ឯកឧត្តម ហួត ឃាងវេង រដ្ឋលេខាធិការក្រសួងព័ត៌មាន ដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពី ការកសាងផែនការសកម្មភាពសម្រាប់អនុវត្តផែនការយុទ្ធសាស្រ្ត អភិវឌ្ឍន៍វិស័យព័ត៌មាន និងសោតទស្សន៍ ឆ្នាំ២០២៤-២០២៨,

( ភ្នំពេញ )៖ នៅព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ នាសាលប្រជុំព្រះវិហារទីស្តីការក្រសួង ឯកឧត្តម ហួត ឃាងវេង រដ្ឋលេខាធិការក្រសួងព័ត៌មាន បានដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពី ការកសាងផែនការសកម្មភាពសម្រាប់អនុវត្តផែនការយុទ្ធសាស្រ្ត អភិវឌ្ឍន៍វិស័យព័ត៌មាន និងសោតទស្សន៍ ឆ្នាំ២០២៤-២០២៨ រួមមាន ១.ការងារនីតិកម្ម (SOP, ច្បាប់ប្រឆាំងព័ត៌មានក្លែងក្លាយ ច្បាប់របបសារព័ត៌មាន និងច្បាប់ស្តីពីសោតទស្សន៍), ២.ការងារបរិវត្តកម្មឌីជីថល (ទំនើបកម្មស្ថាប័នរដ្ឋបាល, សម្ភារបរិក្ខារឧបករណ៍ផលិត និងសម្ភារបរិក្ខារ ឧបករណ៍ប្រព័ន្ធផ្សព្វផ្សាយ), ៣.ការងារគ្រប់គ្រង មាតិកាលើប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញ, ៤.ដំណើរការសេវាសាធារណ:តាមអនឡាញ ជាអាទិភាព, ៥.ការងារគ្រប់គ្រងការផ្សព្វផ្សាយផលិតផលគ្រឿងស្រវឹង,៦.ពិនិត្យការអនុវត្ត សជណ របស់រាជរដ្ឋាភិបាលកម្ពុជាដែលទាក់ទងជាមួយក្រសួងព័ត៌មាន និងកិច្ចការងារសំខាន់ៗមួយចំនួនទៀត។
កិច្ចប្រជុំនាឱកាសនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក លោក លោកស្រី អគ្គនាយករង អគ្គនាយិការង ប្រធាននាយកដ្ឋាន ប្រធានការិយាល័យ នៃអគ្គនាយកដ្ឋាន ព័ត៌មាន និងសោតទស្សន៍ព្រមទាំងក្រុមការងារប្រតិបត្តិ APP MOINFO ៕