ក្រុមយុវសិស្សកម្ពុជា ដែលកំពុងរៀនថ្នាក់វិទ្យាល័យ នៅក្នុងប្រទេស និងនៅសហរដ្ឋអាមេរិក រួមគ្នាបង្កើតគំនិតផ្ដួចផ្ដើម “គីឡូម៉ែត្រដើម្បីខ្មែរ” ក្នុងគោលបំណងរៃអង្គាសថវិកា ដើម្បីជួយដល់ប្រជាជនភៀសសឹក តាមរយៈ “កម្មវិធីរត់ដើម្បីសប្បុរសធម៌”

នាព្រឹកថ្ងៃអាទិត្យ ទី៥ ខែតុលា ឆ្នាំ២០២៥, ក្រុមគីឡូម៉ែត្រដើម្បីខ្មែរ បានរៀបចំនូវ កម្មវិធីរត់ ដើម្បីសប្បុរសធម៌ នៅបុរីប៉េងហួត គម្រោងអេកូផាក ១ រាជធានីភ្នំពេញ, ក្នុងគោលបំណងបង្ហាញនូវស្មារតីសាមគ្គីភាព ដើម្បីសន្តិភាព និងមោទនភាពជាតិ ព្រមទាំងកៀរគរជំនួយមនុស្សធម៌ ជួយដល់ជនភៀសសឹក ដែលរងគ្រោះដោយសារសង្រ្គាម។
គីឡូម៉ែត្រដើម្បីខ្មែរ ត្រូវបានរួមគ្នាបង្កើតឡើង ដោយក្រុមយុវសិស្សកម្ពុជា ដែលកំពុងរៀនថ្នាក់វិទ្យាល័យ នៅក្នុងប្រទេស និងនៅសហរដ្ឋអាមេរិក រួមមាន៖ យុវសិស្ស ចាន់ សមិទ្ធិ, យ៉េត ប៊េនសិនសក្ត័ធិយស (ប៊ីលី), ណូ រ៉ាឈីវ, ណូ ស៊ីវហេង ដោយមានជំនួយពីមិត្តភក្តិ។ ក្មួយៗទាំងអស់ បានប្តេជ្ញាចិត្តរួមគ្នា ធ្វើជាសកម្មភាពមួយគឺ គីឡូម៉ែត្រដើម្បីខ្មែរ ក្នុងស្មារតីរួមកម្លាំងសាមគ្គី ដើម្បីសន្តិភាព និងវិបុលភាព ដើម្បីបង្ហាញពីស្មារតីស្រឡាញ់ជាតិ និងមនោសញ្ចេតនាប្រកបដោយក្តីអាណិតអាសូរ ចំពោះប្រជាជនភៀសសឹក និងការគាំទ្រ ពួកគាត់ដែលកំពុងរស់នៅក្នុងកាលៈទេសៈដ៏លំបាក ប្រកបដោយភាពអត់ធន់ ព្រមទាំងបង្ហាញនូវការគោរពដឹងគុណចំពោះការលះបង់យ៉ាងធំធេងរបស់វីរៈកងទ័ពដ៏អង់អាចក្លាហានរបស់យើង ព្រោះក្រុមគ្រួសាររបស់គាត់ក៏ស្ថិតក្នុងចំណោមគ្រួសារនៃជនភៀសសឹកផងដែរ។
គួរកត់សម្គាល់ថា ព្រឹត្តិការណ៍នេះ មានការចូលរួមលើកទឹកចិត្ត និងផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ ពីលោកជំទាវ វូ សុភៈទេវី ភរិយាឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និង លោកជំទាវ យ៉េត ម៉ូលីន ភរិយាឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ព្រមទាំង ឯកឧត្តម លោកជំទាវ ឧកញ៉ា លោក លោកស្រី ជាមិត្តភក្តិ និងសប្បុរសជនពីគ្រប់ទិសទីក្នុងរាជធានីភ្នំពេញ ចំនួនជាងប្រាំមួយរយនាក់ ដែលជាចំនួនលើសពីការរំពឹកទុករបស់ក្មួយៗអ្នកបង្កើតកម្មវិធី។
កម្មវិធីរត់ដើម្បីសប្បុរសធម៌នេះ ក៏មានការឧបត្ថម្ភគាំទ្រជា សម្ភារ, ថវិកា និងមធ្យោបាយផ្សេងៗផងដែរពី៖ បុរីប៉េងហួត, BVM Petroleum , Kampuchea Digital Marketing Venture, Vattanac V-active, ទុរេនបឹងកេត, Poise Mera, Mekong Land Group, Long Sreng International, ធនាគារអេស៊ីលីដា, Gather Ground Coffee, Fruit Pop, Supremo, Rukhak Coffee, Pasteur Square co.,LTD, Rosemoric, Cintri និងមន្ទីរពហុព្យាបាលសេតេ។
ជាលទ្ធផល តាមរយៈព្រឹត្តិការណ៍នេះ ក្រុមគីឡូម៉ែត្រដើម្បីខ្មែរ រៃអង្គាសថវិកាបានសរុបចំនួន ១៥ ០០០ដុល្លារ (មួយម៉ឺនប្រាំពាន់ដុល្លារ)។ ក្មួយៗបានគូសបញ្ជាក់ថា នឹងប្រើប្រាស់ថវិកាទាំងអស់នេះ ដោយតម្លាភាព និងចំគោលដៅ សម្រាប់ជួយដល់ប្រជាជនភៀសសឹកយើង។
ក្នុងឱកាសនោះ យុវសិស្សក្រុមគីឡូម៉ែត្រដើម្បីខ្មែរ ជាអ្នករៀបចំកម្មវិធីរត់ដើម្បីសប្បុរសធម៌, ទន្ទឹមនឹងបានសម្តែងនូវការអរគុណ ចំពោះការគាំទ្រដ៏លើសលុបពីសំណាក់ភ្ញៀវកិត្តិយស អ្នកចូលរួម និងអ្នកឧបត្ថម្ភទាំងអស់, ក្មួយៗក៏បានសម្តែងនូវក្តីគោរពស្រលាញ់ លោកឪពុក-អ្នកម្តាយ ដែលបានជំរុញ និងផ្តល់ការគាំទ្រដល់ពួកគេ ក្នុងការចូលរួមសកម្មភាពសង្គម និងរៀបចំព្រឹត្តិការណ៍ដ៏មានអត្ថន័យនេះ ដែលជាផ្នែកមួយ នៃការរៀនសូត្របន្ថែមលើកម្មវិធីសិក្សាក្នុងសាលារបស់ពួកគេផងដែរ។
