លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន និងក្រុមគ្រួសារ ព្រមទាំងពុទ្ធបរិស័ទជិតឆ្ងាយ បានផ្តួចផ្តើមដង្ហែរបុណ្យកឋិនទាន ទៅវត្តត្រពាំងមាន់ ព្រមទាំងបានប្រគេនព្រះសង្ឃដែលគង់ចាំព្រះវនូវបច្ច័យចំនួនសរុប ៣៦,០០០$ សម្រាប់ប្រើប្រាស់ ដើម្បីទ្រទ្រង់ការចំណាយប្រចាំថ្ងៃ និងការកសាងសាលាឆ័ន

កំពង់ស្ពឺ៖ កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥កន្លងមកនេះ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺនិងក្រុមគ្រួសារ ព្រមទាំងលោកមេបញ្ជាការរង លោកនាយសេនាធិការរង នាយទាហាន នាយទាហានរងនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺនិង មានចូលរួមពីសំណាក់ ឯកឧត្តម អ្នកឧកញ៉ា ឧកញ៉ា លោកជំទាវ លោក លោកស្រី ព្រមទាំងពុទ្ធបរិស័ទជិតឆ្ងាយ បានផ្តួចផ្តើមមូលមតិគ្នាដង្ហែរបុណ្យកឋិនទានសាមគ្គី ទៅវត្តត្រពាំងមាន់ ព្រមទាំងបានប្រគេនព្រះសង្ឃដែលគង់ចាំព្រះវនូវបច្ច័យចំនួនសរុប ៣៦,០០០$(បីម៉ឺនប្រាំមួយពាន់ដុល្លាអាមេរិច) សម្រាប់ប្រើប្រាស់ដើម្បីទ្រទ្រង់ការចំណាយប្រចាំថ្ងៃនិងការកសាងសាលាឆ័ន ដោយបច្ចុប្បន្នកសាងសម្រេចបានជាង៣០ភាគរយហើយ ដែលស្ថិតនៅក្នុងឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
នាថេរវេលានោះដែរ ព្រះគ្រូ ព្រះចៅអធិការវត្តត្រពាំងមាន់ ព្រះអង្គបានសម្ដែងនូវព្រះទ័យសោមនស្សរីករាយនិងសាទរចំពោះសទ្ធាជ្រះថ្លារបស់ប្រជាពុទ្ធបរិស័ទជិតឆ្ងាយ ដែលបានមូលមតិគ្នារៀបចំ និងដង្ហែអង្គកឋិនទានសាមគ្គីនេះឡើង។ ព្រះអង្គបានបញ្ជាក់ថា នេះគឺជាសទ្ធាដែលបង្ហាញពីការជឿគោរពលើព្រះពុទ្ធសាសនា និងស្មារតីសាមគ្គីជួយគ្នា ដើម្បីទ្រទ្រង់ព្រះពុទ្ធសាសនាឱ្យបានចម្រើនរុងរឿងនៅយូរអង្វែង ព្រមទាំងជាការជួយទំនុកបម្រុងដល់ព្រះភិក្ខុសង្ឃ ក្រោយពីគង់ចាំព្រះវស្សាអស់កាលត្រីមាសកន្លងមក។
ព្រះអង្គគ្រូ ព្រះចៅអធិកា មានសង្ឃដីកាប្រាប់ដល់ ឧបាសក ឧបាសិកា ដែលជាពុទ្ធសាសនិកថា ពិធីបុណ្យកឋិនទានគឺពិធីបុណ្យដ៏សំខាន់តាមពុទ្ធានុញ្ញាត ដែលពុទ្ធបរិស័ទតែងប្រារព្ធធ្វើជារៀងរាល់ឆ្នាំ ក្នុងគោលបំណងបង្កើនសាមគ្គីភាព និងជួយទំនុកបម្រុងទ្រទ្រង់ព្រះពុទ្ធសាសនា។ ព្រះអង្គមានសង្ឃដីកាបន្ថែមទៀតថាចំពោះ ឯកឧត្តម អ្នកឧកញ៉ា ឧកញ៉ា លោកជំទាវ លោក លោកស្រី ព្រមទាំងពុទ្ធបរិស័ទជិតឆ្ងាយ ដែលបានធ្វើពិធីដង្ហែបុណ្យកឋិនទាន សូមគូសបញ្ជាក់ថា កឋិនចីវរ គឺជាចីវរទានពិសេសជាងទានដទៃៗទៀត ដែលជាទាននាំឱ្យភិក្ខុសង្ឃជាអ្នកទទួល និងទាយកទាយិកាអ្នកធ្វើកឋិន ទទួលបានអានិសង្សច្រើនជាអនេក។ ការធ្វើកឋិនទានក៏ជាការញ៉ាំងសទ្ធាដោយលះបង់នូវអំពើអាក្រក់ និងសេចក្ដីកំណាញ់ទាំងឡាយផងដែរ ៕