បទឈប់បាញ់រយៈពេល៣ថ្ងៃនៅ GAZA ចូលក្នុងថ្ងៃទី៣ក៏ ពិតមែន! ប៉ុន្តែភាពអត់ឃ្លាន វ៉ៃដណ្តើមជំនួយ បញ្ហាចោរកម្ម នៅតែជាបញ្ហាប្រឈមរបស់ពលរដ្ឋប៉ាឡេស្ទីន

ប្រជាជនប៉ាឡេស្ទីននៅតំបន់ហ្គាហ្សាស្ទ្រីប នៅតែបន្តប្រឹងតស៊ូដើរទៅមុខដើម្បីនាំយកស្បៀងអាហារទៅឲ្យគ្រួសាររបស់ពួកគេកាលពីថ្ងៃអាទិត្យនេះ បើទោះបីជាបទឈប់បាញ់នៅតែបន្តធ្វើឡើងក៏ដោយ។ មកដល់ពេលនេះមន្ត្រីអង្គការសហប្រជាជាតិបាននិយាយថា វឌ្ឍនភាពបច្ចុប្បន្នកំពុងត្រូវបានធ្វើឡើងជាមួយនឹងជំនួយនានាដែលត្រូវបានអនុញ្ញាតឱ្យចូលទៅក្នុងហ្គាហ្សាហើយ ខណៈដែលពលរដ្ឋប៉ាឡេស្ទីនបាននិយាយនៅមុននេះថា មនុស្សម្នាបានរត់ឡើងទៅលើរថយន្តដឹកទំនិញដែលស្តុកជំនួយមនុស្សធម៌ ដោយពួកគេព្យាយាមយកវាតាមរយៈការផ្គត់ផ្គង់នោះ។ ពលរដ្ឋឈ្មោះ Ahmed al-Tellawy បានសម្តែងការខកចិត្តចំពោះសកម្មភាពរបស់ពលរដ្ឋខ្លះបានលោតចូលក្នុងរថយន្តដឹកទំនិញនោះដើម្បីដណ្តើមយកអ្វីៗដែលពួកគេអាចយកបាន ព្រោះតែភាពអត់ឃ្លាន គឺមនុស្សលែងគិតអ្វីៗទាំងអស់។ មនុស្សសឹងតែគ្រប់គ្នាបានលោតឡើងលើរថយន្តដឹកទំនិញ ដើម្បីសង្វាតដណ្តើមជំនួយ និងវ៉ៃប្រហារគ្នា នេះបើតាមអ្នកស្រុកភាគខាងត្បូងហ្កាហ្សាបានមើលឃើញដោយផ្ទាល់ភ្នែក។ យុវជនក្មេងៗបានរត់ឡើងលើរថយន្តដឹកទំនិញទទេស្អាតមួយ ដែលធ្វើដំណើរឆ្លងកាត់តំបន់ ខាន់យូនីស ដែលគិតថាមានជំនួយនៅលើផ្លូវដែលចាស់ដ៏ទ្រុឌទ្រោម អមដោយអគារដែលត្រូវបានបំផ្លាញ និងខូចខាតយ៉ាងខ្លាំងនៅសងខាង ជាបំណែកខ្លះដែលបន្សល់ទុកពីសង្គ្រាមរយៈពេល២ឆ្នាំមកនេះ។ នៅក្បែរខាងតំបន់នោះវិញ មានខ្ទមតូចបណ្ដោះអាសន្នមួយបានផ្ដល់គ្រឿងឧបភោគបរិភោគ និងលក់របស់របរនៅតាមដងផ្លូវដែរ ដោយមានអាជីវករម្នាក់បានស្រែកអំពាវនាវថាមានលក់សណ្តែកដី និងគ្រាប់ធុញ្ញជាតិនានា។ លោក al-Tellawy បាននិយាយថាមកដល់ពេលនេះហើយ យើងនៅតែមិនអាចដោះស្រាយបានជាមួយនឹងបញ្ហាចោរកម្មបានទេ… យើងមកទិញរបស់របរសម្រាប់សមាជិកគ្រួសាររបស់យើង។ ទោះផ្ទះយើងមិនត្រូវការវាក៏ដោយ ក៏យើងចាំបាច់ត្រូវទិញវាទុកដែរ។ បទឈប់បាញ់ក្នុងសង្គ្រាមនៅហ្គាហ្សាបានចូលជាធរមានជាថ្ងៃទីបីកាលពីថ្ងៃអាទិត្យនេះហើយ ខណៈដែលភ្នាក់ងារជំនួយបានធ្វើការយ៉ាងប្រញាប់ប្រញាល់ដើម្បីផ្តល់ជំនួយដែលជាតម្រូវការចាំបាច់ខ្លាំងដល់ទឹកដីដែលត្រូវបានឡោមព័ទ្ធក្រោមកិច្ចព្រមព្រៀងបទឈប់បាញ់នោះ។ ស្ថាប័នការពារជាតិអ៊ីស្រាអែលទទួលបន្ទុកជំនួយមនុស្សធម៌នៅហ្គាហ្សាវិញបាននិយាយថា រថយន្តជំនួយប្រហែលជា៦០០គ្រឿងក្នុងមួយថ្ងៃនឹងចូលក្នុងតំបន់នេះពេលឆាប់ៗនេះ ដូចដែលមានចែងក្នុងកិច្ចព្រមព្រៀងបទឈប់បាញ់រវាងភាគីទាំងពីរអ៊ីស្រាអែលនិងហាម៉ាស។ អាជ្ញាធរឈានមុខរបស់ពិភពលោកស្តីពីវិបត្តិស្បៀងអាហារ និងចំណាត់ថ្នាក់ដំណាក់កាលសន្តិសុខស្បៀងរួមបញ្ចូលគ្នា – បាននិយាយកាលពីខែសីហាថា៖ ទីក្រុងហ្គាហ្សាត្រូវបានរឹតត្បិតយ៉ាងតានតឹងដោយគ្រោះទុរ្ភិក្សដែលទំនងជារីករាលដាលពាសពេញដែនដីនេះ បើទោះបីជាគ្មានបទឈប់បាញ់ និងការបញ្ចប់ភាពរឹតបន្តឹងលើជំនួយមនុស្សធម៌នានាក្តី៕ 

សម្រួលអត្ថបទ៖ សុផារិន្ទ