ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ទទួលជួប ឯកឧត្តម TAKEUCHI KAZUHISA (តាកិអ៊ឹឈិ កាសឹហ៊ីសា) អភិបាលក្រុងគីតាខ្យឺសឺ (KITAKYUSHU) និងគណៈប្រតិភូការិយាល័យទឹកស្អាត និងទឹកកខ្វក់ ទីក្រុងគីតាខ្យឺសឺ (Kitakyushu Water and Sewer Bureau) និងសមាគមអាជីវកម្មទឹកក្រៅប្រទេស នៃទីក្រុងគីតាខ្យឺសឺ (Kitakyushu City Oversea Water Business Association–KOWBA) ប្រទេសជប៉ុន
ទីស្តីការក្រសួង៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី៣០ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអនុញ្ញាតឱ្យ ឯកឧត្តម TAKEUCHI KAZUHISA (តាកិអ៊ឹឈិ កាសឹហ៊ីសា) អភិបាលក្រុងគីតាខ្យឺសឺ (KITAKYUSHU) និងគណៈប្រតិភូការិយាល័យទឹកស្អាត និងទឹកកខ្វក់ ទីក្រុងគីតាខ្យឺសឺ (Kitakyushu Water and Sewer Bureau) និងសមាគមអាជីវកម្មទឹកក្រៅប្រទេស នៃទីក្រុងគីតាខ្យឺសឺ ប្រទេសជប៉ុន (Kitakyushu City Oversea Water Business Association–KOWBA) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង និងមន្រ្តីពាក់ព័ន្ធ។
កិច្ចប្រជុំនេះ មានគោលបំណងដើម្បីសម្តែងការគួរសមពីភាគីជប៉ុន លើកិច្ចសហប្រតិបត្តការ និងពង្រឹងទំនាក់ទំនងបន្ថែមទៀត ជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន លើវិស័យប្រព័ន្ធទឹកកខ្វក់នៅកម្ពុជា និងពិភាក្សាការងារលើកិច្ចសហប្រតិបត្តិការនាពេលបច្ចុប្បន្ន ក្នុងការរួមចំណែកអភិវឌ្ឍ និងសកម្មភាពនាពេលអនាគតរបស់ការិយាល័យទឹកស្អាត និងទឹកកកខ្វក់ របស់ទីក្រុងគីតាខ្យឺសឺ៕



