្ញវត្ថុប្រកបដោយតម្លាភាព ប្អូនៗត្រូវមានចំណេះដឹង បំណិនជីវិត សុវត្ថិ ភាពចំណីអាហារឪ្យក្លាយជាកូនល្អ សិស្សល្អ និងពលរដ្ឋល្អ។