ឯកឧត្តមបណ្ឌិត ខាន់ ខុន អញ្ជើញប្រគល់ អណ្ដូងស្នប់ទឹកស្អាតអាហ្វ្រ៊ីដេស ចំនួន ៧ អណ្ដូង និង ផ្ទះចំនួន ៥ខ្នង ដល់សហគមន៍មូលដ្ឋានខេត្តរតនគិរី និងខេត្តព្រះវិហារ
ឯកឧត្តមបណ្ឌិត ខាន់ ខុន អនុរដ្ឋលេខាធិការក្រសួងធម្មការនិងសាសនា និងជាប្រធានសមាគមគ្រីស្ទបរិស័ទ ក្នុងសន្តិភាព អញ្ជើញជាអធិបតីឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា ក្នុងពិធីប្រគល់ អណ្ដូងស្នប់ទឹកស្អាតអាហ្វ្រ៊ីដេស ចំនួន ៧ អណ្ដូង និង ផ្ទះចំនួន ៥ ខ្នង រួមសម្ភាររស់នៅប្រចាំថ្ងៃ ជូនដល់ស្ត្រីមេម៉ាយចាស់ជរា។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ខាន់ ខុន បានលើកឡើងថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ត្រឹមត្រូវស្វាហាប់ ប៉ិនប្រសប់ ប្រាកដនិយម របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាលកម្ពុជា សម្រាប់នីតិកាលទី ៧ នៃរដ្ឋសភា បានបន្តសម្រេចបាន នូវសមិទ្ធផលដ៏ធំធេងជាច្រើន ក្នុងការអភិវឌ្ឍសង្គម សេដ្ឋកិច្ច។ ដោយបានដាក់ចេញនូវ យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី ១ ដើម្បី កំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយកំណត់យកនូវ អាទិភាពគន្លឹះ ចំនួន ៥ គឺ៖ មនុស្ស ផ្លូវ ទឹក ភ្លើងនិងបច្ចេកវិទ្យា។
ដូចនេះដោយមើលឃើញពីភាពខ្វះខាត នឹងតម្រូវការចាំបាច់ក្នុងការរស់នៅនិងប្រើប្រាស់ប្រចាំថ្ងៃ ឯកឧត្តមបណ្ឌិត ខាន់ ខុនបានយកចិត្តទុកដាក់ ចំពោះ ជនចាស់ជរា ជាស្ត្រីមេម៉ាយ ក្នុងនោះ ឯកឧត្តមបណ្ឌិត បានជួយសង់ផ្ទះដល់ស្ត្រីមេម៉ាយជនចាស់ជរា ខ្វះលទ្ធិភាពក្នុងការសង់ផ្ទះរស់នៅឱ្យបានសមរម្យ ចំនួន៥ខ្នងផ្ទះ និងអណ្ដូងទឹកស្អាតចំនួន៧អណ្ដូង អ្វីដែលកើតមានទាំងនេះដោយមានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល មានការចង្អុលបង្ហាញពីអាជ្ញាធរក្នុងមូលដ្ឋាន ។
ឯកឧត្តមបណ្ឌិត ក៏បានលើកឡើងថា ទោះបីមានស្ថានភាពវិវាទព្រំដែនជាមួយប្រទេសជិតខាងក្តី ក៏ប្រជាពលរដ្ឋគ្រប់រូបត្រូវតែបន្តគាំទ្រនយោបាយ និងការងាររបស់រាជរដ្ឋាភិបាល ធ្វើការរួបរួមសាមគ្គីគ្នា ដើម្បីអភិវឌ្ឍប្រទេសជាតិឲ្យមានសុខដុម និងរីកចម្រើនបន្ថែមទៀត។
បន្ទាប់ពីនោះ ឯកឧត្តមបណ្ឌិត បានប្រគល់ផ្ទះជូនស្ត្រីមេម៉ាយចាស់ជរា ចំនួន ៥ ខ្នង មានទំហំ៖
• ទំហំផ្ទះ៖ ៤m x ៥m
• សំយាបមុខផ្ទះ៖ ៣m
ក្នុងមួយផ្ទះទទួលបានសម្ភារស្នាក់នៅរួមមាន៖ ពូក ខ្នើយកើយ ខ្នើយឱប ភួយ ទូដាក់សម្លៀកបំពាក់ ស្មាអាវ គ្រែ និងមុងគេង
ដោយឡែកឯកឧត្តមអនុរដ្ឋលេខាធិការ បានបន្តចុះប្រគល់ អណ្ដូងទឹកស្អាតអាហ្វ្រ៊ីដេស ចំនួន ៧ អណ្ដូង ស្ថិតនៅតាមទីតាំងដូចខាងក្រោម៖
១. ភូមិ ស្រឡៅ ស្រោង ឃុំ រក្សា ស្រុក រវៀង ខេត្ត ព្រះ វិហារ
២. ភូមិ ពលកម្ម ឃុំ រក្សា ស្រុក រវៀង ខេត្ត ព្រះ វិហារ
៣. ភូមិ សន្លុង ជ័យ ឃុំ រក្សា ស្រុក រវៀង ខេត្ត ព្រះ វិហារ
៤. ភូមិ ស្រែ ធំ ឃុំ រុង រឿង ស្រុក រវៀង ខេត្ត ព្រះ វិហារ
៥. ភូមិ ស្ទឹង ខៀវ តេជោ ឃុំ ស្រអែម ស្រុក ជាំ ក្សាន្ត ខេត្ត ព្រះ វិហារ
៦. ភូមិ ជាំ ឃុំ ឈាន មុខ ស្រុក ត្បែង មាន ជ័យ ខេត្ត ព្រះ វិហារ
៧. ភូមិ អណ្ដាសចាស់ ឃុំ សាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្ត កំពង់ធំ។
សូមជម្រាបជូនថា ៖សមិទ្ធផលដ៏មានតម្លៃទាំងនេះ កើតមានឡើងដោយសារការរួមចំណែកគាំទ្រជាថវិកា និងអធិដ្ឋានពី គ្រីស្ទបរិស័ទទាំងក្នុង និងក្រៅប្រទេស តាមរយៈ សមាគមគ្រីស្ទបរិស័ទក្នុងសន្តិភាព (Christian Association in Peace) និង Relevant Expeditions រួមជាមួយការឧបត្ថម្ភពិសេសពី Joyce Meyer Ministries (Hand of Hope) តាមរយៈនេះ ឯកឧត្តម សូមផ្តាំផ្ញើរដល់បងប្អូនទាំងអស់រួមគ្នាថែរក្សាសមិទ្ធផលទាំងនេះ ដើម្បីទុកប្រើប្រាស់ជាប្រយោជន៍រួមក្នុងមូលដ្ឋានឲ្យបានស្ថិតស្ថេរគង់វង្សយូរអង្វែង ៕