On the morning of Sunday, October 5, 2025, the Kilometers for Khmer group organized a Charity Run at Eco Park 1 in Borey Peng Houth, Phnom Penh. The event aimed to demonstrate a spirit of unity for peace and national pride, while also raising humanitarian aid to support displaced civilians affected by the war.
Kilometers for Khmer was jointly founded by a group of determined Cambodian students currently studying in high school both in Cambodia and in the United States, namely Chan Samethik, Yeth Bensonsaktheyus (Billy), No Rachiv, No Chhursivheng, and with assistance from friends. The group came together with determination to launch an initiative titled Kilometers for Khmer in the Spirit of Unity for Peace and Prosperity. The purpose of this initiative is to demonstrate national solidarity and extend compassion and support to displaced citizens who continue to face hardship with remarkable resilience. It also aims to honor and express gratitude for the extraordinary sacrifices of our brave and heroic soldiers, as some of their own families are among those displaced by the conflict.
Notably, the event was encouraged and highly honored by the participation of Her Excellency Vou Sopheaktevy, wife of His Excellency Vongsey Vissoth, Permanent Deputy Prime Minister and Minister of the Council of Ministers, Her Excellency YethMolin, wife of His Excellency Koeut Rith, Deputy Prime Minister and Minister of Justice, and Excellencies, Okhna, distinguished guests, friends and participants from across Phnom Penh — more than six hundred participants in total — a number that far exceeded the student organizers’ expectations.
This charity run was also generously supported through materials, funds, and other forms of assistance from the following sponsors: Borey Peng Huoth, BVM Petroleum, Kampuchea Digital Marketing Venture, Vattanac V-Active, Durian Boeung Ket, Poise Mera, Mekong Land Group, Long Sreng International,Acleda Bank, Gather Ground Coffee, Fruit Pop, Supremo, RukhakCoffee, Pasteur Square Co., Ltd., Rosemoric, Cintri and CT Poly Clinic Sihanoukville.
Through this event, the Kilometers for Khmer team successfully raised a total of 15,000USD (Fifteen thousand dollars). The student organizers emphasized that all funds will be used transparently and purposefully to assist our displaced fellow citizens.
On this occasion, the student organizers of Kilometers for Khmer expressed their heartfelt gratitude for the overwhelming support from the distinguished guests, participants, and sponsors. They also conveyed their deep respect and love for their parents, who encouraged and supported them in taking part in this meaningful community activity and organizing such an impactful event — an experience that serves as an extension of their learning beyond the classroom.

