សិក្ខាសាលាស្តីពីការអភិវឌ្ឍសមត្ថភាពក្នុងសកម្មភាពមីន ដែលមានសមាសភាពចូលរួមពីអាជ្ញាធរមីន តំណាងកងទ័ពជើងគោក. CMAC និងមជ្ឍមណ្ឌលជាតិ,អង្កការក្រៅរដ្ឋាភិបាលប្រចាំកម្ពុជា

ខេត្តព្រះសីហនុ៖ ថ្ងៃទី ៦-៧ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត គាំ រីបូន អនុប្រធានអាជ្ញាធរមីន បានដឹកនាំសិក្ខាសាលា ស្តីពីការអភិវឌ្ឍសមត្ថភាព ក្នុងសកម្មភាពមីនដែលមានសមាសភាពចូលរួមពី អាជ្ញាធរមីន តំណាងកងទ័ពជើងគោក CMAC, NPMEC, HALO Trust, NPA, CSHD, APOPO, MAG, UNDP និង ARMAC។
សិក្ខាសាលានេះ មានគោលបំណង៖
១. សម្របសម្រួលឱ្យប្រតិបត្តិករជាតិ អន្តរជាតិ និងស្ថាប័នពាក់ព័ន្ធក្នុងវិស័យសកម្មភាពមីន ចូលរួមចែករំលែកចំណេះដឹង បទពិសោធន៍ និងជំនាញបច្ចេកទេស
២. ជំរុញឧត្តមានុវត្តន៍ប្រកបដោយនវានុវត្តន៍ក្នុងចំនុចគន្លឹះ ដែលរួមទាំងការស្រាវជ្រាវ ការបោសសម្អាត ការជួយសង្គ្រោះជនរងគ្រោះ ការអប់រំកាត់បន្ថយគ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះ និងបញ្ហាអន្តរវិស័យដូចជា យេនឌ័រ និងបរិស្ថាន។
៣. ពង្រឹងកិច្ចសហការនិងការរៀនសូត្រពីគ្នាទៅវិញទៅមក រវាងប្រតិបត្តិករ ស្ថាប័ន និងដៃគូនានា ធ្វើឱ្យមានប្រសិទ្ធភាព និងចីរភាពនៃកិច្ចខិតខំប្រឹងប្រែងក្នុងវិស័យសកម្មភាពមីន។
៤. កំណត់តម្រូវការអភិវឌ្ឍសមត្ថភាពជាអាទិភាព តាមរយៈវិធីសាស្ត្រចូលរួម រួមទាំងការវិភាគតាមបែប TOWS ដើម្បីផ្តល់ព័ត៌មានសម្រាប់ការបណ្តុះបណ្តាល ការគាំទ្របច្ចេកទេស និងការធ្វើផែនការជាសកលក្នុងវិស័យនេះ។ សិក្ខាសាលានេះ គាំទ្រដោយគម្រោងបោសសម្អាតមីនដើម្បីលទ្ធផលដំណាក់កាលទី៤(CFRIV)។