ផ្លូវថ្នល់នានាក្នុងរដ្ឋ South Carolina ត្រូវបានជន់លិច ដោយជំនន់ទឹកភ្លៀង បន្ទាប់ពីមានព្យុះបានវាយប្រហារទីក្រុង ឆ្នេរសមុទ្ររបស់ពួកគេ

ព្យុះទីហ្វុងមួយបានកំពុងធ្វើឱ្យតំបន់ East Coast ត្រូវប្រកាសភាពអាសន្នភ្លាមៗនៅក្នុងរដ្ឋ New Jersey និងផ្នែកខ្លះនៃរដ្ឋ New York ដែរ។ មិនតែប៉ុណ្ណោះក៏មានព្យុះមួយទៀតបានបោកបក់ទៅឆ្ងាយពីភាគខាងត្បូង ជាមួយនឹងភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ឆ្លងកាត់រដ្ឋ Carolina។ នៅទូទាំងទ្វីបនៅភាគខាងលិចរដ្ឋអាឡាស្កាវិញចំហាយព្យុះទីហ្វុង ហាឡុង បាននាំមកនូវខ្យល់ព្យុះសង្ឃរា និងទឹកជំនន់ដ៏មហន្តរាយដល់សហគមន៍ឆ្នេរសមុទ្រ ដោយរុញច្រានប្រជាជនឲ្យចាកចេញពីផ្ទះសម្បែងទាំងមូលរបស់ពួកគេ។ ចំណែកនៅតំបន់ Outer Banks នៃរដ្ឋ North Carolina ដែលជាតំបន់មួយដែលត្រូវបានគេមើលឃើញថាបានរងនូវការខូចខាតដោយព្យុះខ្លាំងជាងគេក្នុងរដូវកាលនេះ បណ្តាលឲ្យទឹកសមុទ្រហូរហៀរនិងកំពុងចាប់ផ្តើមឆ្លងកាត់ផ្លូវហាយវេលេខ ១២ នៅឯតំបន់ផ្ទះស្នាក់នៅមួយស្ថិតនៅក្បែរ Buxton នេះជាអ្វីដែលការិយាល័យប៉ូលីស Dare County បានបង្ហោះតាមប្រព័ន្ធអ៊ីនធឺណិតកាលពីថ្ងៃអាទិត្យ។ ការិយាល័យនេះបានបង្ហោះសារដាស់តឿនអ្នកធ្វើដំណើរឱ្យមានការប្រុងប្រយ័ត្ន និងដាក់តឿនដល់ម្ចាស់អចលនទ្រព្យទាំងអស់ឱ្យមានការប្រុងប្រយ័ត្ន ខណៈដែលជំនន់ទឹកភ្លៀងកាន់តែខិតជិតមកដល់ថែមទៀតផង។ ទឹកជំនន់បានរីករាលដាលនៅតាមឆ្នេរសមុទ្រក្នុងតំបន់ Georgetown County រដ្ឋ South Carolina ជាកន្លែងដែលអ្នកបើកបរយានយន្តជាច្រើនត្រូវជួយសង្គ្រោះ នៅពេលដែលទឹកកើនឡើងនិងបានជន់លិចរថយន្តរបស់ពួកគេ ស្របពេលដែលនាយកផ្នែកសេវាសង្គ្រោះបន្ទាន់លោក Brandon Ellis បានប្រាប់ប៉ុស្តិ៍ប្រៃសនីយ៍ ត្រូវមានការប្រុងប្រយ័ត្ននិងនាំសំបុត្របញ្ញើទាំងអស់ចេញកាលពីថ្ងៃអាទិត្យនេះ។ ក្រុមការងារសេវាកម្មអាកាសធាតុបាននិយាយថា ផ្នែកខ្លះនៃស្រុកនេះបានទទួលរងនូវទឹកភ្លៀងរហូតដល់១៨សង់ទីម៉ែត្រ។ រីឯនៅភាគខាងត្បូងវិញនៃទីក្រុង Charleston ក្នុងរដ្ឋ South Carolina មានផ្លូវជាច្រើនដែលស្ថិតនៅកណ្តាលទីក្រុងត្រូវបិទទាំងស្រុងដោយសារតែទឹកជំនន់ហូរហៀរខ្លាំងពេក៕
សម្រួលអត្ថបទ៖ សុផារិន្ទ