ព្យុះទីហ្វុង Matmo សម្រុកវាយលុកតំបន់ឆ្នេរសមុទ្រចិន ជាមួយនឹងខ្យល់-ភ្លៀងបក់បោកខ្លាំងបណ្តាលឱ្យជន់លិច តំបន់ជាច្រើននិងជម្លៀសមនុស្សរាប់សិបម៉ឺននាក់

ព្យុះទីហ្វុង Matmo ដែលជាព្យុះទី២១ ក្នុងរដូវកាលព្យុះទីហ្វុងប៉ាស៊ីហ្វិកឆ្នាំ ២០២៥នេះកំពុងបញ្ចេញកម្លាំងកាន់តែខ្លាំងឡើង នៅពេលដែលវាខិតជិតតំបន់ឆ្នេរភាគខាងត្បូងនៃប្រទេសចិន ដែលនាំឱ្យមានការជម្លៀសមនុស្ស ទ្រង់ទ្រាយធំផងដែរ។ ខេត្តកោះ ហៃណាន បានផ្លាស់ប្តូរទីលំនៅមនុស្សជាង ១៩៧,០០០ នាក់ពីតំបន់ដែលមានហានិភ័យខ្ពស់ ចាប់ពីថ្ងៃអាទិត្យមកជាមួយនឹងការប្រកាសអាសន្នពីកម្លាំងព្យុះទីហ្វុង កម្រិតក្រហមបានចូលជាធរមានហើយ។ ចំណែកខេត្តក្វាងទុងវិញ បានបង្កើនការឆ្លើយតបបន្ទាន់របស់ព្យុះទីហ្វុងនេះខ្លួនដល់កម្រិតខ្ពស់បំផុត ខណៈដែលព្យុះទីហ្វុង Matmo នេះកាន់កើនកម្លាំងឡើង ដោយបានជម្លៀសមនុស្សចេញលើសពី ១៥០,០០០នាក់ ដើម្បីធានាសុវត្ថិភាពដល់ពួកគេ។ ព្យុះទីហ្វុងបានបន្តដល់កម្រិតធ្ងន់ធ្ងរ ជាមួយនឹងខ្យល់បក់បោករហូតដល់ ៤៥ម៉ែត្រក្នុងមួយវិនាទី។ ក្រុមសង្គ្រោះបន្ទាន់ត្រូវបានគេដាក់ពង្រាយដើម្បីស្ដារថាមពលប្រើប្រាស់ និងទំនាក់ទំនងនៅក្នុងតំបន់ទាំងនោះដែរ។ យោងតាមអាជ្ញាធរឧតុនិយមបានឲ្យដឹងថាព្យុះទីហ្វុង Matmo កំពុងរំកិលខ្លួនទៅកាន់ទិសខាងលិច និង ទិសពាយ័ព្យនៃប្រទេស ហើយត្រូវបានគេរំពឹងថាវានឹងចុះខ្សោយនៅខេត្តក្វាងទុង និងធ្លាក់ចូលឈូងសមុទ្រ Beibu នៅពេលល្ងាចនេះដែរ។ ព្យុះនិងភ្លៀងធ្លាក់ខ្លាំងត្រូវបានព្យាករណ៍ថានឹងមកជាមួយនឹងព្យុះទីហ្វុងនេះ បណ្តាលឲ្យមានទឹកជំនន់ធ្ងន់ធ្ងរដែលក្នុងតំបន់ទាំងនោះ៕

សម្រួលអត្ថបទ៖ សុផារិន្ទ