សហគ្រាសផលិតទឹកដោះគោឈានមុខគេមួយរបស់ប្រទេសចិន មានបំណងចង់សិក្សាស្វែងយល់ពីឱកាសវិនិយោគនៅប្រទេសកម្ពុជា ក៏ដូចជាខេត្តព្រះសីហនុ

នៅទីក្រុងសៀងហៃ ប្រទេសចិន នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥  ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុន Huangshi (Group) Dairy Co., Ltd. ដែលជាសហគ្រាសផលិតទឹកដោះគោរួមបញ្ចូលគ្នាឈានមុខគេមួយរបស់ប្រទេសចិន ដែលបានចុះបញ្ជីជាសាធារណៈនៅលើផ្សារហ៊ុន Shenzhen ។ ក្រុមហ៊ុនគ្រប់គ្រងខ្សែសង្វាក់តម្លៃទឹកដោះគោរួមបញ្ចូលគ្នាយ៉ាងពេញលេញពីការចិញ្ចឹមក្របី និង R&D រហូតដល់ការកែច្នៃ ការវេចខ្ចប់ និងចែកចាយខ្សែសង្វាក់ទូទាំងប្រទេសចិន។

ក្នុងជំនួបនេះក្រុមហ៊ុនមានបំណងចង់សិក្សាស្វែងយល់ពីឱកាសវិនិយោគនៅប្រទេសកម្ពុជាក៏ដូចជាខេត្តព្រះសីហនុ។

សូមបញ្ជាក់ជូនថា៖ រដ្ឋបាលខេត្តព្រះសីហនុបានត្រៀមខ្លួនរួចជាស្រេចក្នុងការសហការ និងសម្របសម្រួលជូនអ្នកវិនិយោគទាំងអស់ដែលមានបំណងចង់មកវិនិយោគនៅខេត្តព្រះសីហនុ ឱ្យបានឆាប់រហ័ស តម្លាភាព និងមានប្រសិទ្ធភាពខ្ពស់។