ព្រឹត្តិការណ៍ពិព័រណ៍ឧទ្ធម្ភាគចក្រចិនលើកទី៧នៅទីក្រុង Tianjin ប្រទេសចិនបិទបញ្ជប់! ដោយទទួលបានចំណាប់អារម្មណ៍ ពីមហាជនជាង៧ម៉ឺន

ព្រឹត្តិការណ៍ពិពណ៌ឧទ្ធម្ភាគចក្រចិនលើកទី៧បានបិទបញ្ចប់ហើយកាលពីល្ងាចថ្ងៃអាទិត្យនេះនៅទីក្រុងធានជីន ជាម្ចាស់ផ្ទះកិច្ចប្រជុំ SCO ដោយទទួលបានការចាប់អារម្មណ៍ខ្លាំងពីមហាជនទៅលើយន្តហោះទំនើបៗ និងមានទាំងប្រភេទយន្តហោះដែលទាក់ទាញអ្នកទស្សនាខ្លាំងរាប់ម៉ឺននាក់ និងបានកត់សម្គាល់ពីការបង្ហាញខ្លួនជាលើកដំបូងនៅក្នុងវិស័យអាកាសចរណ៍កម្ពស់ទាបរបស់ប្រទេសចិន។ ព្រឹត្តិការណ៍ពិពណ៌រយៈពេល៤ថ្ងៃនេះក៏បានបង្ហាញជាសាធារណៈដែរនូវគំរូយន្តហោះចំនួន៥២គ្រឿង រួមទាំងប្រភេទឧទ្ធម្ភាគចក្រ យន្តហោះគ្មានមនុស្សបើក (UAVs) និងយន្តហោះអណ្តែតលើអាកាស និងចុះចត (eVTOL) ប្រភេទអគ្គិសនី ដោយទាក់ទាញអ្នកទស្សនាសរុបចំនួន៧ម៉ឺននាក់។ វាក៏បានបង្ហាញពីតំបន់តាំងពិព័រណ៍សេដ្ឋកិច្ចរយៈកម្ពស់ទាបក្នុងទីក្រុងធានជីនដែលបានពង្រីក និងបង្ហាញឧទ្ធម្ភាគចក្រយោធាជាច្រើនគ្រឿងទៀត មានដូចជាឧទ្ធម្ភាគចក្រស៊ីវិល និងយន្តហោះរយៈកម្ពស់ទាប ឧទ្ធម្ភាគចក្រវាយប្រហារប្រភេទ Z-20T ជាដើម។ អ្នកទស្សនាម្នាក់បាននិយាយថា៖ ព្រឹត្តិការណ៍នេះពិតជាអស្ចារ្យខ្លាំងណាស់ អមជាមួយនឹងផ្ទៃមេឃមពណ៌ខៀវស្រទន់ ដូច្នេះខ្ញុំអាចថតរូបបានល្អ និងស្អាតខ្លាំងណាស់។ អ្នកទស្សនាម្នាក់ទៀតបាននិយាយថាវាពិតជាមិនគួរឱ្យជឿនោះទេ។ ខ្ញុំអាចមានអារម្មណ៍ថាប្រទេសចិនរបស់យើងពិតជារឹងមាំមែនណាស់នៅក្នុងពិភពលោក។ ក្នុងនោះដែរក្រុម Fenglei ដែលជាក្រុមបង្ហាញឧទ្ធម្ភាគចក្រប្រដាប់អាវុធតែមួយគត់របស់យោធាចិន បានបញ្ជូនឧទ្ធម្ភាគចក្រចំនួន១១ម៉ូដែល ដើម្បីធ្វើការតាមស្តង់ជាច្រើននៅក្នុងកម្មវិធីបង្ហាញតាមផ្លូវអាកាស ដែលក្នុងនោះមានឧទ្ធម្ភាគចក្រ Z-20T ដែលជាឧទ្ធម្ភាគចក្រវាយប្រហារបន្ទាប់របស់ Z-20 របស់ប្រទេសចិន។ សូមបញ្ជាក់ថាយន្តហោះប្រភេទ Z-20T បង្ហាញខ្លួនជាលើកដំបូងជាមួយនឹងអាកាសយានិក និងការបាញ់កាំជ្រួច សុទ្ធតែគួរអោយចាប់អារម្មណ៍ទាំងអស់ដែលធ្វើឲ្យប្រទេសចិនកាន់តែត្រូវបានសម្លឹងមើលពីសំណាក់ពិភពលោក៕
សម្រួលអត្ថបទ៖ សុផារិន្ទ