កម្ពុជា អំពាវនាវឱ្យមានសន្តិភាពដោយផ្អែកលើយុត្តិធម៌ និងមនុស្សធម៌ នៅអង្គការសហប្រជាជាតិទីក្រុងហ្ស៊ឺណែវ

ទីក្រុងហ្ស៊ឺណែវ៖ នៅរសៀល ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ឯកអគ្គរាជទូត អុិន តារា តំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ បានធ្វើបទអន្តរាគមន៍ ក្នុងអំឡុងកិច្ចពិភាក្សាទូទៅនៃសម័យប្រជុំលើកទី៧៦ នៃគណៈកម្មាធិការប្រតិបត្តិនៃកម្មវិធីឧត្តមស្នងការទទួលបន្ទុកជនភៀសខ្លួន (ExCom) (សេចក្តីថ្លែងការណ៍ភ្ជាប់ជាមួយ) ។

ក្នុងបទអន្តរាគមន៍ ឯកឧត្តម ឯកអគ្គរាជទូតបានគូសបញ្ជាក់អំពីផលវិបាកមនុស្សធម៌នៃជម្លោះប្រដាប់អាវុធដែលកំពុងបន្តរវាងកម្ពុជា និងថៃ ដោយបញ្ជាក់ថា កម្ពុជានិយាយពេលនេះមិនមែនក្នុងនាមជាអ្នកសង្កេតការណ៍ពីចម្ងាយនោះទេ ប៉ុន្តែជាប្រទេសមួយដែលបានស្គាល់ការផ្លាស់ទីលំនៅ និងការស្តារឡើងវិញតាមរយៈច្បាប់ សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ។ ឯកឧត្តម ឯកអគ្គរាជទូតបានសង្កត់ធ្ងន់ថា សន្តិភាពមិនមែនជាភាពស្ងៀមស្ងាត់នៃអាវុធទេ ប៉ុន្តែជាវត្តមាននៃយុត្តិធម៌ តាមការស្ដារឡើងវិញនូវសេចក្តីថ្លៃថ្នូរ តាមរយៈការអត់ធ្មត់ និងក្តីមេត្តា។

ឯកឧត្តម ឯកអគ្គរាជទូតក៏បានរំលឹកផងដែរថា គោលការណ៍នៃច្បាប់មនុស្សធម៌កំពុងត្រូវបានសាកល្បងនៅតាមព្រំដែនរបស់យើង ដែលការឈ្លានពានដោយប្រដាប់អាវុធបានធ្វើឱ្យជនស៊ីវិលផ្លាស់ទីលំនៅ បំផ្លាញផ្ទះសម្បែង ការបណ្តេញចេញដោយបង្ខំ ជាអាទិ៍។ ឥរិយាបទរបស់យើងនៅតែផ្អែកលើច្បាប់ មនុស្សជាតិ និងភាពអត់ធ្មត់ ជាភាពរឹងមាំដែលដឹកនាំដោយមនសិការ។
រប្រតិបត្តិនៃកម្មវិធីឧត្តមស្នងការទទួលបន្ទុកជនភៀសខ្លួន (ExCom) (សេចក្តីថ្លែងការណ៍ភ្ជាប់ជាមួយ) ។