រោងចក្រផលិតរថយន្ត និងគ្រឿងចក្រដ៏សំខាន់របស់ប្រទេសចិនមានបំណងចង់សិក្សាស្វែង យល់ពីឱកាសវិនិយោគនៅប្រទេសកម្ពុជាក៏ដូចជាខេត្តព្រះសីហនុ

ទីក្រុងសៀងហៃ ប្រទេសចិន ព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥  ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុន Shanghai EnSiKai Investment (Group) Co., Ltd. ដែលជារោងចក្រផលិតរថយន្ត និងគ្រឿងចក្រដ៏សំខាន់មួយរបស់ប្រទេសចិន។ ក្រុមហ៊ុននេះផ្តោតលើការវិនិយោគសមធម៌ឧស្សាហកម្ម ការផលិតគ្រឿង ម៉ាស៊ីន និងការរួមបញ្ចូលខ្សែសង្វាក់ផ្គត់ផ្គង់ធនធានមូលធនជាមួយនឹងជំនាញបច្ចេកទេស ដើម្បីជំរុញកំណើនឧស្សាហកម្មរយៈពេលវែង។

ក្នុងជំនួបនេះក្រុមហ៊ុនមានបំណងចង់សិក្សាស្វែងយល់ពីឱកាសវិនិយោគនៅប្រទេសកម្ពុជាក៏ដូចជាខេត្តព្រះសីហនុ។

សូមបញ្ជាក់ជូនថា៖ រដ្ឋបាលខេត្តព្រះសីហនុបានត្រៀមខ្លួនរួចជាស្រេចក្នុងការសហការ និងសម្របសម្រួលជូនអ្នកវិនិយោគទាំងអស់ដែលមានបំណងចង់មកវិនិយោគនៅខេត្តព្រះសីហនុ ឱ្យបានឆាប់រហ័ស តម្លាភាព និងមានប្រសិទ្ធភាពខ្ពស់។