លោក Trump ប្រកាសមិនចង់ខ្ជះខ្ជាយពេលវេលាជួបប្រជុំ ជាមួយលោក Putin ទៀតទេ! ខណៈអាម៉េរិកមានទំនោរមករក ឥណ្ឌាវិញក្រោយខ្លួនតម្លើងពន្ធគយ៥០%

លោកប្រធានាធិបតី Donald Trump បានប្រកាសផ្អាកនូវផែនការជួបដោយផ្ទាល់ជាមួយមេដឹកនាំរុស្ស៊ីនៅប្រទេសហុងគ្រីក្នុងសប្តាហ៍ខាងមុខនេះហើយ ដោយលោកបានលើកឡើងថា “ខ្ញុំមិនចង់ឱ្យមានកិច្ចប្រជុំដែលខ្ជះខ្ជាយនោះទេ” ហើយខ្ញុំក៏មិនចង់ខ្ជះខ្ជាយពេលវេលាជាមួយវាទៀតដែរ ដូច្នេះយើងរង់ចាំមើលថាតើនឹងមានអ្វីកើតឡើងទៅ?។ ការសម្រេចចិត្តផ្អាកជំនួបរបស់លោក Trump ត្រូវបានធ្វើឡើងបន្ទាប់ពីការប្រកាសកាលពីសប្តាហ៍មុន និង បន្ទាប់ពីការហៅទូរស័ព្ទកាលពីថ្ងៃអង្គារមុនដែររវាងរដ្ឋមន្ត្រីការបរទេស Marco Rubio និងរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov។ ផ្តល់វត្តមាននៅក្នុងកម្មវិធីផ្លូវការនៃពិធីបុណ្យ Diwali របស់សាសនាហិណ្ឌូ តំណាងឲ្យប្រទេសឥណ្ឌា លោក Trump បាននិយាយថា៖ លោកក៏បាននិយាយជាមួយនាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi ផងដែរ ស្តីអំពីវិស័យពាណិជ្ជកម្ម និងការងារជាច្រើនទៀត។ សូមរំលឹកថាកន្លងមកលោកប្រធានាធិបតី Trump បានដាក់កម្រិតពន្ធគយលើប្រទេសឥណ្ឌា ២៥% លើទំនិញទាំងអស់ពីប្រទេសឥណ្ឌាដោយសារតែឥណ្ឌាបានទិញប្រេងពីរុស្ស៊ី និងប្រកាសឲ្យឥណ្ឌាដកខ្លួន ប៉ុន្តែឥណ្ឌាមិនអើពើ។ បន្តមកលោកបានបន្ថែមពន្ធគយដល់៥០% ទៀត ក៏ប្រទេសឥណ្ឌាមិនខ្វាយខ្វល់ឬអើពើដដែល និងមិនស្នើសុំឲ្យបន្ធូបន្ថយឡើយ ស្របពេលដែលអាម៉េរិកប្រកាសថានឹងជួបជាសមភាគីរុស្ស៊ីថែមទៀតផង ខណៈដែលរុស្ស៊ីនិងឥណ្ឌាមានចំណងទំនាក់ទំនងល្អជាយូរមកហើយ។ ប៉ុន្តែបន្ទាប់ពីចូលរួមពិធីបុណ្យ Diwali ដ៏ល្បីរបស់ឥណ្ឌា ស្រាប់តែលោកប្រធានាធិបតីអាមេរិកបានពណ៌នាអំពីស្ថានភាពពាណិជ្ជកម្មជាមួយឥណ្ឌាថាគឺជារឿងគួរឲ្យចាប់អារម្មណ៍ខ្លាំងណាស់៕
សម្រួលអត្ថបទ៖ សុផារិន្ទ