សាលាកុមារ ប៉ាស៊ីហ្វិក បើកយុទ្ធនាការទីផ្សារ ទីតាំងថ្មីទី៧ ក្រុងតាខ្មៅ និងបញ្ចុះតម្លៃសិក្សា៣០%

គណៈគ្រប់គ្រង និងបុគ្គលិក សាលា កុមារប៉ាស៊ីហ្វិក នៃស្ថាប័ន អប់រំ អ៊ិន ធី ស៊ី គ្រុប បានចុះធ្វើ យុទ្ធនាការទីផ្សារសាលាកុមារប៉ាស៊ីហ្វិក ទីតាំងថ្មីទី៧ ក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីផ្សព្វផ្សាយ ទៅដល់មាតាបិតា អាណាព្យាបាល កុមារ គ្រប់រូប ជាមួយ និងការបញ្ចុះតម្លៃសិក្សា ៣០ភាគរយ ចាប់ពីពេលនេះតទៅ ។

លោក ឃឹម ផុត នាយកប្រតិបត្តិស្ថាប័ន អប់រំ អ៊ិន ធី ស៊ី គ្រុប បានថ្លែងថា សាលាកុមារប៉ាស៊ីហ្វិក មានកម្មវិធីសិក្សាស្តង់ដា ទទួលស្គាល់ជាអន្តរជាតិ និងមានតម្លៃសមរម្យ ប្រើប្រាស់វិធីសាស្រ្ត បង្រៀនបែបម៉ុងតេសូរី បញ្ចូលគុណតម្លៃ នៃប្រព័ន្ធអប់រំជប៉ុនដូចជា ការគោរព ការតាំងចិត្ត វិន័យ និងភាពចុះសម្រុងរៀនជាមួយគ្រូដែលមានគុណវុឌ្ឍិ គរុកោសល្យក្នុងការបង្រៀន និងថែទាំបរិយាកាសពោរពេញដោយធម្មជាតិបៃតង និងសុវត្ថិភាពដល់ការលូតលាស់របស់កុមារ ដោយសាលាកុមារប៉ាស៊ីហ្វិកបានផ្តល់ជូនសេវាកម្មអប់រំ រួមមាន ថ្នាក់ទារកដ្ឋាន ចាប់ពីអាយុ ១ឆ្នាំកន្លះ ដល់ ៣ឆ្នាំ ថ្នាក់មត្ដេយ្យទាំង៣កម្រិត ចាប់ពីអាយុ ៣ឆ្នាំ ដល់ ៦ឆ្នាំ។

ជាមួយគ្នានេះ លោកស្រី ប៉ាង ពេជ្រសណ្តាប់ ប្រធានការិយាល័យប្រតិបត្តិការ នៃសាលាកុមារប៉ាស៊ីហ្វិក បានថ្លែងថា សាលាកុមារប៉ាស៊ីហ្វិកគឺបានប្រើប្រាស់ស្តង់ដានៃការអប់រំកុមារតាមបែបការអប់រំរបស់ចក្រភពអង់គ្លេស រួមនឹង ការបញ្ជ្រាបការបង្រៀនតាមបែបម៉ុងតេសូរី ដោយសាលាមិនត្រឹមតែផ្តោតលើការបណ្តុះបណ្តាលខាងផ្នែកចំណេះ និងជំនាញតែប៉ុណ្ណោះទេ ក៏ប៉ុន្តែបានផ្តោតទៅលើការអភិវឌ្ឍទៅលើបញ្ញា ស្មារតី និងសុខភាពរាងកាយរបស់កុមារផងដែរ ព្រោះកុមារដែលមានវ័យចាប់ពី១ឆ្នាំកន្លះដល់៦ឆ្នាំ គឺជាវ័យមួយដែល កំពុងមានការអភិវឌ្ឍខ្លាំងទៅលើខួរក្បាល ក៏ដូចជាផ្លូវអារម្មណ៍របស់ពួកគេ។ នេះជាចំណុចពិសេសរបស់សាលាកុមារប៉ាស៊ីហ្វិក។

តាមរយៈយុទ្ធនាការទីផ្សារនា ពេលនេះ លោកស្រី ប៉ាង ពេជ្រសណ្តាប់ បានអំពាវនាវ ដល់មាតាបិតា អ្នកអាណា ព្យាបាល សូមបញ្ជូនកូនចៅ ដែលមានវ័យចាប់ពី១ឆ្នាំកន្លះដល់៦ឆ្នាំ ឱ្យចូលសាលា ដើម្បីទទួលបានការអប់រំ ទាំងអស់គ្នា ព្រោះជាវ័យមួយ ដែលកំពុងមានការអភិវឌ្ឍខ្លាំង ទៅលើខួរក្បាល ក៏ដូចជាផ្លូវអារម្មណ៍ របស់ពួកគេ​ ។

សូមបញ្ចាក់ថា សាលាកុមារប៉ាស៊ីហ្វិកទីតាំងថ្មីទី៧ ក្រុងតាខ្មៅ ផ្តល់ជូនប្រូម៉ូសិនពិសេស “បញ្ចុះតម្លៃសិក្សា ៣០%” និងផ្ដល់ជូនសេវាកម្មអប់រំរួមមាន៖​ ថ្នាក់ទារកដ្ឋាន ចាប់ពីអាយុ ១ឆ្នាំកន្លះ ដល់ ៣ឆ្នាំ ថ្នាក់មត្ដេយ្យទាំង៣កម្រិត ចាប់ពីអាយុ ៣ឆ្នាំ ដល់ ៦ឆ្នាំ​ ។ សាលាកុមារប៉ាស៊ីហ្វិក មិនត្រឹមតែផ្តោតលើគុណភាពអប់រំកុមារតូចប៉ុណ្ណោះទេ ថែមទាំងមានបំណងចូលរួមជាមួយសង្គម ដើម្បីលើកស្ទួយនិងអភិរក្សអត្តសញ្ញាណជាតិ តាមរយៈការតាំងបង្ហាញស៊ីក្លូដែលជាមធ្យោបាយធ្វើដំណើរបែបប្រពៃណី និងជាផ្នែកមួយនៃវប្បធម៌ខ្មែរ៕