វេទិកាការងារ ស្រុកពញាឮ ខេត្តកណ្តាល ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

នាព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៥ ឯកឧត្ដមបណ្ឌិត ចន ណារិទ្ធ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពញាឮ ខេត្តកណ្ដាល បានអញ្ជឃើញជាអធិបតីក្នុងកម្មវិធី វេទិកាការងារ និងការចុះឈ្មោះស្វែងរកការងារធ្វ ដើរបស់ពលរដ្ឋ នឹងពលករខ្មែរដែលបានវិលត្រឡប់មកពី ប្រទេសថៃ និងកំពុងស្វែងរកការងារធ្វើ ក្នុងនោះមានការសម្ភាសការងារជ ជ្រើសរើសដោយផ្ទាល់ជាមួយតំណាង ក្រុមហ៊ុន និងក្រុមការងារទីភ្នាក់ងារជាតិមុខរបរនិងការងារ ដែលកម្មវិធីនេះបានរៀបចំ នៅជើងភ្នំព្រះរាជទ្រព្យ ស្រុក ពញាឮ ខេត្តកណ្តាល ។ 

កម្មវិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ លោកអភិបាល ស្រុកពញាឮ លោក ប្រធានមន្ទីរ/អង្គភាពនានាក្នុងខេត្ត អាជ្ញាធរពាក់ព័ន្ធ តំណាងក្រុមហ៊ុន ព្រមទាំងបងប្អូន ពលរដ្ឋ និងពលករដែល បានវិលមកពីប្រទេសថៃចូលរួមសរុបប្រមាណចំនួន ៣០០ នាក់។

ឯកឧត្តម រដ្ឋលេខាធិការ បានសំណូមពរដល់ពលករខ្មែរដែលទើបត្រលប់មកពីប្រទេសថៃ ត្រូវខិតខំធ្វើការនៅក្នុង ប្រទេសរបស់យជើង ដើម្បីជួយគ្រួសារ និងសង្គមសេដ្ឋកិច្ចជាតិឱ្យកាន់តែប្រសើរឡ ជើង ព្រោះថាការងារនៅ កម្ពុជានិយាយជារួម ក៏ដូចជានៅខេតត្តកណ្តាលនិយាយដោយឡែក មិនខ្វះទេឱកាសធ្វការងារព្រោះតំបន់ សេដ្ឋកិច្ចឧស្សាហ៍កម្មជាច្រចើនកំពុងត្រូវការកម្លាំងពលកម្ម និងទទួលបានអត្ថប្រយោជន៍ ផ្សេងៗជាច្រើនទៀត

ផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានអំពាវនាវដល់ពលរដ្ឋដែលជាសមាជិកគ្រួសារដែលមានបណ្ណ សមធម៌,បណ្ណគ្រួសារងាយរងហានិភ័យ ដែលបានវិលត្រឡប់មកពីប្រទេសថៃវិញ សូមមកចុះឈ្មោះសិក្សាជំនាញ វិជ្ជាជីវៈក្នុងកម្មវិធីបណ្តុះបុណ្ដាល ជំនាញវិជ្ជាជីវៈ និងបច្ចេកទេសជូនដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរង ហានិភ័យ (TVET) របស់រាជរដ្ឋាភិបាល ដើម្បីទទួលបានការសិក្សាជំនាញវិជ្ជាជីវៈដោយមិនគិតថ្លៃ និង ប្រាក់ឧបត្ថម្ភប្រចាំខែ ក៏ដូចជាទទួលបានចំណេះជំនាញ ពិតប្រាកដ ដើម្បីឈានចាប់យកឱកាសការងារដែល កំពុងមានច្រើនកន្លែងក្នុងប្រទេសកម្ពុជា។

ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ បន្ថែមថា ក្រោមកិច្ចខំប្រឹងប្រែងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា, សហរដ្ឋអាមេរិកបានសម្រេចទម្លាក់អត្រាពន្ធបដិការ លើកម្ពុជា មក នៅ ១៩ ភាគរយ តែប៉ុណ្ណោះ, តាមរយៈអត្រានេះកម្ពុជា និងអាច ទាក់ទាញអ្នកវិនិយោគិនច្រើនបន្ថែមទៀតនា ពេលអនាគត ដែលនិងអាចបង្កើតឱកាសការងារបានកាន់តែច្រើន ដែលទាមទាញជាចំបាច់នូវ កម្លាំងពលកម្ម ច្រើន ជាពិសេសកំលាំងពលកម្មដែលមានជំនាញ ៕